» នគរបាល​សម្រុកចូល​ឆែក​វិមាន​ប្រធានាធិបតី​ចាប់​មេ​នគរបាល​២​រូប​បន្ទា​ប់​ពី​អតីតរដ្ឋមន្ត្រី​ការពារជាតិ​ » សកម្មជន​សិទ្ធមនុស្ស​ម្នាក​ជា​ស្ត្រី​ទទួលបាន​ពានរង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ឆ្នាំ ២០២៤​ពី​អឺរ៉ុប​ » ក្រសួងមហាផ្ទៃ​ថា មិនទាន់បាន​បិទ​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ទេ​គ្រាន់តែ​ហៅ​មក​ព្រមាន​តើ​! » ដាក់​អន្ទាក់​ជាប់​សត្វ​ទន្សោង​១​ក្បាល​យក​សាច់​ហូប​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​ » អតីត​មេដឹកនាំ​អាវ​លឿង​ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋបាល​អ្នកស្រី​បៃតង​តាន​ស៊ីណាវ៉ាត្រា​បើ​មិន​លុប​MOU២០២១​ជាមួយ​កម្ពុជា​ » កូនដំរី «​លំផាត់​» ត្រូវបាន​យកមក​សង្គ្រោះ​ព្យាបាល និង​ថែរក្សា នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ » ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ កម្ពុ​ជាមាន​បំណុល​សាធារណៈ​ជាង ១១​ប៊ី​លាន​ដុល្លារ​អាមេរិក​ » នាយករដ្ឋមន្ត្រិនិងទូតកូរ៉េបើកការដ្ឋានសងមន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ » រុស្ស៊ី បង្ហាញ​ការព្រួយបារម្ភ អំពី​ស្ថានការណ៍​នៅ​ស៊ី​រី និង​សុវត្ថិភាព​នៃ​មូលដ្ឋានទ័ព​របស់ខ្លួន អាមេរិក​ថា​នឹង​ធ្វើការ​ជាមួយ​អាច​ជ្ញា​ធរ​ថ្មី​តែ​រង់​ចាំមើល​ជាក់ស្តែង​សិន​ » ស្រុក​ខ្មែរ​មាន​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន ១៤៨ តែ​ក្រសួង​សេដ្ឋកិច្ច​ផ្តល់​បណ្ណ​បុគ្គ​លឹក​ទើបបាន​១០៨ » តាមសំណើប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងថ្វាយឋានៈម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្តេចព្រះសង្ឃរាជថ្វាយសម្តេចសង្ឃរាជនន្ទង៉ែត » ស្នេហ៍​មិនបាន​ខ្លួន​តែ អូន​បោក​ទូរ​សព្ទ័​បង​! » កូន​សត្វ​ដំរីព្រៃ ១​ក្បាល រត់តាម​បណ្តោយ​ផ្លូវលំ មករក​ជំនួយ​សង្គ្រោះបន្ទាន់ ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​កណ្តាលរ​យ៉​លើ » ប្រពន្ធ​តាម​ទាន់​លោក​ប្តី នាំ​ស្រី​មក​ឡើងឋានសួគ៌ នៅ​សណ្ឋាគារ​អូរ​មាស ក្រុង​ប៉ោយប៉ែត​ប្តឹង​ឲ្យ​ចាប់ដាក់គុក !? » អ្នកទេសចរ​ជនជាតិ​វៀតណាម ៣៨ នាក់​រត់គេចខ្លួន​បង្ក​ការបារម្ភ​ពី​វៀតណាម​ថា​កូរ៉េ​នឹង​រឹតបន្តឹង​ទិដ្ឋាកា​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5022 នាក់

ម្សិលមិញ 2663 នាក់

សរុប 15677302 នាក់

ប្រទេស​ស្រីលង្ការ​ជំពាក់​បំ​ណុ​ល​ចិន​រុំកោះ​បង្ក​វិបត្តិ​គណរដ្ឋមន្ត្រីបក្ស​ចំរុះ​រលំរលាយ​!

