» អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង » កម្លាំងជំនាញខេត្តកោះកុង បង្ក្រាបបានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ១គ្រឿង » ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោរឿងសន្តិសុខតាមព្រុំដែន! » នាយករដ្ឋមន្ត្រីសិង្ហបុរី :៖ ការប៉ះទង្គិចថៃ–កម្ពុជា ជាសញ្ញាហានិភ័យនៅក្នុងអាស៊ាន! » នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ » រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦ » ថៃប្រើកម្លាំងយោធាចូលើលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ គឺខុសច្បាប់តែមិនឃើញមានប្រទេសណាឬស្ថាបន័អន្តរជាតិណាចេញមកជួយកម្ពុជា?! » មីយ៉ាន់ម៉ាបណ្តេញតំណាងជាន់ខ្ពស់ទីម័រក្រោយបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរបបយោធា » សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ចេញពីកម្ពុជាទៅអាមេរិកប្រជុំក្រុមប្រឹក្សាសន្តិភាព » គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍? » អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស? » សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា » តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1438 នាក់

ម្សិលមិញ 8911 នាក់

សរុប 18580285 នាក់

ក្រុមហ៊ុន​ដឹកជញ្ជូន​ភស្តុភា​បារម្ភ​ពី​ការធ្លាក់ចុះ​ការដឹកជញ្ជូន​ក្នុងពេល​ប្រធាន​អង្គការ​រូបី​យ៍​វត្ថុ​អន្តរ​ជាតិព្រមាន​ពី​ការធ្លាក​ក់​ចុះ​សេដ្ឋកិច្ចពិភពលោក​

​ភ្នំពេញ​៖ វិបត្តិ​ជំងឺ​កូ​វីដ​១៩ និង​សង្គ្រាម​រុស្សី​-​អ៊ុយ​ក្រែ​ន បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​តម្លៃ​សេវា​ដឹកជញ្ជូន ជាពិសេស​ថ្លៃ​ដឹក​តាម​កប៉ាល់ តែ​មកដល់ពេលនេះ តម្លៃ​នៃ​ការដឹកជញ្ជូន​កប៉ាល់​នេះ បាន​ធ្លាក់ចុះ​បន្តិច​ប​ន្ទួ​ច​ហើយ គ្រា​ដែល​ថ្លៃ​ប្រេង​នៅមាន​តម្លៃ​មួយ​ខ្ពស់​នៅឡើយ​។ លោក​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា បាន​ឲ្យ​កាសែត​ដឹងថា ទាក់ ទង​ទៅនឹង​បញ្ហា​នេះដែរ វា​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​គិត​សេវា​ទៅតាម​ស្ថានភាព​ជាក់ស្តែង ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​មួយចំនួន​សុខចិត្ត​ខាតបង់ ដើម្បី​រក្សា​អតិថិជន​របស់ខ្លួន​។a trasport1 

​លោក​ឧកញ៉ា​ថា ចំពោះ​សេវា​ថ្លៃ​នៃ​ការដឹកជញ្ជូន​វិញ គឺមាន​តម្លៃ​សមស្រប​ទៅនឹង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុងពេល​បច្ចុប្បន្ន តែ​អ្វី​ដែលជា​ការព្រួយបារម្ភ គឺ​ការធ្លាក់ចុះ​ដោយ​គ្មាន​ទំនិញ​ដឹកជញ្ជូន​ទៅវិញ ខណៈ​មកដល់ពេលនេះ សេវា​ដឹកជញ្ជូន​បាន​ធ្លាក់ចុះ​ជាច្រើន ពោលគឺ​ក្នុង​រង្វង់​ប្រមាណ​ពី ៣០ ទៅ ៤០​ភាគរយ​។ នេះ​មិនទាន់​ព្យាករណ៍​ពេលខាងមុខ​នៅឡើយ​ទេ​។​​លោក​ឧកញ៉ា ស៊ិន ច​ន្ធី បាន​សង្កត់ធ្ងន់ថា​៖ «​ព្រោះ​យើង​បាន​ឆ្លងកាត់​នូវ​ការរីក​រាលដាល​កូ​វីដ​១៩ ប៉ុន្តែ​មុន​ផ្ទុះឡើង​នូវ​វិបត្តិ​កូ​វីដ​ក្នុង​វិស័យនេះ យើង​ឃើញថា កើនឡើង​មែនទែន ក៏ដូចជា វិស័យ​ភ័ស្តុភារ​កម្ម​កម្ពុជា ពី​២​ទៅ​៣​ដង​ឯណោះ ប៉ុន្តែ​ចៃដន្យ​ដោយសារ​កូ​វីដ​នេះ​មកដល់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យើង​»​។

ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​បើក​ប្រទេស​ឡើងវិញ ធ្វើ​ឲ្យ​វិស័យ​ភ័ស្តុភា​រកម្ម​ដឹកជញ្ជូន​នេះ យើង​បាន​រៀបចំខ្លួន និង​រៀបចំ​ដំណើរការ​រហូតមកដល់​សព្វថ្ងៃនេះ មិនមាន​បញ្ហា​ទៀត​ទេ​សម្រាប់​ប្រតិបត្តិការ​។ ប៉ុន្តែ​ដោយហេតុថា វា​មាន​ផលប៉ះពាល់​ទូទាំង​ពិភពលោក​ដែល​យើង​ជួប​បញ្ហា​បី គឺ​បញ្ហា​ទី​១​ជំងឺ​កូ​វីដ​១៩, ទី​២ បញ្ហា​ថ្លៃ​ឡើងថ្លៃ​ខ្ពស់​នៃ​កប៉ាល់​ពី​ការដឹកជញ្ជូន​តាម​កប៉ាល់ មកពី​ថ្លៃ​ប្រេងសាំង និង​បញ្ហា​ទី​៣ យើង​មានការ​កង្វះខាត​ទូ​កុងតឺន័រ​សម្រាប់​ការដឹកជញ្ជូន​ផងដែរ​។រាជរដ្ឋាភិបាល​រំពឹងថា នៅក្នុង​ឆ្នាំ​២០២៣ វិស័យ​ដឹកជញ្ជូន និង​គមនាគមន៍​នៅ​កម្ពុជា ត្រូវបាន​រំពឹងថា នឹង​បន្ត​កើនឡើង​គាំទ្រ​ដោយ​ការបន្ត​ងើបឡើង​នៃ​សកម្មភាព​ដឹកជញ្ជូន​បម្រើឱ្យ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម ស្របពេល​នៃ​ការបន្ត​កើនឡើង​នូវ​ការប្រើប្រាស់​ឌីជីថល​ក្នុង​អាជីវកម្ម​របស់​គម្រោង​បញ្ជរ​តែមួយ​ជាតិ ដែល​បាន​ជួយ​ព​ន្លឿ​ន និង​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​របស់​វិស័យ​ឯកជន​ជាដើម​។​សូមជម្រាបថា វិស័យ​ដឹកជញ្ជូន និង​គមនាគមន៍ នៅក្នុង​ឆ្នាំ​២០២៣ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​មូលធន​ថវិកាជាតិ​ជាច្រើន​សន្ធឹកសន្ធាប់ ក្នុងទិសដៅ​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល (២០២៣-២០២៥) ជាពិសេស​ការអនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ក្នុងការ​រស់​ជាមួយ​កូ​វីដ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​

ទន្ទឹមគ្នានេះដែរ​មានការ​វាយតម្លៃថា​៖​ភាគច្រើន​នៃ​សេដ្ឋកិច្ច​សកលលោក ឆ្នាំ​២០២៣​នឹង​ជា​ឆ្នាំ​យ៉ាប់យ៉ឺន​មួយ​នៅពេល​ក្បាលម៉ាស៊ីន​ធំៗ​នៃ​កំណើន​សកល រួម​សហរដ្ឋ​អាម៉េរិក អឺរ៉ុប​និង​ចិន សុទ្ធតែ​កំពុង​ប្រឈម​សកម្មភាព​សេដ្ឋកិច្ច​ថយចុះ ។​​នាយក​គ្រប់គ្រង​IMF​លោកស្រី គ្រី​ស្តា​លី​ណា ហ្ស័​រ​ហ្ស៊ី​វ៉ា​(Kristalina Georgieva)​បាន​និយាយ​ក្នុង​កម្មវិធី​Face the Nation​នៃ​សារព័ត៌មាន​CBS​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១​មករា​ថា​«​ឆ្នាំ​ថ្មី​នឹង​ជា​ពេលវេលា​លំបាក​ជាង​ឆ្នាំមុន​»​។​«​ហេតុអ្វី​? ដោយសារ​មហាអំណាច​សេដ្ឋកិច្ច​បី អាម៉េរិក សហភាព​អឺរ៉ុប​និង​ចិន សុទ្ធតែ​ដាំ​ក្បាល​ចុះ​ព្រម​គ្នា​»​។​

