វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1974 នាក់
ម្សិលមិញ 2791 នាក់
សរុប 13404499 នាក់
ភ្នំពេញ៖ ថ្មីៗនេះ អតីតតារាចម្រៀងផលិតកម្ម KH និងសាន់ដេចម្រៀងមេម៉ាយក្មេងខ្មៅស្រស់សុខស្រីនាង បានទាមទារឡើងតម្លៃខ្លួនទាំងច្រៀង Concert ធំៗ និងតាមប៉ុស្តិ៍ទូរទស្សន៍ ។នេះបើតាមប្រភពពីអ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីទាំងឡាយបានបង្ហើបប្រាប់។
គេសម្គាល់ថាការទារឡើងតម្លៃឈ្នួលខ្លួនពេលចេញសម្តែងនោះគឺក្រោយពីនាងដណ្តើមបានតំណែងតួឯក២រឿងជាប់គ្នា “រាជិនីភូមិគ្រឹះ” និងរឿង “ខ្ញុំមានញាណលើស” របស់ក្រុមហ៊ុនហង្សមាស ព្រមទាំងល្បីបាន១បទ “ហត់ទេស្រលាញ់គេម្នាក់ឯង?”?។
ប្រភពព័ត៌មានបានឱ្យដឹងថា ការច្រៀង Concert ធំៗ អ្នកមេម៉ាយវ័យក្មេងសាច់សខ្ចីរូបនេះ ឡើងថ្លៃពី១០០០ទៅ១៥០០ដុល្លារ ចំណែការច្រៀងតាមប៉ុស្តិ៍វិញ ១កម្មវិធីស៊ីថ្លៃ៥០០ដុល្លារ ដែលផ្ទុយពីការកំណត់របស់សមាគមទូរទស្សន៍ ធ្លាប់ចែងថា តារាល្បីប៉ុនណា ក៏មិនឱ្យយកថ្លៃលើសពី១០០ដុល្លារ សម្រាប់ការច្រៀងតាមទូរទស្សន៍នោះ។អ្នកដឹកនាំកម្មវិធីសិល្បៈមួយចំនួន តាមប៉ុស្តិ៍ទូរទស្សន៍ បានថ្ងូរថា ពួកគេឈឺក្បាលដោយសារតែអ្នកមេម៉ាយសុខ ស្រីនាង ទារឡើងថ្លៃលើសមុន១ជា២នេះ តែយ៉ាងណា ពួកគេបានឱ្យដឹងថា មិនមែនតែស្រីនាង ម្នាក់នោះទេ គឺឱ្យតែតារាល្បីៗនៅឆ្នាំ២០១៨ នេះ ណាត់គ្នាទារឡើងថ្លៃទាំងអស់គ្នា។ទោះជាយ៉ាងណាថ្លែងប្រាប់កាសែតអ្នកមេម៉ាយវ័យក្មេងសុខស្រីនាងបានបកក្រាយថាមិនមែនដាច់ខាតរឹងតម្លែអីទេគឺអាចចរចារគ្នាបានតើ!។
សូមបញ្ជាក់ថាអ្នកនាង សុខ ស្រីនាង បានដើរចេញពីផលិតកម្មសាន់ដេ ចូលទៅផ្ញើរប្រាណជាមួយទ្រនំធំហង្សមាស ដែលប្រជុំទៅដោយតារាខ្លាំងៗជាច្រើនដួង។ នៅទីនោះហង្សមាស បានធ្វើឱ្យស្រីនាង លេចមុខមាត់ឡើងវិញបន្តិច តាមរយៈការបោះបទឱ្យច្រៀង “ហត់ទេស្រលាញ់ គេម្នាក់ឯង?” និងតួឯក២រឿងជាប់គ្នា គឺរឿង “រាជិនីភូមិគ្រឹះ” និងរឿង “ខ្ញុំមានញាណលើស”។
ប៉ុន្តែ អ្នកជំនាញសិល្បៈបានឱ្យដឹងថា ស្រីនាង មិនអាចធ្វើព្យុះភ្លៀងនៅហង្សមាស ជាមួយតារាចម្រៀងខ្លាំងៗ ដូចជាឱក សុគន្ធកញ្ញា, ពេជ្រ សោភា ឬសួស វីសា បានឡើយ ព្រោះថា សមត្ថភាពនាងច្រៀងមធ្យម ហើយមិនអាចប្រើប្រាស់សំឡេងច្រៀងបទណាមានតុងខ្ពស់ៗបាននោះទេ។