​ស្រីលង្ការ​៖​ប្រធានាធិបតី​ស្រីលង្កា លោក ហ្កោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) នៅ​ថ្ងៃ​ចន្ទ​ទី​៤​មេសា បាន​អំពាវនាវ​ឱ្យមាន ការចូលរួម​ជាមួយគ្នា​បង្កើត​រដ្ឋាភិបាល​រួបរួម​មួយ ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​ប្រទេស​កំពុង​ប្រឈម ស្រប​ពេលដែល គណៈរដ្ឋមន្ត្រី​ហើយ​និង​ទេសាភិបាល​ធនាគារកណ្តាល បានដាក់​ពាក្យ​លាលែង​ពី​តំណែង​។a srey langka

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​០៤ ខែមេសា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​៖​ការិយាល័យ​លោក Rajapaksa បានចេញ​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា «​ដោយសារ​នេះ គឺជា​ភាពចាំបាច់​សម្រាប់​ប្រទេសជាតិ វា​ដល់ពេល​ហើយ​ដែល​យើង​ត្រូវធ្វើ​ការងារ​ជាមួយគ្នា ដើម្បី​ប្រជាជន​គ្រប់រូប​និង​អ្នកជំនាន់ក្រោយ​។ លោក​ប្រធានាធិបតី​អញ្ជើញ​ឱ្យ គណបក្សនយោបាយ​ទាំងអស់​នៅក្នុង​សភា មក​ចូលរួម​ក្នុង​រដ្ឋាភិបាល ដើម្បី​រួមគ្នា​ស្វែងរក​ដំណោះស្រាយ​ចំពោះ វិបត្តិ​ដែល​ប្រទេស​កំពុង​ប្រឈម​»​។​

ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច ប្រជាពលរដ្ឋ​បាននាំគ្នា​ធ្វើបាតុកម្ម​យ៉ាង​កក្រើក​ប​ង្ខំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​រ៉ា​ចា​ប៉ាក​សា​( Rajapaksa )​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លងទៅ ។​ប្រការនេះ​បានធ្វើ​ឲ្យ​គណៈរដ្ឋមន្ត្រី​ទាំងមូល​នៃ​ប្រទេស​ស្រីលង្កា បាន​លាលែង​ចេញពី​តំណែង​ហើយ នៅ​ចំពោះមុខ​បាតុកម្ម​តវ៉ា​ប្រឆាំងនឹង​ការដោះស្រាយ វិបត្តិ​សេដ្ឋកិច្ច​មិនបាន​ល្អ ពី​សំណាក់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី លោក ហ្កូ​តា​បា​យ៉ា រ៉ា​ចា​ប៉ា​ស្កា (Gotabaya Rajapaksa)​។ នេះ​បើតាម ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC នៅ​ថ្ងៃ​ចន្ទ ទី​៤ ខែមេសា ឆ្នាំ​២០២២​។​

​គណរដ្ឋមន្ត្រី​ចំរុះ​ទាំងអស់​ចំនួន ២៦​រូប ក្នុងនោះ​រួមមាន​ទាំង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​, រដ្ឋមន្ត្រី​កសិកម្ម និង​រដ្ឋមន្ត្រី​កីឡា បានដាក់​លិខិត​លាលែង​ពី​តំណែង កាលពី ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅនេះ​។ ប៉ុន្តែ លោក Gotabaya Rajapaksa និង​បងប្រុស​របស់លោក គឺ​លោកនាយក​រដ្ឋមន្ត្រី ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ា​ស្កា (Mahinda Rajapaksa) នៅតែ​បន្ត​កាន់តំណែង​ដដែល ហើយ​ការជ្រើសរើស​គណៈរដ្ឋមន្ត្រី​ថ្មី​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។​

​ប្រធានាធិបតី​ស្រីលង្កា​នៅ​ថ្ងៃ​អង្គារ​ទី​៥​មេសា​នេះ​បាន​បាត់បង់​ការគាំទ្រ​សម្លេង​ភាគច្រើន​ពីស​ភា នៅពេល​អតីត​សម្ពន្ធមិត្ត​ដកខ្លួន​ចេញ​និង​សុំអោយ​លោក​ចុះ​ចេញពី​តំណែង ក្រោយ​ការតវ៉ា​ប្រឆាំង​តាម​ដងផ្លូវ​អស់​ពេល​ជាច្រើន​ថ្ងៃ​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​របស់​ប្រទេស​ដែន​កោះ​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ​។

