» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6305 នាក់

ម្សិលមិញ 5020 នាក់

សរុប 14121752 នាក់

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រកាស​រឹតបន្តឹង​សន្តិសុខ​តាម​ព្រុំដែន​!

 

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ បានចេញ​សរាចរ​មួយ បញ្ជា​ដល់​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​បិទ​ច្រករបៀង​ទាំងអស់​ដែលមាន​នៅតាម​ព្រំដែន​ដើម្បី ទប់ស្កាត់​ការចេញចូល​ខុសច្បាប់ ក៏៏​ដូចជា​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ទៀត​នៅតាម​ព្រំដែន ។​a_sar2

​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ដដែល បាន​បញ្ជារ​ដល់​អគ្គស្ន​ង​ការ​នគរបាលជាតិ អគ្គនាយក​អន្តោប្រវេសន៍ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​និង​អាជ្ញាធរ​ពាក់​ព័​ន្ឋ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សភាពការណ៍​នៅតាម​ព្រំដែន ឲ្យ​បន្ត​ស្ថិតនៅ​នៅក្នុង​ស្ថានភាព​ល្អប្រសើរ ដោយ​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​តាម​ព្រំដែន តាមរយៈ​ការបង្កើន​វិធានការ ការប្រមែប្រមូល​ព័ត៌មាន​ជាប្រចាំ ដើម្បី​មាន​វិធា​នា​ការ​ទាន់ពេល​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព ជាពិសេស​បទល្មើស​ឆ្លងដែន​ដូចជា​៖ អំពើ​ភេរវកម្ម ការជួញដូរ​ដឹកជញ្ជូន​អាវុធ​គ្រឿងផ្ទុះ ការ​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស ជួញដូរ​កម្លាំង​ពលកម្ម និង​ការដឹកជញ្ជូន​អនុផល​ព្រៃឈើ​ខុសច្បាប់​។​ល​។ 

gat_kom_reang_bb

ជាមួយគ្នា​នោះ ត្រូវ​សហការ​ជាមួយ​ម្ចាស់ ឬ អ្នកគ្រប់គ្រង​សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស សិប្បកម្ម កសិដ្ឋាន និង​វិស័យ​ឯកជន ដើម្បី​ធ្វើការ​គ្រប់គ្រង​និង​អប់រំ​និយោជិត បុគ្គលិក កម្មករ ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​ច្បាប់ បទ​ប្បញ្ញត្តិ​ព្រំដែន របៀបរបប​ចេញចូល​ប្រទេស និង​មិន​ធ្វើដំណើរ​ឆ្លងដែន​ខុសច្បាប់ ។ ត្រូវ​ពង្រឹង​វិធានការ​ត្រួតពិនិត្យ​ការចេញចូល​ឆ្លងកាត់​ព្រំដែន​ឲ្យ​បាន​ហ្មត់ចត់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងនោះ​ត្រូវ​យកចិត្តទុកដាក់​លើក​កម្ពស់​សមត្ថភាព​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​របស់​មន្ត្រី​ច្រកទ្វារព្រំដែន​។​a_sar

ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ចេញចូល​ឆ្លងកាត់​ព្រំដែន​ស្របច្បាប់ ដើម្បី​ប្រកបមុខរបរ​ប្រចាំថ្ងៃ ទេសចរណ៍ ពាណិជ្ជកម្ម ឬ​មានធុរៈ​ចាំបាច់​ផ្សេងៗ ។​
​ត្រូវ​បង្កើន​កិច្ចសហការ​ឲ្យ​កាន់តែ​បាន​ជិត​ស្និ​ទ្ឋ​ជាមួយ​សម​ភាគី​នៃ​ប្រទេស​ជាប់​ព្រំដែន ដោយ​យកចិត្តទុកដាក់​ជំរុញ​យន្តការ​ដែល​បាន​ចាត់តាំង​កន្លងមក ឲ្យ​បំពេញភារកិច្ច​បាន​សក​ម្ម​ក្លៀវក្លា ពង្រឹង​របប​ប្រជុំ​យន្តការ​ព្រំដែន​គ្រប់​ថ្នាក់​ដែលមាន​គោលការណ៍​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ផ្លាស់ប្តូរ​សភាពការណ៍ និង​រឹតចំណង​មិត្តភាព​សហ​ប្រតិបត្តិការ​បាន​ស្អិតរ​មួ​ត​ជាមួយគ្នា ជាមួយគ្នា​នោះ​ក៏ត្រូវ​រៀបចំ​នូវ​ប្រ​ព័​ន្ឋ​ទំនាក់ទំនង​ទាន់​ហេតុការណ៍ ដើម្បី​សហការ​ដោះស្រាយ​កិច្ចការ​បន្ទាន់ ។​a_sar1

​ត្រូវ​រៀបចំ​យន្តការ​ដឹកនាំ ត្រួតពិនិត្យ​និង​របៀបរបប​រាយការណ៍ សំដៅ​ធានា​ប្រ​សិ​ទ្ឋ​ភាព​រាល់​វិធាន​ការដែល​បានដាក់​ចេញ ដោយ​ត្រូវ​ចាត់​ឲ្យ​មាន​មន្ត្រី​ទទួលបន្ទុក​តាមដាន​កិច្ចការ​ច្បាស់លាស់ មាន​វិធី​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​ដើម្បី​ក្រើន​រំ​ឮ​ក កែលំអ ឬ លើកទឹកចិត្ត​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​តាម​ព្រំដែន និង​ក្តាប់បាន​អំពី​ស្ថានភាព​ប្រែប្រួល​ជាក់ស្តែង​តាម​បណ្តោយ​ព្រំដែន ។ ត្រូវមាន​របាយការណ៍​ប្រចាំខែ​ផ្ញើមក​ក្រសួងមហាផ្ទៃ និង​ត្រូវ​រាយការណ៍​បន្ទាន់ ដើម្បី​មាន​វិធានការ​ដឹកនាំ​បាន​ទាន់ពេលវេលា​ក្នុងករណី​ចាំបាច់ ៕