» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4449 នាក់

ម្សិលមិញ 7641 នាក់

សរុប 18983140 នាក់

ប្រើ​ឈ្មោះ​ឯក​ឧ​ត្ត​ហ៊ុន​ម៉ា​ណែ​ត​និង​អួតថា​ពាក់​ផ្កាយ​ពីរ​ដើរ​បោក​គេ​!

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២៣ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ម្នាក់ សុំ​ប្តឹង​ជនសង្ស័យ​ឈ្មោះ ផន ច័ន្ទ​ផានិត ពាក់ព័ន្ធ​ករណី​ឆបោក និង ក្លែង​ឯកសារ​សារ​ធារ​ណៈ ដោយ​ជនសង្ស័យ​បាន អះអាង​ចំពោះមុខ​ជនរងគ្រោះ​ថា ខ្លួន​ពាក់​ស័ក្តិ ឧ​ត្ត​ម​សេនីយ៍​ទោ ជា​ដៃស្តាំ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត គឺអាច​ជួយ​ឲ្យ ជនរងគ្រោះ​ចូល​ក្របខ័ណ្ឌ​បាន តែ​ត្រូវប្រគល់​ប្រាក់ ១០,០០០​ដុល្លារ ។​a hun fake1 

ជនសង្ស័យ​បានបង្ហាញ​រូបថត​ដែលមាន​រូប​ខ្លួន ថត​ជាមួយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង ថត​ជាមួយ​ថ្នាក់ដឹកនាំ​ផ្សេងទៀត ទៅ​ជនរងគ្រោះ​មើល ទើប​ធ្វើ​ឲ្យ​ជនរងគ្រោះ មានការ​ជឿទុកចិត្ត ព្រម​ប្រគល់​ប្រាក់​ជា​ដំណាក់កាល ឲ្យ​ទៅ​ជនសង្ស័យ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​។ ជនសង្ស័យ បាន​ឲ្យ​ជនរងគ្រោះ​ផ្ញើ​ប្រវត្តិរូប​ផ្ទាល់ខ្លួន រូបថត និង​ឯកសារ​ផ្សេងៗ ដើម្បី​បំពេញបែបបទ​បញ្ចូល​ក្របខ័ណ្ឌ​។ បន្ទាប់មក ជនសង្ស័យ​ក៏បាន​ប្រគល់ អត្តសញ្ញាណប័ណ្ណ​កងទ័ព និង​លិខិត​បញ្ជា​បេសកកម្ម ទៅ​ជនរងគ្រោះ​ប្រើប្រាស់ ។ ក្រោយមក​ជនរងគ្រោះ បាន​សួររក​ប្រាក់ខែ​រដ្ឋ អង្គភាព និង​មេ​កើយ ស្រាប់តែ​ជនសង្ស័យ បាន​ប្រាប់ថា ចាំ​សួរ​ថ្នាក់លើ​ឲ្យ និងរ​កលេ​សដោះ​សាររ​ហូត ទើប​ជនរងគ្រោះ​ដឹងថា ខ្លួន​ត្រូវបាន​ចាញ់បោក​គេ ក៏​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​តែម្តង​។

