» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11904 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702075 នាក់

ឧកញ៉ា​ជា​សារ៉ន​និង​បក្ខពួក​ត្រូវ​ឃាំ​ត់​ខ្លួន​រឿង​បោក​លុយ​ពលរដ្ឋ​

 

​ខេត្តកំពត​៖​ឧកញ៉ា ជា សារ៉ន និង​មនុស្ស​ជិត​១០​នាក់​ទៀត ត្រូវបាន​កងកម្លាំង​សមត្ថកិច្ច​ខេត្តកំពត ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី ឆរ​បោក ប្រជាពលរដ្ឋ ក្រោមរូបភាព​វិនិយោគ​ដី​ឡូ​តិ៍ នៅ​ស្រុក​ឈូក​ខេត្តកំពត​បន្ទាប់ពី​លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត បើក​វេទិកាសាធារណៈ​ជាមួយ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ដែល​អះអាងថា​ចាញ់បោក​ក្រុមហ៊ុន ឧកញ៉ា ជា សារ៉ន​។a oknha cheasaron1

​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការ​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹងថា​៖​មាន​ពលរដ្ឋ​យ៉ាងហោចណាស់ ២,៤៦១ គ្រួសារ មាន​សរុប​ទឹកប្រាក់​ជិត​៤0​លាន​ដុល្លា ទាំង​នៅ​ខេត្តកំពត និង​ខេត្ត​ផ្សេងៗ​ទៀត ត្រូវ​ចាញ់​ការបោក​បញ្ឆោត របស់​ក្រុម​វិនិយោគ​ដី​ឡូ​តិ៍ ជា សារ៉ន រៀល​ធី​។ ពលរដ្ឋ​ដែល​ចាញ់បោក​ក្រុមហ៊ុន​ដី​ឡូ​តិ៍​នេះ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ប្រាប់​លោក ម៉ៅ ធនិន អភិបាលខេត្ត​កំពត​នៅ​ថ្ងៃទី​២២​មេសា​ថា ពួកគេ​ម្នាក់ៗ​ត្រូវបាន​ក្រុម​បណ្តាញ​របស់លោក ជា សារ៉ន បញ្ចុះបញ្ចូល​ឲ្យ​ខ្ចីលុយ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ម្នាក់​រាប់ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​ដី​ឡូ​តិ៍​របស់លោក ជា សារ៉ន ដោយ​កម្មវត្ថុ​នៃ​ការខ្ចី​ទៅ​ទិញ​គ្រឿងចក្រ​កសិកម្ម ឬ​ដីស្រែ​ទៅវិញ​។ ប៉ុន្តែ​ពេលដែល​លុយ​កម្ចី​ធ្លា​ក់មក ភ្នាក់ងារ​លោក ជា សារ៉ន បាន​នាំទៅ​ផ្តិតមេដៃ​ដើម្បី​ទិញ​ដី​ឡូ​តិ៍​ទៅវិញ ខណៈដែល​ពលរដ្ឋ​ទាំងនោះ មិនមាន​ប្រាក់ចំណូល​ប្រចាំខែ​។​

​ពលរដ្ឋ​បាន​ទ​ទួ​ច​ឲ្យ លោក ម៉ៅ ធនិន ជួយ​អន្តរាគមន៍​ករណីនេះ ដោយសារតែ​ពួកគេ​ជាប់បំណុល​ប្រឈម​នឹង​ការ​រឹបអូស​ផ្ទះ និង​ដីធ្លី ពី​ព្រោះតែ​គ្មាន​លុយ​សង​ទៅ​ម្ចាស់បំណុល​វិញ​។ លោក ម៉ៅ ធនិន បាន​ចាត់​បញ្ហា​នេះ​ជា​បង្កឡើង​ដោយ​ក្រុម​អ្នកមាន​លុយ​ខ្ចី​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ដី​ឡូ​តិ៍ ជា សារ៉ន​។​ក្នុង​វេទិការ​នោះ លោក ជា សារ៉ន បាន​ឡើង​ឆ្លើយតប​នៅ​ចំពោះមុខ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ និង​អភិបាលខេត្ត​ថា ខ្លួន​ទទួលកំហុស​គ្រប់យ៉ាង​ជំនួស​បុគ្គលិក​របស់គាត់​។ លោក​ជា​សារ៉ន​នៅតែ​អះអាងថា ក្រុមហ៊ុន​របស់ខ្លួន​ល្អ​តាំង​ដើម​មក ទើប​ពលរដ្ឋ​មានការ​ជឿជាក់​នាំគ្នា​វិនិយោគ​រាប់សិប​លាន​ដុល្លារ​តាំងពី​អំឡុង​កូ​វីដ​១៩​។ ប៉ុន្តែ​លោក អះអាងថា នៅ​ខែកុម្ភៈ​២០២៣ ក្រុមហ៊ុន​នេះ​បាន​បោះទុន​សង់​អាគារ​នៅ​ភ្នំពេញ​អស់​លុយ​២០​លាន​ដុល្លារ ទើប​អស់​លុយ​បម្រុង ពីព្រោះ​តែ​លក់​អាគារ​ខុន​ដូរ​លែង​ដាច់​៕a oknha cheasaron a oknha cheasaron2 a oknha cheasaron3 

​