» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6638 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666548 នាក់

ប្រ​យ​ត្ន័​កូ​វីត​អូ​មី​ក្រុងមាន​ក្នុងស្រុក​ខ្មែរ​យើង​២២០​ករណី​យ៍​ហើយ​តែកុំស្លន់​គ្មាន​អ្នកស្លាប់​អី​ទេ​!

​ភ្នំពេញ​៖​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​តាន​ម​ហ្វេ​ស​ប៊ុ​កថា សាលា​បញ្ញា​សាស្ត្រ​អន្តរជាតិ​សាខា​ទី​១ មាន​ទីតាំងនៅ បុរី​ពិភពថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​រកឃើញ សិស្ស​ម្នាក់​វិជ្ជមាន​កូ​វីដ​-១៩ ប្រភេទ អូ​មី​ក្រុង ....​។​a co mincron 

កាលពី​វេលា​ព្រលប់​យប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២ ក្រុមគ្រូពេទ្យ បានធ្វើ​តេស្ត​សំណាក​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង ( Omicron ) លើ​កុមារា​ម្នាក់ អាយុ​៦​ឆ្នាំ ស្នាក់នៅ​ក្នុង​បុរី​មួយ​ក្នុង​ភ្នំពេញ​មួយកន្លែង​។ តាម​ប្រភពពី​មន្ត្រីនគរបាល បានអោយដឹងថា កុមារា​ខាងលើ បាន​ឆ្លង​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ពី​ស្ត្រី​ជា​ម្តាយបង្កើត អាយុ​៣៩​ឆ្នាំ ដែល​បាន​ពិនិត្យឃើញ​មាន​វិជ្ជមាន កាលពី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២២ កន្លងទៅ​។​​បន្ទាប់ពី​កុមារា​ខាងលើ​តេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​កូ​វីដ​ប្រភេទ​អូ​មី​ក្រុង ត្រូវបាន​ក្រុមគ្រូពេទ្យ​បង្អែក​ខណ្ឌ​ច្បារអំពៅ ដឹក​យកទៅ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម ជាមួយ​ស្ត្រី​ជា​ម្តាយ ។​

​តាម​ប្រភព​មន្ត្រីនគរបាល​បានឱ្យដឹងថា បច្ចុប្បន្ន​សមាជិកគ្រួសា​រ​ចំនួន​០៣​នាក់ របស់​កុមារា​ដែល​វិជ្ជមាន​វីរុស​បំប្លែង​ថ្មី មាន​ឪពុក​បង្កើត​របស់គេ និង​សាច់ញាតិ (​ស្រី​) ០២​នាក់​ទៀត កំពុង​តម្រូវអោយធ្វើ​ច​ត្តា​ឡី​ស័ក ដោយមាន​ការហ៊ុំព័ទ្ធ​ទីតាំង​នោះ​ផងដែរ​។​ទាក់ទង​និង​កូ​វីត​បំប្លែង​ថ្មី​អូ​មី​ក្រុង​នេះ​កាលពី​ថ្ងៃទី ១១ ខែមករា ២០២២ កន្លងទៅនេះ ​នៅក្នុង​បទសម្ភាសន៍​មួយ​ជា មួយ​អ្នកសារព័ត៌មាន​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល បាន​ថ្លែង បានឱ្យដឹងថា តាមរយៈ​ការស្រាវជ្រាវ របស់​ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​អូ​មី​ក្រុង​ចូលក្នុង​សហគមន៍​ចំនួន ១៤ ករណី​ហើយ​។ ក្នុងនោះ​ផងដែរ យើង​បាន​រកឃើញ​មនុស្ស ៥​នាក់​វិជ្ជមាន​វីរុស​នេះ ដែលមាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​បុរស​វ័យ ២៣​ឆ្នាំ ជា​ករណី​ប្រកាស​ដំបូង​គេ​ក្នុង​សហគមន៍ ដែល​ពួកគាត់​រស់នៅ​តានី ទូក​មាស ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​។​

ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា នៅថ្ងៃនេះ​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នោះទេ រយៈពេល​៩​ថ្ងៃ​ជាប់​គ្នា​ហើយ ចាប់ពី​តាំងពី​ថ្ងៃទី​៥ ខែមករា​មក កម្ពុជា​មិនមាន​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ ខណៈ​ថ្ងៃនេះ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី​ចំនួន​៣៤​នាក់ ប្រភេទ​អូ​មី​ក្រុង ក្នុងនោះ​ករណី​នាំចូល​ចំនួន​២២​នាក់ និង​ឆ្លង​ក្នុង​សហគមន៍​១២​នាក់ , អ្នកជំងឺ​ចំនួន​១៤​នាក់​ជាសះស្បើយ​។​

​គួរ​រំលឹក​ផងដែរ​ថា​ស្រុក​ខ្មែរ​យើង បើ​គិត​ត្រឹម​ថ្ងៃទី ១២ ខែមករា កម្ពុជា បានប្រកាស​រកឃើញ​ក​រ​ណី​វិជ្ជមាន​អូ​មី​ក្រុង ប្រមាណ​ជាង ២២០ ករណី ក្នុងនោះ​ភាគច្រើន ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស និង​ជាង ១០ ករណី ជា​ឆ្លង កូ​វីដ​-១៩ ប្រភេទ​បំប្លែង​ថ្មី អូ​មី​ក្រុង ជាង ១០ ករណី​ក្នុង​សហគមន៍​។​

​អង្គការ​សុខភាព​ពិភពលោក WHO នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​បាន​និយាយថា​មេរោគ COVID-19 បំប្លែង​ថ្មី​អូ​មី​ក្រុង មិន​បង្ក​ឱ្យ​មនុស្ស​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដូច ឬ​ខ្លាំង​ជាង​មេរោគ​បំប្លែង​ថ្មី Delta នោះទេ ប៉ុន្តែ​វា​នៅតែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​បង្ការ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ សារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែមករា ឆ្នាំ​២០២២​។​a co microna a co micron2 a co micron3 

​