​ប្រទេស​ស្រីលង្កា​ដែល​ទទួលបាន​ឯករាជ្យភាព​ពី​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៨ កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ដោយ​អាជ្ញាធរ​ត្រូវ​បង្ខំចិត្ត​កាត់ផ្ដាច់​ចរន្តអគ្គិសនី​ដល់​ទៅ ១៣​ម៉ោង ក្នុង​មួយថ្ងៃ​។ ប្រជាជន​ស្រីលង្កា ជាពិសេស​ក្នុង​រដ្ឋធានី​កូឡុំបូ បាននាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​ទាមទារ​ឱ្យ​លោក Gotabaya Rajapaksa ចុះ​ចេញពី​តំណែង ខណៈ​អាជ្ញាធរ​សម្រេចចិត្ត​បិទ​បណ្ដាញ​ទំនាក់ទំនង​សង្គម​។​​

យ៉ាងហោចណាស់​សមាជិក​សភា​ស្រីលង្កា​ចំនួន​៤១​រូប​បាន​ដើរ​ចេញពី​ក្រុមចម្រុះ​កាន់អំណាច​កាលពី​ថ្ងៃ​អង្គារ​ទី​០៥​មេសា ដោយ​ទុកអោយ​ប្រធានាធិបតី មាន​សម្លេងគាំទ្រ​ភាគតិច​នៅក្នុង​សភា ។​​រដ្ឋាភិបាល​ឥឡូវ​ខ្វះ​ប្រាំ​សម្លេង​ទើប​ទទួលបាន​សម្លេង​ភាគច្រើន​នៅក្នុង​សភា​ដែលមាន​២២៥​អាសនៈ តែ​វា​នៅ​មិនទាន់​ច្បាស់​ថា​តើ​ពួក​សមាជិកសភា​នឹង​កោះប្រជុំ​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតី​ឬ​យ៉ាងណា​។​

​លោក​ប្រធានាធិបតី ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សា បាន​រំលាយ​សភា​កាលពី​ថ្ងៃ​ចន្ទ និង​ព្យាយាម​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​មួយ ដោយ​អញ្ជើញ​ក្រុមប្រឆាំង​ចូលរួម តែ​ពួកគេ​ច្រានចោល​និង​បន្ត​ទាមទារ​អោយ​លោក​ចុះ​ចេញពី​តំណែង​។​សមាជិកសភា​ម្នាក់​ដែល​ទើប​ចាក​ចេញពី​គណបក្ស​របស់​ប្រធានាធិបតី បាន​និយាយថា វា​ដល់ពេល​មេដឹកនាំ​រូបនេះ​ចាកចេញ​និង​ទុក​កន្លែង​សំរាប់​អ្នកដទៃ​ដោះស្រាយ​វិបត្តិ​កាន់តែ​អាក្រក់​ឡើង​នេះ​។​«​បើ​មិន​ប្រញាប់​ចាកចេញ​នៅពេល​ឥឡូវ​ទេ នឹង​មានការ​បង្ហូរឈាម​…»​។​​ក្នុងពេល​ជាមួយគ្នា បណ្តា​គណបក្សប្រឆាំង​បាន​ច្រានចោល​ការអញ្ជើញ​ពួកគេ​អោយចូល​រួម​ក្នុង​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​មួយ ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​និង​បងប្រុស​របស់លោក គឺ​នាយករដ្ឋមន្ត្រី ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា​។​

