» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11413 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701584 នាក់

បន្ទាប់ពី​សម្រាល​បុត្រ​កូនស្រី​ថាក់ស៊ីន​ប្រកាស​ចេញមុខ​ឃោសនា​ដើម្បី​ទប់ទល់​ការធ្លាក់ចុះ​ប្រី​យ៍​ភាព​

​ប្រទេស​ថៃ​៖ ទោះបី​ទើប​ប្រសូត្រ​បុត្រ​ទី​២​បាន​ពីរ​បី​ថ្ងៃ​នៅ​មន្ទីរពេទ្យក្រុង​បាងកក​Praram 9 Hospital តែ​លោកស្រី ប៉ៃ​តង​តាន ស៊ីណា​វ៉ាត បេក្ខជន​នាយករដ្ឋមន្ត្រី​នាំមុខគេ​សំរាប់​បក្សប្រឆាំង​ភឿ​ថៃ និយាយ​ប្រកា​បប​កាសែត​កាលពី​ថ្ងៃ​ពុធ​ទី​០៣​ឧសភា​ថា លោកស្រី​ត្រៀមខ្លួន​បន្តធ្វើ​យុទ្ធនាការ​បោះឆ្នោត​និង​មាន​ជំនឿ​ចិត្ត​ថា គណបក្ស​ភឿ​ថៃ​នឹង​ដណ្តើមបាន​សម្លេងគាំទ្រ​ភ្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត​នា​ថ្ងៃ​១៤​ឧសភា​។​a thaksin d1 

​លោកស្រី​បា​ហៅ​កូន​ទាំងពីរ​ថា​ជា​«​អំណាច​សម្ងាត់​»​និង​បាន​អះអាងថា លោកស្រី​នឹង​ឡើង​ថ្លែង​នៅ​ការជួបជុំ​របស់​បក្ស​នា​ថ្ងៃ​១២​ឧសភា​។​អមដោយ​ស្វាមី ភី​ដុក ស៊ុ​ក​សា​វ៉ាស​(Pidok Sooksawas) ដែលជា​អ្នកបើកបរ​យន្តហោះ​ពាណិជ្ជកម្ម លោកស្រី​បានបង្ហាញ​ទារក​ឈ្មោះ ប្រ៊ុ​ត​ថាក់ស៊ីន ស៊ុ​ក​សា​វ៉ាស​(Prutthasin Sooksawas )​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​។​ម្តាយ​របស់​នាង​និង​បងប្រុស​របស់លោក​ស្រី​ក៏មាន​មុខ​នៅ​មន្ទីរពេទ្យ​ផងដែរ​។​

​សូមបញ្ជាក់ថា ប៉ៃ​តង​តាន អាយុ​៣៦​ឆ្នាំ ជា​កូន​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត ដែល​ត្រូវបាន​បណ្តេញ​ចេញពី​អំណាច​ក្នុង​រដ្ឋប្រហារ​យោធា​មួយ​ក្នុង​ឆ្នាំ​២០០៦​។​លោក​បានរស់នៅ​ដោយ​ការ​និរទេស​ខ្លួន​នៅ​បរទេស​ចាប់តាំងពី​ឆ្នាំ​២០០៨ ដើម្បី​គេច​ពី​ការចាប់ខ្លួន​ដាក់គុក​ចំពោះ​ទោស​ប្រព្រឹត្ត​អំពើពុករលួយ ដែល​លោក​ចាត់ទុកថា​ជាការ​កាត់ទោស​ក្រោម​ហេតុផល​នយោបាយ​។​ក្នុង​ការស្ទង់មតិ​ត​ចុងក្រោយ លោកស្រី​នៅ​កំពូល​គេ និង​នៅមុខ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់ អូ​ចា​។​តែ​សម្រាប់​ការស្ទង់មតិ​ចុងក្រោយ​ដោយ​វិទ្យាស្ថាន​គ្រប់គ្រង​ការអភិវឌ្ឍ​ជាតិ​របស់​ប្រទេស​ថៃ បង្ហាញថា គណបក្ស​រីកចម្រើន និង​មេដឹកនាំ​របស់ខ្លួន​លោក​ភី​តា​លឹម​ចា​រើ​ន​រ៉ា​ត​( Pita Limjaroenrat )​កំពុង​ធ្វើឱ្យមាន​របកគំហើញ​ដ៏​អស្ចារ្យ​ក្នុងការ​ទាក់ទាញ​ការគាំទ្រ​ពី​អ្នកបោះឆ្នោត​ថៃ ក្នុង​បរិបទ​នៃ​ការបោះឆ្នោត​សកល​ខិតជិត​មកដល់​។​