​កាលពី​ខែតុលា IMF​បាន​កាត់បន្ថយ​ទស្សនវិស័យ​សំរាប់​កំណើនសេដ្ឋកិច្ច​សកលរ​បស់​ខ្លួន​នៅ​ឆ្នាំ​២០២៣ ដោយ​វា​ឆ្លុះបញ្ចាំង​អំពី​ការធ្លាក់ចុះ​ជា​បន្ត​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ព្រមទាំង​សម្ពាធ​អតិផរណា និង​អត្រា​កា​ប្រាក់​ខ្ពស់​នៅតាម​ធនាគារកណ្តាល ដឹកនាំ​ដោយ​ធនាគារកណ្តាល​អាម៉េរិក ក្នុង​បំណង​ទប់​កំណើន​អតិផរណា​។​​ចាប់តាំងពី​ចិន​លុបចោល​ការអនុវត្ត​វិធា​ការគ្រប់គ្រង​កូ​វីដ​១៩​ដ៏​តឹងតែង​ភ្លាមៗ​កាលពី​ខែ​មុន សេដ្ឋកិច្ច​ចាប់ផ្តើម​បើក​ឡើងវិញ​ទាំង​ចលាចល ហើយ​អ្នកប្រើប្រាស់​នៅ​បារម្ភ​ខ្វល់ខ្វាយ​នឹង​រឿង​ការឆ្លង​កូ​វីដ​កើនឡើង​ជាថ្មី​។​ក្នុងការ​និយាយ​ជា​សាធារណៈ​ដំបូង​ចាប់តាំងពី​ការលុបចោល​គោលនយោបាយ​សូន្យ​កូ​វីដ​១៩​មក ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង កាលពី​ថ្ងៃ​សៅរ៍​បាន​អំពាវនាវ​អោយខិត​ខំ​បន្ថែម​និង​រួបរួមគ្នា​នៅពេល​ចិន​ឈានចូល​ដំណាក់កាល​ថ្មី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩​។​

​លោកស្រី ហ្ស័​រ​ហ្ស៊ី​វ៉ា បាន​និយាយថា «​ជា​លើកដំបូង​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ កំណើន​របស់​ចិន​ក្នុង​ឆ្នាំ​២០២២​ទំនងជា​ស្ថិតក្នុង​កំរិត ឬ​ទាប​ជាង​កំរិត​កំណើន​សកល​។​លើសពីនេះ​ទៀត ការផ្ទុះ​កូ​វីដ​១៩​ដូច​”​ភ្លើង​ឆេះ​ព្រៃ​”​នៅ​ទីនោះ​នៅ​ប៉ុន្មាន​ខែ​ទៅមុខទៀត វា​កាន់តែ​ធ្វើអោយ​សេដ្ឋកិច្ច​ចិន​លំបាក​ឡើង​នៅ​ឆ្នាំនេះ និង​ទាញ​ទាំង​សេដ្ឋកិច្ច​តំបន់​និង​សកល​»​។​​ក្នុងការ​ព្យាករណ៍​កាល​ពី​ខែតុលា IMF​បានកំណត់​កំណើនសេដ្ឋកិច្ច​ចិន​កាលពី​ឆ្នាំមុន​ត្រឹម​៣,២​ភាគរយ ។​ពេលនោះ​អង្គការ​ផ្តល់ប្រាក់​កំចី​នេះ​ក៏​មើលឃើញ​កំណើន​ចិន​នៅ​ឆ្នាំ​២០២៣​ចំនួន​៤,៤​ភាគរយ នៅពេល​សកម្មភាព​សេដ្ឋកិច្ច​សកល​កាន់តែ​ធ្លាក់​ទៅ​។​​ការ​បន្ទាប​ព្យាករណ៍​កំណើន​សំរាប់​ឆ្នាំនេះ​ទាំង​សេដ្ឋកិច្ច​ចិន​និង​សកល​ទំនងជា​នឹង​ប្រកាស​នៅពេល​ណាមួយ​ក្នុង​ខែ​នេះ នៅពេល​IMF​បញ្ចេញ​ព្យាករណ៍​កំណែ​ថ្មី​របស់ខ្លួន ក្នុងអំឡុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក្រុង​ដា​វ៉ូស ប្រទេស​ស្វី​ស​៕a trasport a trasport2