» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10472 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700643 នាក់

ប្តី​ដុត​កម្ទេច​ផ្ទះ​ឈើ​ពីរ​ខ្នង​ឆេះ​ហ្មត់ ហើយ​នាំ​កូន​រត់គេចខ្លួន​ចូល​ព្រៃ​បាត់​បាន​មួយ​ដង្ហើម​ចង្រឹត​


​ខេត្តបន្ទាយមានជ័យ ៖ កាលពី​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣ បុរស​ម្នាក់ បានធ្វើ​សកម្មភាព​ដុត​កម្ទេច​ផ្ទះ​ខ្លួនឯង បណ្តាលឱ្យ​ឆេះ​ហ្មត់ ខណៈពេល​ប្រពន្ធ​មិន​នៅផ្ទះ ហើយ រត់គេចខ្លួន​តែ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំទៅ​ដាក់ពន្ធនាគារ​តែម្តង ។​a hus fire1 

​បុរស​ព្រើល​រូប​មាន ឈ្មោះ សុខ ឡាន ហៅ ដេ​ត អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្លែង ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ត្រូវបាន​គេ​រាយការណ៍​ថា ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន ។​​នៅពេល​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់​ហើយ ជនបង្ក​ក៏បាន​រត់គេចខ្លួន​ចូល​ព្រៃ​បាត់ ព្រមទាំង​នាំ​កូនប្រុស​២​នាក់​ទៅជា​មួយ​ផងដែរ​។ តែ​ទោះជា​យ៉ាងណាក្តី ក្រោម​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ប៉ិក គិ​ម​ហ៊ា​ក់ អធិការនគរបាល​ស្រុក​ភ្នំស្រុក បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ណាំតៅ ចុះ​ដល់​កន្លែងកើតហេតុ​ពិនិត្យ និង​ស្រាវជ្រាវ​ស្វែង​រកមុខ​ជនបង្ក រហូតដល់​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ទើប​ឃាត់ខ្លួន​ជនសង្ស័យ និង​នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។

ផ្ទះ​ដែល​រង​ការដុត​បំផ្លាញ​នេះ គឺ​២​ខ្នង ធ្វើ​អំពី​ឈើ ដែលមាន​ទទឹង​៧​ម៉ែត្រ បណ្តោយ​៩​ម៉ែត្រ ប្រក់ស​ង្គ័​សី ជញ្ជាំង​ក្តារ និង​សម្ភារៈ​នៅក្នុង​ផ្ទះ​ឆេះ​ខូចខាត​ទាំងស្រុង ដោយសារតែ​អំណាច​ព្រះ​អគ្គី​លាយឡំ​ខ្យល់​ផង​នោះ មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផង ផ្ទះមួយ​ខ្នង​នេះ​ក៏បាន​ក្លាយជា​ផេះផង់ សូម្បីតែ​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​ទៅ​សង្គ្រោះ​មិនទាន់​ដែរ​ដោយសារ​ផ្ទះ​នៅ​ឆ្ងាយ​ដាច់ស្រយាល​ពី​អ្នក​ស្រុង​ភូមិ​ទៀត ៕a hus fire a hus fire2 
​