វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 45 នាក់
ម្សិលមិញ 3355 នាក់
សរុប 13408921 នាក់
ភ្នំពេញ៖ តារាចម្រៀងស្រីជើងចាស់ មាស សុខសោភា ដែលប្រឡូកក្នុងវិស័យសិល្បៈ ជាច្រើនឆ្នាំណាស់មកហើយ នាងក៏នៅតែទទួលបាននូវការការគាំទ្រពីហ្វេនៗ ស្ទើរតែទូទាំងប្រទេស បើទោះជាមានតារាចម្រៀងក្មេងក្រោយៗចេញច្រើនមកក៏ដោយ។
បច្ចុប្បន្នតារាចម្រៀងសម្លេងរំអួយរូបនេះទោះជា គេមិនសូវបានឃើញនាងចេញនូវចម្រៀងថ្មី ញឹកញាប់យ៉ាងណាក្តី ប៉ុន្តែនាងក៏បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ទៅលើរបៀបតុបតែងខ្លួន នៅពេលដែលមានការប្រគំតន្ត្រីតាមខេត្ត និងប៉ុស្តិ៍ទូរទស្សន៍នានា ។
តាំងពីចូលមកដល់ឆ្នាំ ២០២០នេះផងដែរ គេតែងឃើញ តារាចម្រៀងស្រីសាច់ចាំរូបនេះ តែងបង្ហាញរូបភាពជាមួយនឹងការតុបតែងខ្លួន ស្រស់ស្អាត ប្លែកៗ ជាពិសេសនោះគឺ ម៉ូតសក់ ដោយមានការតុបតែង ម៉ូតបួង ក្រងជាម៉ូតប្លែកភ្នែក និងមើលទៅស្មុគស្មាញពិបាកនឹងធ្វើ ប៉ុន្តែពិតជាស្រស់ស្អាតតែម្តង។