» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7066 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697237 នាក់

រៀបការ​បាន​៤០​ថ្ងៃ​កូនប្រសារ​ប្រុស​រត់ចោល​កូនស្រី​បាត់​ព្រមទាំង​ប្តឹង​ឪ​ក្មេក​ថា​លួច​គោយន្ត​ថែមទៀត​

​ខេត្តរតនៈគិរី​៖ កាលពី​រសៀល​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០២៣​នេះ លោក សុ​ត វុ​ធ បាន ឱ្យ​អ្នកកាសែត​នៅ​ខេត្តរតនគិរី​ដឹងថា គ្រួសារ​របស់លោក​មាន​កូនស្រី​ច្បង​ម្នាក់​ឈ្មោះ ប៉ាក ស្រី​និ​ច បាន​រៀបការ​រួច​រយៈពេល​៤០​ថ្ងៃ​(​ពីថ្ងៃ​ទី​១៤ ត្រូវ​និង​ខែផល្គុន ឆ្នាំ​២០២២) ប្តី​របស់​នាង ឈ្មោះ ជា សុខ​ណា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ បាន​រត់ចោល​កូនស្រី​របស់លោក​បាត់ កាលពី​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០២២​។ លោក សុ​ត វុ​ធ និង​ប្រពន្ធ​ឈ្មោះ ឃុ​ត អិត កូនស្រី​ឈ្មោះ ប៉ាក ស្រី​និ​ច មាន​អាយុ​១៧​ឆ្នាំ ក្រុមគ្រួសារ​មួយ​នេះ សព្វថ្ងៃ​មាន​ទីលំនៅ​រស់នៅ​ភូមិ​មុយ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។​a father inlaw 

​លោក សុ​ត វុ​ធ បាន ឱ្យដឹងថា​ក្រោយពី​រៀបការ​រួច​រយៈពេល​១៤​ថ្ងៃ កូនប្រសារ​របស់លោក​ឈ្មោះ ជា សុខ​ណា បាន​ទំនាក់ទំនង​មិត្ត​ភ័​ក្រ​បន​ភឿន​នៅ​ក្រុមហ៊ុន​កៅស៊ូ​ហុង​អា​ញ់​អូ​រយ៉ា​ដាវ ក្នុងស្រុក​អណ្តូង​មាស​ខេត្តរតនគិរី បានទាមទា​ប្រាក់​ពី​ប្រពន្ធ​របស់ខ្លួន​ត្រូវជា​កូនស្រី​របស់លោក​ចំនួន​៧០​ម៉ឺន​រៀល បំរុង​យ​កិ​ទៅ​លួច​ទិញ​ប្រេងម៉ាស៊ូត​លួចលាក់​ពី​កម្មករ​ក្នុង​ក្រុមហ៊ុន​កៅស៊ូ​ហុង​អា​ញ់​យកទៅលក់​បន្ត តែ​លោក​មិន​ឯកភាព​ទេ រឿង​អា​មុខរបរ​ចោរ​! (​លួច​ប្រែង​ពី​របស់​ក្រុមហ៊ុន​ខុសច្បាប់ ទៅ​លក់​បន្ត​បែបនេះ​)​។​

​ក្រោយពី​បាន​ដូច​បំណង​កូនប្រសា​រលោក​ឈ្មោះ ជា សុខ​ណា តែងតែ​រករឿង​ប្រពន្ធ​ស្ទើរតែ​ប្រចាំថ្ងៃ លុះដល់​ថ្ងៃមួយ រូបគេ​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ឈ្មោះ ប៉ាក ស្រី​និ​ច រឿង​មិនអោយ​លុយ​គេ​ចំនួន​៧០​ម៉ឺន​រៀល ទៅធ្វើ​មុខ​ជំនួញ​ខុសច្បាប់​នោះ​។​ឈ្មោះ ជា សុខ​ណា ត្រូវជា​កូនប្រសារ គេ​បានរៀបចំ​បង្វិច​ខ្ចប់​ខោអាវ​ចុះ​ចេញពីផ្ទះ ហើយ​សំដៅទៅ​គោរ​យន្ត​ឆ្នៃ​មួយគ្រឿង ដែល​ឪពុក​ម្នា​យ​របស់គេ​ឲ្យ​យកមក​រកស៊ី​ជាមួយ​ប្តី​ប្រពន្ធ​របស់គេ​ដែល​ទើប​រៀបការ​រួច​ថ្មីៗ​នេះ​។ បន្ទាប់ពី​ចេញពីផ្ទះ​ចោល​ប្រពន្ធ​គេ​ឈ្មោះ ប៉ាក ស្រី​និ​ច​ឈ្មោះ ជា សុខ​ណា កូនប្រសារ​រូបនេះ​គេ បានដាក់​ពាក្យ​ប្តឹង ប្រ​ព្ធ​របស់ខ្លួន​ឈ្មោះ ប៉ាក ស្រី​និ​ច រួមទាំង​ឪពុកក្មេក និង​ម្តាយក្មេក​(​ឈ្មោះ សុ​ត វុ​ធ និង​ប្រពន្ធ​ឈ្មោះ ឃុ​ត អិត​)​ពីបទ​លួច​ថែម​ទៅទៀត ។​

