» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7599 នាក់

ម្សិលមិញ 7641 នាក់

សរុប 18986290 នាក់

បវរកញ្ញា​មី​យ៉ាន់​ម៉ា​ដែល​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រវាល​នៅ​អាម៉េរិក ជា​មនុស្ស​ភេទ​ទី​បី​ប្រកាស​គាំទ្រ​ការស្រលាញ់​ភេទ​ដូចគ្នា​នៅក្នុង​ប្រទេស​

 

​ភូមា​៖ កាលពី​ថ្ងៃអាទិត្យ​ទី​៨​ធ្នូ បវរកញ្ញា​មី​យ៉ាន់​ម៉ា​នាង ស្វេ ស៊ីន ថេត អាយុ​២០ ឆ្នាំ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វេ​ប​សាយ​សម្រស់ Missosology បាន​ទម្លាយ​អំពី​ខ្លួន​នាង​ឱ្យ​គ្រប់គ្នា​បានដឹងថា នាង​គឺជា​មនុស្ស​ភេទ​ទី​បី​ដំបូង​គេ​បង្អស់ ដែល​បាន​ចូលរួម​ប្រឡង​បវរកញ្ញា​ចក្រវាល​នៅ​ស្ទូ​ឌី​យ៉ូ​ថៃ​ល័​រ​ភើ​រី​ក្នុង​ទីក្រុង​អា​ត្ល​ង់​តា រដ្ឋ​ច​ច​ចា ។ បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង​ដណ្តើមបាន​មកុដ​កញ្ញាឯក​នៅ​ការប្រកួត​បវរកញ្ញា​ច​ក្រ​វា​ឡ​។​a bur mar gay6 

នាង​ថា​នាង​បាន​ប្រើប្រាស់​វត្តមាន​របស់​នា​ង​នៅក្នុង​ការប្រឡង​បវរកញ្ញា​ចក្រវាល​ដើម្បី​ជួយ​ដល់​សហគមន៍ LGBTQ (​ស្រឡាញ់​ភេទ​ដូចគ្នា​) ជាពិសេស​នៅ​មាតុភូមិ​មី​យ៉ាន់​ម៉ា​របស់​នាង កន្លែង​ដែល​ការស្រឡាញ់​ភេទ​ដូចគ្នា​គឺជា​អំពើ​ខុសច្បាប់​។
នាង​បាន​និយាយថា “​ខ្ញុំ​បានដឹង​អំពី​ទំនោរ​ផ្លូវភេទ​របស់ខ្ញុំ​ជា​យូរ​មកហើយ​។ ខ្ញុំ​បានដឹងថា​ខ្ញុំ​គឺ​ស្ថិតក្នុង​ចំណោម​ពួកគេ (​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​) តាំងពី​ឆ្នាំ​២០១៥”​។

​នាង​ថា ការប្រកាស​ជា​សាធារណៈ​បែបនេះ​មិនមែនជា​រឿង​ងាយស្រួល​ទេ ប៉ុន្តែ​នាង​ចង់​ប្រើ​ឱកាស​ឡើង​ឆាក​បវរកញ្ញា​ចក្រវាល​ដើម្បី​ជួយ​ដល់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​មី​យ៉ាន់​ម៉ា​។ “​វា​ជាការ​ប្រឈម​ខ្លាំង​មែនទែន​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​សំឡេង​អស្ចារ្យ​ជាង​ពួកគេ​និង​ស្ថាន​ភាពល្អ​ជាង​ពួកគេ​ដើម្បី​លើកកម្ពស់​បុព្វហេតុ​នេះ​។

អ្នកគាំទ្រ​បវរកញ្ញា​ខ្លះ​បានដឹង​អំពី​រឿងនេះ ហើយ​ពួកគេ​នៅតែ​គាំទ្រ​រូបខ្ញុំ ប៉ុន្តែ​នេះ​ជា​លើកដំបូង​ដែល​ខ្ញុំ​អាច​និយាយ​អំពី​រឿងនេះ​ជា​សាធារណៈ​។ ខ្ញុំ​ជឿថា​គ្រប់​ប្រទេស​ទាំងអស់​មិនមែន​សុទ្ធតែ​អនុញ្ញាត​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នោះទេ​។ ខ្ញុំ​ចង់ឱ្យ​ពិភពលោក​ទទួល​យកស​ហគ​មន៍​ស្រឡាញ់​ភេទ​ដូចគ្នា​និង​សិទ្ធិ​របស់​ពួកគេ​ក្នុងការ​ជ្រើសរើស​វិថី​និង​ស្វែងរក​សុភមង្គល​ដោយ​ខ្លួនឯង​”៕a bur mar gay a bur mar gay1 a bur mar gay2 a bur mar gay4 a bur mar gay5 a bur mar gay3