» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5437 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695608 នាក់

កើត​បាន​ពីរ​ថ្ងៃ​យក​កូន​មក​បោះចោល​នៅ​ផ្សារ​ចោមចៅ​សំណាង​បាន​នារី​វ័យក្មេង​យកចិញ​ច​ញ្ចឹ​ម​

​ភ្នំពេញ ៖ អាជីវករ​ជានា​រី​វ័យក្មេង​ម្នាក់​បាន​ទទួលយក​ទារិកា​ដែល​ទើបនឹង​សម្រាល​បាន​២​ថ្ងៃ យក​ចិញ្ចឹម​។​ទារិកា​ត្រូវបាន​ម្តាយ​យកមក​បោះបង់ចោល​នៅលើ​ម៉ូតូ​កង់​បី​ឥណ្ឌា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្សារ​ចោមចៅ ស្ថិតក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​a child abonden2 

នារី​ដែល​យក​ទារិកា​ទៅ​ចិញ្ចឹម​នោះ​មានឈ្មោះ​ស្រី​នាង អាយុ​២៥​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​សែន​នៅ​ផ្សារ​ចោមចៅ មាន​ទីលំនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានដាក់​ឈ្មោះ​ទារិកា​ដែល​យកទៅ​ចិញ្ចឹម​នោះ​ឈ្មោះ​ស្រី មាស​។​សន្តិសុខ​ផ្សារ​ចោមចៅ បាន​ប្រាប់ថា ស្ត្រី​ដែល​យក​កូនស្រី​មក​ប្លុង​ចោល​នោះ គាត់​ទើប​សំរាលកូន​នៅ​សម្ភព​អង្គរ នៅក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ ដោយ​សម្រាលកូន​តែម្នាក់ឯង​ទេ មិនមាន​គ្រួសារ​ទៅជា​មួយ​ទេ ។

លុះ​នៅវេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៥ ខែតុលា​នេះ ស្ត្រី​ជា​ម្តាយ​បាន​សុំ​គ្រូពេទ្យ​ត្រឡប់ទៅផ្ទះ​វិញ ដោយ​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​ជិះ​មកដល់​មុខ​ផ្សារ​ចោមចៅ ហើយក៏​បានអោយ​ម៉ូតូ​កង់​បី​ឈប់​រង់ចាំ​មួយ​ភ្លែត​ហើយ​រូបគាត់​ចូលទៅ​លក់​ប្លា​ទីន​នៅក្នុង​ផ្សារ​ដោយ​សុំ​ទុក​ផ្ញើ​ទារិកា​នៅលើ​ម៉​តូ​កង់​បី​នោះ​សិន​។​ប៉ុន្តែ​ស្រី​ជា​ម្តាយ​បាន​រត់គេចខ្លួន​បាត់​ប​ង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​។​a child abonden1 
​