​អាវុធហត្ថ​ភ្នំពេញ​ក៏បាន​បើក​ការ ស្រាវជ្រាវ​ជាបន្ទាន់ និង​ឈានទៅ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផន ច័ន្ទ​ផានិត នៅ​ចំណុច​មុខ​ផ្សារ​បុរី​ពិភពថ្មី​កំបូល​៣ ភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំបូល​។ ជនសង្ស័យ​មាន​មុខរបរ​ត្រឹមតែ ជា​អ្នក​គួ​ក​ជេរ​ដី និង​ជា​តៃកុង​ឡាន​ប៉ុណ្ណោះ ក្នុងនោះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​ចាប់យក អាវុធខ្លី​កែច្នៃ ០១​ដើម ពុំមាន​ម៉ាក និង​ឯកសារ​ក្លែង មួយចំនួន ពី​ជនសង្ស័យ​ផងដែរ​។ ជនសង្ស័យ បាន​ទទួលស្គាល់ថា ពិតជា​បានទទួល​ប្រាក់​ពី​ជនរងគ្រោះ ដើម្បី​រត់ការ​ចូល ក្រប​ខ័​ណ្ណ​ពិតប្រាកដ​មែន ដែល​ការរត់​ការចូល​ក្របខ័ណ្ឌ​នេះ គឺ​ខ្លួន​បាន​ក្លែង​ឯកសារ​ប្រគល់​ឲ្យ ជនរងគ្រោះ និង​បានទទួល​លុយ​ពី​ជនរងគ្រោះ ទើបតែ​បាន ៨,០០០​ដុល្លារ​ប៉ុណ្ណោះ ក៏ត្រូវ​ជនរងគ្រោះ​ចាប់​ចំណុចខ្សោយ​បាន​ថា ខ្លួន​ឆបោក​តែម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី​។​​ករណី​កើតឡើង​ខាងលើនេះ គឺ​ដូចគ្នា​ទៅនឹង​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ធ្លាប់បាន​ចែករំលែក​នៅក្នុង​ផេ​ក​ផ្ទាល់ខ្លួន​របស់​ឯកឧត្តម​ថា " បញ្ហា​មួយ​ដែល​បាន​កើតឡើង​ជារឿយៗ ជាច្រើន​ឆ្នាំ មកហើយ​គឺ ការ​ឆ្លៀតឱកាស​ប្រើប្រាស់​ឈ្មោះ​របស់​ឥស្សរជន​សំខាន់ៗ (​រួមទាំង​រូបខ្ញុំ​ផ្ទាល់​) ពី​សំណាក់​បុគ្គល​មួយចំនួន ដើម្បី​ប្រព្រឹត្តិ​នូវ​អំពើ​មិនល្អ ដែល​ពេលខ្លះ​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​និង​ផលប្រយោជន៍​របស់ ប្រជាពលរដ្ឋ ដ៏ទៃទៀត​។ យើង​ត្រូវ​ព្យាយាម​រួមគ្នា​លុបបំបាត់​ទង្វើ​ខ្វះ​ភាព​សុចរិត​បែបនេះ​"​។ 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ធ្លាប់មាន​ប្រសាសន៍​ទៀតថា " ឯកឧត្តម ថត​សែ​ល​ហ្វី​ជាមួយ​មនុស្ស​រាប់ពាន់នាក់ រាប់រយ​នាក់ តែ​អ្នកខ្លះ​បាន​រូបថត​ជាមួយ​ឯកឧត្តម​មួយ​ប៉ុ​ស្ត៍ ក៏​ដើរ​ធ្វើបាប​គេ ប្រព្រឹត្ត​អំពើ​ខុសឆ្គង ដោយ​ភូត​កុហក់ថា​ជា​ជំនួយការ​របស់​ឯកឧត្តម ដើរ​ចាប់ដី ដែល​មនុស្ស​បែបនេះ​ត្រូវតែ​ចាប់ខ្លួន​ភ្លាមៗ​។ ពី​ណា​ដែល​យកឈ្មោះ​ឯកឧត្តម​ទៅប្រើ ទោះជា​ជំនួយការ​ឯកឧត្តម​ឬអ្វី​ក៏ដោយ ឲ្យ​តែ​ធ្វើ​ខុសច្បាប់ គឺ​ចាប់​ទៅ​មិនបាច់​សួរ​យោបល់​ទេ ហើយ​បើ​ប្រាប់​ឯកឧត្តម គឺ​ឯកឧត្តម ប្តឹង​ថែម​ពីលើ​ទៀត​។ ដូច្នេះ​តាមរយៈ​សារ ដ៏​មានតម្លៃ របស់​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ខាងលើនេះ គឺជា​ជំនួយស្មារតី ក្នុងការ​ដាស់តឿន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​សារ​ធា​រណៈ​ជន​ទូទៅ តោង​ប្រុងប្រយ័ត្ន ឲ្យ​បាន​ខ្ពស់ កុំ​ឲ្យ​ចាញ់បោក​ជន​ទុច្ចរិត ដោយ​ត្រឹមតែ​ឃើញ​រូបថត ដែល​ថត​ជាមួយ​ថ្នាក់ដឹកនាំ ឬ​ឥស្សរជន​សំខាន់​ណាមួយ​ឲ្យ​សោះ​៕(​ប្រភព​អាវុធហត្ថ​)a hun fake a hun fake2