​លទ្ធផល​នៃ​ការស្ទង់មតិ​លើក​ទី​បី និង​ចុងក្រោយ​ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ការអភិវឌ្ឍ​មុន​ការបោះឆ្នោត​ឆ្នាំ 2023 ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី 3 ខែឧសភា បាន​បង្ហាញថា លោក Pita បាន​វ៉ា​ដាច់​បេក្ខជន Paetongtarn Shinawatra នៃ​គណបក្ស​ដើម្បី​ថៃ (​ភឿ​ថៃ​) ក្លាយជា​ចំនួន​ជម្រើស​មួយ​សម្រាប់​នាយករដ្ឋមន្ត្រី​បន្ទាប់ ជាមួយនឹង​អត្រា​គាំទ្រ 35.44% ។​លោកស្រី Paetongtarn កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ដែល​និរទេស​ខ្លួន​បាន​ធ្លាក់​មក​ចំណាត់ថ្នាក់​លេខ​២ ជាមួយនឹង​អត្រា​គាំទ្រ ២៩.២០%​។ នាយករដ្ឋមន្ត្រី​ដែល​កំពុង​កាន់អំណាច លោក ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​ឈរឈ្មោះ​ជា​បេក្ខជន​នៃ​គណបក្ស​ជាតិ United Thailand National (UTN) បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ជាមួយនឹង​អ្នកឆ្លើយ​សំណួរ​ចំនួន ១៤,៨៤% ដែល​ជ្រើសរើស​គាត់ គឺជា​ជម្រើស​សំខាន់​សម្រាប់​នាយករដ្ឋមន្ត្រី​។

លោក​ប្រា​យុទ្ធ​ដែលជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ជាតិ​ថៃ​រួបរួម​(UTN)​បាន​ច្រាន​ចោទ​លទ្ធផល​ស្ទង់​មតិ ដោយ​លោក​អះ​អា​ថា​គណបក្ស​ទាំងនោះ​ធ្វើ​ការស្ទង់មតិ​ដោយ​ខ្លួនឯង​និង​ចេញ​លទ្ធផល​គាំទ្រ​ខ្លួនឯង​។​«​លទ្ធផល​ថ្ងៃនេះ​ល្អ តែ​អាច​មិនល្អ​សំរាប់​ថ្ងៃស្អែក​។​វា​មាន​ឡើង​និង​ចុះ​»​។​«​តែ​ខ្ញុំ​មានជំនឿថា UTN​នឹង​ដណ្តើមបាន​អាសនៈ​គ្រប់គ្រាន់​សំរាប់​បង្កើត​រដ្ឋាភិបាល​មួយ​។​យើង​បានកំណត់​គោលដៅ​រួចហើយ​»​។​
​លោក​ប្រា​យុទ្ធ​ថែមទាំង​អួតថា ប្រជា​ប្រិ​ភាព​របស់លោក​នៅតែ​ខ្លាំង ដោយសារ​ប្រជាជន​ទទួលស្គាល់​សមិទ្ធិផល​និង​ការចូលរួម​របស់លោក​ចំពោះ​ប្រទេសជាតិ​។​លោក​បាន​អះអាង​ទៀតថា លោក​មិន​ចង់បាន​រដ្ឋាភិបាល​សម្លេង​ភាគតិច​មួយ​ទេ​នៅក្រោយ​ការបោះឆ្នោត តែ​ថា​ការបង្កើត​រដ្ឋាភិបាល​នាពេលខាងមុខ​អាស្រ័យ​លើ​ការចរចា​រវាង​គណបក្ស​នយោបាយ​។​

​លោក​បាន​បន្តថា​« រដ្ឋធម្មនុញ្ញ​មិនបាន​ហាមឃាត់​គណបក្សនយោបាយ​ដែល​ទទួលបាន​សម្លេង​តិច​បង្កើត​រដ្ឋាភិបាល​ទេ តែ​ខ្ញុំ​មិន​សំដៅ​ខ្កួ​ន​ឯង​ទេ ខ្ញុំ​មានបំណង​អោយ​គណបក្ស​របស់ខ្ញុំ​ឈ្នះ​បាន​កៅអី​សភា​អោយបាន​ច្រើន​»​។​សូមបញ្ជាក់ថា​ក្នុងពេល​កាន់អំណាច​លោក​ប្រា​យុ​ទ្ថ​ចាន់​អូ​ចា​បាន​កែ​រដ្ឋធម្មនុញ​ថៃ​ដោយ​បង្កើត​ក្រុម​សភាព​ជ្រើសតាំង​២៥០​នាក់​(​ជា​កម្លាំងយោធា​)​សម្រាប់​ជួយ​បំពេញ​សម្លេងឆ្នោត​ឲ្យ​គណបក្ស​លោក​ប្រា​យុទ្ធ​។​ចឹ​ង​គណបក្ស​ស៊ី​វី​ល​បើ​ចង់​កែ​វិញ​ត្រូវមាន​សម្លេង​ក្នុង​សភា​ច្រើនជាង​២​ភាគ​៣​។​a thak dau1 a thaksin daugther 

​