» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6703 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666613 នាក់

បាក់​ឌុប​សម័យ​ប្រឡង​ថ្ងៃទី​២៧​ធ្នូ​ជាប់​សរុប​៦៥.៦៥​ភាគរយ​ក្នុងចំណោម​បេក្ខជន​ជាង​១១​ម៉ឺន​នាក់​សម្តេច​តេ​ជោ​ឲ្យ​រដ្ឋមន្ត្រី​រៀបចំ​កន្លែង​ជួប​


​ភ្នំពេញ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បានប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប​សម័យ​ប្រឡង​៖ ថ្ងៃ​២៧​និង​២៨ ខែធ្នូ ឆ្នាំ​២០២១ ក្នុង ដោយ​ក្នុងនោះ​មាន​អ្នក​ជាប់​បាក់​ឌុប​ជាប់​និទ្ទេស A​ចំនួន​១៧៥៤​នាក់​។​និទ្ទេស B​ចំនួន​៥២១៥​នាក់ និង​C​ចំនួន​១១៦៣៤​នាក់​ក្នុងចំណោម​បេក្ខជន​ជាង​១១​ម៉ឺន​នាក់​។​a bak Dub win 

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​នៅ​ថ្ងៃទី​១៤ ខែមករា​នេះ ស្តីពី លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឱ្យដឹងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​២៧-២៨ ខែធ្នូ ឆ្នាំ​២០២១ មាន​មណ្ឌល​ប្រឡង​នៅ​គ្រប់​រាជធានី ខេត្ត សរុប ២០៤​មណ្ឌល​, បន្ទប់​ប្រឡង ៤ ៦១៥ បន្ទប់​, និង​មាន​បេក្ខជន​ចុះ ឈ្មោះ​ក្នុង​បញ្ជី​សរុប ១១៤ ១៨៧ នាក់ ដែល​ក្នុងនោះ ១០៤ ២៩៩ នាក់ ជា​បេក្ខជន​ចំណេះ​ទូទៅ​, ៤ ៤១៧ នាក់ ជា​បេក្ខជន ស្វៃរិន​, ៣៤៣៦​នាក់ ជា​បេក្ខជន​បំពេញវិជ្ជា និង ២០៣៥​នាក់ ជា​បេក្ខជនស្វៃរិន​បំពេញវិជ្ជា​។​

ដំណើរការ​នៃ​ការប្រឡង រួមបញ្ចូល​ទាំង​ដំណើរការ​សំណេរ​, កំណែ​, ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​, និង​ផ្ទៀងផ្ទាត់​ពិន្ទុ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ និង​ពុំមាន ឧបទ្ទវ​ហេតុអ្វី​គួរឱ្យកត់សម្គាល់​ឡើយ​។ ការប្រកាស លទ្ធផល បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥​ភាគរយ (​បើ​ប្រៀប ធៀប​នឹង​ឆ្នាំ​២០១៩ ចំនួន ៦៨.៦២​ភាគរយ​) ក្នុងនោះ​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន ១៧៥៣​នាក់ (​ឆ្នាំ​២០១៩ ចំនួន ៤៤៣ នាក់​), និទ្ទេស B មាន​ចំនួន ៥.២១៥​នាក់ (​ឆ្នាំ​២០១៩ ចំនួន ២.៤៣០​នាក់​), និទ្ទេស C មាន​ចំនួន ១១.៦៣៤​នាក់ (​ឆ្នាំ​២០១៩ ចំនួន ៥៨៤៧ ក់​), និទ្ទេស D មាន​ចំនួន ២៣.៤៩៩​នាក់ (​ឆ្នាំ​២០១៩ ចំនួន ១៤.១០០​នាក់​), និង​និទ្ទេស E មាន​ចំនួន ២៩.៩១៥ នាក់ (​ឆ្នាំ​២០១៩ ចំនួន ៥៦.២៣២​នាក់​)​។​

បេក្ខជន​គ្រប់​រាជធានី ខេត្ត ទទួលបាន​និទ្ទេស A ចំនួន ១.៧៥៣​នាក់ ក្នុងនោះ បេក្ខជន​មកពី​រាជធានី​ភ្នំពេញ ៥៦៥​នាក់​, ខេត្តសៀមរាប ១៥៣​នាក់​, កណ្តាល ១២៧​នាក់​, បាត់ដំបង ១២៣​នាក់​, កំពង់ចាម ១១៨​នាក់​, បន្ទាយមានជ័យ ៩៩​នាក់​, តាកែវ ៩៩​នាក់​, ព្រៃវែង ៨៧​នាក់​, កំពត ៧៥​នាក់​, ត្បូងឃ្មុំ ៥៤​នាក់​, ក្រចេះ ៤៥​នាក់​, កំពង់ធំ ៤១​នាក់​, កំពង់ស្ពឺ ៣៣​នាក់​, ពោធិ៍សាត់ ២៨​នាក់​, ស្វាយរៀង ២៦​នាក់​, កំពង់ឆ្នាំង ២២​នាក់​, ព្រះសីហនុ ២០​នាក់​, រតនគិរី ០៩​នាក់​, ស្ទឹងត្រែង ០៦​នាក់​, ប៉ៃលិន ០៦​នាក់​, ឧ​ត្ត​រ​មានជ័យ ០៥​នាក់​, កោះកុង ០៤​នាក់​, ព្រះវិហារ ០៤​នាក់​, កែប ០៣​នាក់​, និង​ខេត្តមណ្ឌលគិរី ០១​នាក់​។​

​សម្រាប់​បេក្ខជន​ដែល​ប្រឡង​ជាប់​បាន​និទ្ទេស​A​សម្ដេចនាយក​រដ្ឋមន្ត្រី បានប្រកាស​នា​រសៀល​ថ្ងៃទី ១៥ មករា ២០២២ នេះ​ថា​៖ «​សូម​អបអរសាទរ​ចំពោះ​ចៅៗ​ដែល​បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ទាំងអស់​នៅ​ទូទាំងប្រទេស​។ ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ចៅៗ​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​និទ្ទេស A​ទាំងអស់ ដែល​ឆ្នាំនេះ​មានរ​ហូ​ក​ដល់​១៧៥៣ នាក់​។ ដូច​ឆ្នាំមុនៗ​ដែរ​លើកលែងតែ​ឆ្នាំ ២០២០ ដែល​ឱ្យ​ជាប់​ទាំងអស់គ្នា​ដោយ​គ្មាន​និ​ទេ្ទ​ស​ដោយសារ​កូ​វីដ​១៩​។ ឆ្នាំនេះ​ខ្ញុំ​នឹង​ជួប​ជាមួយ​ចៅៗ​ដើម្បី​លើកទឹកចិត្ត​សម្រាប់​ចៅៗ​ដែល​បាន​ខិតខំ​រៀនសូត្រ​រហូត​ប្រឡង​ជាប់​និង​ទទួលបាន​និទ្ទេស​A​។ ពេលវេលា និង​ទីកន្លែង​ជួប​និង​ជំរាប​តាម​ក្រោយ​តាមរយៈ​រដ្ឋមន្ត្រី​ហង្ស ជួនណា​រ៉ុ​ន​។​a bak dub new 

​