» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9774 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699945 នាក់

រកឃើញ​អ្នក​ប៉ះពាល់​កុមារី​កើត​ជំងឺផ្តាសាយបក្សី ១២​នាក់ ក្នុងនោះ ៤​នាក់ ចេញ​រោគសញ្ញា​

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ប្រាប់ឱ្យដឹង ថា ក្រុម​ការឆ្លើយតប​បន្ទា​ន់​របស់​ក្រសួងសុខាភិបាល បាន​រកឃើញ​មនុស្ស ១២​នាក់ ដែល​បាន​ប៉ះពាល់​ជាមួយ​កុមារី​កើត​ជំងឺផ្តាសាយបក្សី H5N1 នៅក្នុង​ខេត្តព្រៃវែង​។ មាន​អ្នក​ប៉ះពាល់ ៤​នាក់ បានចាប់ផ្តើម​ចេញ​រោគសញ្ញា​។​a chiken die2 

​លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា ក្រុមការងារ​ឆ្លើយតប​បន្ទាន់ បាន​យក​សំណាក​ពួកគេ​មក​វិភាគ​រោគ​នៅ​មន្ទីរពិសោធន៍​ក្នុង​រាជធានី​ភ្នំពេញ ហើយ​លទ្ធផល​នឹង​បង្ហាញ​នៅ​ថ្ងៃស្អែក​។​​លោកស្រី យក់ សម្បត្តិ បានឱ្យ​ដឹ​ផងដែរ​ថា ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល នឹង​បន្ត​ស្វែងរក​អ្នក​ប៉ះពាល់​កុមារី​កើត​ជំងឺផ្តាសាយបក្សី​បន្តទៀត​នៅតាម​សាលា​នា​ថ្ងៃស្អែក​នេះ​។​​ជាមួយនឹង​រកឃើញ​អ្នក​ប៉ះពាល់​នេះ លោកស្រី យក់ សម្បត្តិ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​កើតហេតុ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ថែទាំ​ង​សុខភាព និង​អនុវត្តន៍​តាម​ការណែនាំ​ទាំងឡាយ​របស់​មន្ត្រី​ជំនាញ​.​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចេញ​សេចក្តីប្រកាស ជម្រាបជូន​សាធារណៈជន​ទាំងអស់​ឱ្យបាន​ជ្រាបថា មាន​ករណី ជំងឺផ្តាសាយបក្សី​ចំនួន​០១​ករណី ដែល​ត្រូវបាន​អះអាង​បញ្ជា​ក់ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ថា មាន​វិជ្ជមាន​វីរុស ផ្តាសាយ​បក្សី ប្រភេទ​ហាស់​៥ អ៊ិន​១ (H5N1) លើ​កុមារី​ម្នាក់​អាយុ ១១​ឆ្នាំ​៦​ខែ ដែលមាន​ទីលំនៅ​ក្នុងភូមិ​រលីង ឃុំ​រំចេក ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង ។​

​កុមារី​រូបនេះ ចាប់ផ្តើម​ឈឺ នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយមាន​រោគសញ្ញា​គ្រុនក្តៅ (៣៩​អង្សា​សេ​) ព្រមទាំង មាន​ក្អក និង​ឈឺបំពង់ក ក្រោយ​ទទួល​ការព្យាបាល​នៅក្នុង​ភូមិ​មិន​ធូរស្រាល​រយ​:​ពេល ៣​ថ្ងៃ កុមារី​ក៏​ចាប់ផ្ដើម​មាន​អាកា​រៈ ហត់ ត្រូវបាន​ប​ញ្ចូ​ន​បន្តទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣​។ នៅ​ថ្ងៃ​ដដែល គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​នេះ បាន​យក​វត្ថុ​សំណាក​ទៅ​វិភាគ​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណ​: ហើយ​ទទួល បាន​លទ្ធផល​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ បញ្ជាក់ថា មាន​វិជ្ជមាន វីរុស​ផ្តាសាយ​បក្សី H5NI ចំណែកឯ​កុមារី​រូបនេះ ក៏ បាន​បាត់​បង់ជីវិត​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះដែរ និង​ធ្វើ​ពិធី​បុណ្យសព​តាម​ប្រពៃណី​នៅ​ភូមិ​ខាងលើ​។​