​ប្រ​ទេ​ស្រី​ល​ង្កា​ជា​ប្រទេស​ដែល​ជំពាក់​បំណុល​ចិន​ច្រើន​សម្បើម​។​កាលពី​ថ្ងៃទី​៩​មករា​ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី​បាន​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ស្រីលង្កា​ដើម្បី​ពិភាក្សា​បញ្ហា​បំណុល​។​ប្រធានាធិបតី​ស្រីលង្កា​លោក​ហ្គោ​តា​បា​យ៉ា រ៉ា​យ៉ា​ប៉ាក់​សាបាន​ប្រកាស​ឲ្យ​ដឹងថា ស្រីលង្កា​បានស្នើ​ចិន​ឲ្យ​ពិនិត្យមើល​ឡើងវិញ​លើ​រយៈពេល​នៃ​ការសង​បំណុល​ចិន​ដែល​ស្រីលង្កា​បាន​ជំពាក់​យ៉ាងច្រើន​សម្បើម​។ គួរ​បញ្ជាក់ថា ចិន​ជា​អ្នកផ្តល់​ប្រាក់កម្ចី​ទ្វេភាគី​ដ៏​ធំ​បំផុត​របស់​ស្រីលង្កា​។

​ក្នុងនាម​ជា​ប្រទេស​ដែល​សេដ្ឋកិច្ច​បាន​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ស្រីលង្កា​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ វិបត្តិ​សកល​មួយ​នេះ​បានធ្វើ​ឲ្យ​ស្រីលង្កា​បាត់បង់​ចំណូល និង​កំពុង​ជួប​វិបត្តិ​ខ្វះ​ថវិកា​។ តែ​ដើម្បី​បន្ត​ចិញ្ចឹម​ប្រទេស រដ្ឋាភិបាល​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ដក​លុយ​ពី​ហិប​បម្រុង​រូបិយប័ណ្ណ​បរទេស​ទៅ​ចាយ​ទេ​។ គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ ២០២១ ហិប​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ស្រីលង្កា​នៅសល់តែ ១ ៥០០​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ទន្ទឹមនឹង​បំពេញ​ការផ្គត់ផ្គង់​ក្នុងស្រុក រដ្ឋាភិបាល​ក៏ត្រូវ​ការសង​បំណុល​អ្ន​ក​ផ្សេង ពិសេស​បំណុល​ដ៏​ច្រើន​សម្បើម​ដែល​ប្រទេស​អាស៊ី​មួយ​នេះ​កំពុង​ជំពាក់​ចិន​។​លោក​វ៉ាង យី​មិនបាន​ឆ្លើយ​យ៉ាងម៉េច​ចំពោះ​សំណើ​របស់លោក​ម៉ា​ហ៊ី​ន​ដា ហើយ​ស្ថានទូត​ចិន​ប្រចាំ​ស្រីលង្កា​ក៏​មិន​បានធ្វើ​អត្ថាធិប្បាយ​អ្វី​លើ​សំណើ​របស់លោក​ម៉ា​ហ៊ី​ន​ដា​ដែរ​។

​គិត​ត្រឹម​ខែមេសា ឆ្នាំ ២០២១ ស្រីលង្កា​ជំពាក់​ចិន​ដល់​ទៅ ៣៥ ០០០​លាន​ដុល្លារ​។ តែ​ទឹកប្រាក់​បំណុល​នេះ​អាច​នឹងមាន​ច្រើនជាង​នេះ បើ​គេ​បូក​បន្ថែម​នូវ​ប្រាក់​ខ្ចី​ដែល​ចិន​បានផ្តល់​ឲ្យ​ធនាគារកណ្តាល និង​រោងចក្រ សហគ្រាស​របស់​រដ្ឋ​ស្រីលង្កា​។ គួរ​បញ្ជាក់ថា ស្រីលង្កា​បាន​ខ្ចីលុយ​ចិន​ច្រើនណាស់​ក្នុង​រយៈពេល ១០​ឆ្នាំនេះ​សម្រាប់​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​របស់​ប្រទេស​។ តែ​គម្រោង​ខ្លះ​បាន​ធ្លាក់ទឹក​មិនអាច​បន្ត​ធ្វើបាន និង​បាន​បង្ខំចិត្ត​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ចិន​ជា​អ្នក​បន្តធ្វើ​។

ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៧ និង​ដោយ​គ្មាន​លទ្ធភាព​សង​ប្រាក់កម្ចី​ចំនួន ១ ៤០០​លាន​ដុល្លារ រដ្ឋាភិបាល​បាន​បង្ខំចិត្ត​ជួល​កំពង់ផែ​មួយ​ឲ្យ​ក្រុមហ៊ុន​ចិន​ក្នុង​ឆ្នាំ ២០១៧ សម្រាប់​រយៈពេល ៩៩​ឆ្នាំ​៕​កាលពី​ថ្ងៃអាទិត្យ ទី ៩ មករា ប្រធានាធិបតី​ស្រីលង្កា បានស្នើ​សុំឱ្យ​ប្រទេស​ចិន​ធ្វើ​ការរៀបចំ​រចនាសម្ព័ន្ធ​បំណុល​របស់ខ្លួន​ឡើងវិញ និង​ផ្ដល់​ឥណទាន​អនុគ្រោះ​សម្រាប់​ការ​នាំចូល​ផលិតផល​សំខាន់ៗ ខណៈពេលដែល​ប្រទេស​ជា​កោះ​នេះ​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​របស់ខ្លួន​។​

​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​វិស័យ​ទេសចរណ៍ របស់​កោះ​នេះ បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ខណៈពេលដែល​មូលនិធិ​រូបិយប័ណ្ណ​បម្រុង​របស់​ធនាគារកណ្ដាល​ស្រីលង្កា គឺ​ជិត​អស់​ទៅហើយ ធ្វើឱ្យមាន​កង្វះ​ម្ហូបអាហារ និង​ផលិតផល​ចាំបាច់​ដែល​ត្រូវ​នាំចូល​ពី​បរទេស​។
​កាលពី​ខែមករា​មុន​មូលនិធិ​រូបិយប័ណ្ណ​បម្រុង​របស់​ស្រី លង្កា​បាន​ធ្លាក់​ដល់ ១,៥ ពាន់​លាន​ដុល្លារ ដែល​មិន​គ្រប់​សម្រាប់​ទ្រទ្រង់​ការ​នាំចូល​សម្រាប់​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​។ អាជ្ញាធរ​អគ្គិសនី​ប្រទេស​នេះ បានដាក់​កម្រិត​លើ​ការប្រើប្រាស់ បន្ទាប់ពី​ខ្លួន​មាន​កង្វះ​រូបិយប័ណ្ណ​បរទេស​ដើម្បី​នាំចូល​ប្រេង​ពី​បរទេស​។

សម្រាប់​ឆ្នាំ ២០២២ ស្រីលង្កា​មាន​កាតព្វកិច្ច​សងបំណុល​បរទេស​រហូត​ទៅដល់ ៧ ពាន់​លាន​ដុល្លារ ដែល​រួមមាន​ការសង​ដើម​មូល​ប​ត្រ​បំណុល​ជាង ៥០០ លាន​ដុល្លារ​នៅ​ខែមករា និង​ជាង ១ ពាន់​លាន​ដុល្លារ​នៅ​ខែកក្កដា​។​​រដ្ឋាភិបាល​ស្រីលង្កា បាន​ខ្ចី​បំណុល​យ៉ាងច្រើន​ពី​ប្រទេស​ចិន ដើម្បី​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ មួយចំនួន ប៉ុន្តែ​ក្រុម​អ្នក​រិះគន់ បាន​និយាយថា រដ្ឋាភិបាល​បាន​ធ្វេសប្រហែស​ក្នុងការ​ចំណាយ​ប្រាក់​ទាំងនេះ​ទៅលើ​គម្រោង​មិនចាំបាច់ ដែល​មិនបាន​ជួយ​បង្កើន​ចំណូល​របស់​រដ្ឋាភិបាល​។ កាលពី​ឆ្នាំ ២០១៧ ដោយ​មិនអាច​សងបំណុល ១,៤ ពាន់​លាន ដែល​ត្រូវបាន​ខ្ចី​សម្រាប់​សាងសង់​កំពង់ផែ​មួយ រដ្ឋាភិបាល​ស្រីលង្កា​បានសម្រេច​ធ្វើការ​សម្បទាន​កំពង់ផែ​នោះ ទៅឱ្យ​ក្រុមហ៊ុន​ចិន​។​a srey langka1 a srey linka