​លោក សុ​ត វុ​ធ បានបញ្ជាក់​ឲ្យ​ដឹងថា ការប្តឹង​ទាមទារ​យក​គោយន្ត​ឆ្នៃ​០១​គ្រឿង និង​ម៉ាស៊ីន​វៃ​ស្រូវ​មាន​ត្រឹមតែ​ធុង​គ្មាន​ម៉ាស៊ីន​នោះ លោក​ក៍​មិន​ជំទាស់​ដែរ​។ ពោះ​កាល​រៀប​អាពាហ៍ពិពាហ៍ ការកូន​ប្រុស​-​ស្រី ទាំងពីរ​អ្នកនេះ ខាង​ដន្លង​របស់លោក បាន​ប្រាក់​មួយចំនួន ក្រោយ​ព្រមព្រៀង​រៀបចំ​ពិធី​ការកូន ដោយ​ខាង​ស្រី​បង្គ​ប់​ថ្លៃ​បណ្ណាការ​【៧០០០$】​តែ​ឪពុក​និង​ម្តាយ​ខាង​ប្រុស​ឲ្យ​លុយ​បណ្ណាការ​នៅ​ថ្ងៃ​ការ​ត្រឹមតែ (៣០០០​ដុល្លា​ប៉ុ​ណ្ណោ​) ខាង​ប្រុស​នៅ​ខ្វះ​លុយ ឪពុក​ខាង​ស្រី​ចំនួន​【4000$】​ទៀត រហូតដល់​សព្វថ្ងៃនេះ​។​

រឿង​កូនប្រសារ​រត់ចោល​កូនស្រី​លោក ឪពុក និង​ម្តាយ​ខាង​កូនប្រុស​មិនដែល​មក​សម្របសម្រួល​កូន​ឲ្យ​ត្រូវរ៉ូវ​គ្នា​វិញ​ទេ ។​ឪពុកម្តាយ​ខាង​កូនប្រុស​លោក​ទាំងពីរ​មានតែ​ថាឱ្យ​លោក​បាន​ឮថា កូន​របស់គេ គឺជា​កូនប្រុស​ពួកគេ​មិន​ខ្វល់​ទេ សំខាន់​គេ​ប្តឹងទៅ​តុលាការ​អម​សាលាដំបូង​ខេត្តរតនគិរី យក​គោរ​យន្ត​ឆ្នៃ​វិញ​។ លោក​បន្តថា កូនប្រសារ​របស់លោក​ឈ្មោះ ជា សុខ​ណា រូបនេះ​គេ​បានដាក់​ពាក្យបណ្តឹង​.​ប្តឹង​លោក ចាប់​តាំង​រដ្ឋបាល​ឃុំ​ញ៉ា​ង​ស្រុក​ណ្តូ​ង​មាស និង​អធិការ​រដ្ឋា​ន​ស្រុក​អណ្តូង​មាស រហូតដល់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​។ ពីបទ​លួច​គោរ​យន្ត​ឆ្នៃ​របស់គេ​។ មិនតែប៉ុណ្ណោះ ក្រុមគ្រួសារ​របស់​កូនប្រសា​រលោក បាន​ឡើង​ទៅដល់​ស្ថានីយ៍ទូរទស្សន៍ អន​ឡាញ ABC បាន​បរិហាកេរ្តិ៍ លោក​និង​មាន​ពិធីករ​ស្រីៗ​ចំនួន​២​ទៅ​៣​នាក់ និង​មាន​ក្រុមគ្រួសារ​លោក ជា សុខ​ណា​ផង ។​

​