​តាម​ការសាកសួរ នៅក្នុង​បឹង​អភិរក្ស​ក្បែរ​ភូមិ​ដែល​ក្រុមគ្រួសារ​កុមារី​រូបនេះ​រស់នៅ មាន​សត្វព្រៃ​ងាប់​ជាច្រើន​ខុស ប្រក្រតី ដូច្នេះ ពេទ្យសត្វ បាន​យក​វត្ថុ​សំណាក​ទៅ​វិភាគ​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ តែ​នៅ​មិនទាន់​ទទួលលទ្ធផល​នៅ ឡើយ​។ នេះ​ជា​ករណី​ទី​១ បន្ទាប់ពី​មិនបាន​រកឃើញ​វីរុស​ប្រភេទ​នេះ លើ​ខ្លួន​មនុស្ស​អស់​រយៈពេល​០៩​ឆ្នាំ​កន្លងមកហើយ ដែល​ករណី​ចុងក្រោយ​ជា​ករណី​ទី​៥៧ បាន​រកឃើញ​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៤ ដែល​កើតមានឡើង​នៅក្នុង​ព្រះរាជា ណា​ចក្រ​កម្ពុជា ក្នុងនោះ មាន​៤៥​ករណី​កើត​លើ​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ និង​៣១​ករណី​ក្នុងចំណោម​៥៧​ករណី​ជានា​រី​។ ចាប់តាំងពី​មាន​ជំងឺផ្តាសាយបក្សី​លើកដំបូង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៥ ក្នុងចំណោម​អ្នក​ដែលមាន​ឆ្លង​វីរុស H5N1 ចំនួន​៥៧​ករណីនេះ មានតែ​១៩​នាក់​ទេ​ដែលមាន​ជីវិត​។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​រំលឹក​ដល់​មាតា​បី​តា អាណាព្យាបាល និង​អ្នក​ថែទាំ​កុមារ​ទាំងអស់ ត្រូវដាក់​កុមារ​នៅ​ឱ្យ​ឆ្ងាយ​ពីស​ត្វ ប​សុ​បក្សី​រស់ ឬ​ឈឺ ឬ​ងាប់ និង​ព្យាយាម​ឱ្យ​កុមារ​លេង​ឱ្យ​ឆ្ងាយ​ពី​សត្វ​ទាំងនោះ​។ ឪពុកម្តាយ និង​អ្នក​ថែទាំ​កុមារ​ទាំងអស់ ត្រូវ ប្រាកដថា កុមារ​លាងដៃ​ជាមួយ​សាប៊ូ​នឹង​ទឹកស្អាត មុនពេល​បរិភោគ​អាហារ និង​បន្ទាប់ពី​ប៉ះពាល់​ជាមួយ​ប​សុ​បក្សី​។ ដៃ​អាច ប្រលាក់​ដោយ​វីរុស ដែល​វីរុស​នេះ មិនអាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​ឃើញ​នោះទេ​។ សាប៊ូ​លាង​សម្អាត​វីរុស​ដែល​ជាប់​នៅ ដៃ​យើង​។ ប្រសិនបើ​ពួកគេ​មាន​ដង្ហើមញាប់ ឬ ពិបាក​ដកដង្ហើម ត្រូវ​នាំ​កុមារ​ទៅរក​ការព្យាបាល​ជាបន្ទាន់ នៅតាម​គ្រឹះស្ថាន សុខាភិបាល ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ របស់លោក​អ្នក​បំផុត ហើយ​ត្រូវរាយការណ៍ជូន​មន្ត្រី​សុខាភិបាល អំពី​ប្រវត្តិ​ប៉ះ ពាល់​ជាមួយ​សត្វ​ប​សុ​បក្សី​រស់ ឬ​ឈឺ ឬ ងាប់​។ “a chiken die a chiken die1 


​