វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10198 នាក់
ម្សិលមិញ 8227 នាក់
សរុប 14137079 នាក់
ខេត្តកោះកុង ៖ សមត្តកិច្ចបានឃាត់ខ្លួនជនបរទេស៦នាក់ ពាក់ព័ន្ធករណី បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ទាំងយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងខេមរភូមិន្ទ ។ ប្រតិបត្តការនេះធ្វើឡើងដោយកម្លាំងអន្តោប្រវេសន៍ខេត្ត កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ចុះបង្ក្រាបបទល្មើសជាក់ស្ដែង ករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ តាមបណ្តឹងរបស់ឈ្មោះ Ong Tun Chyian ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិម៉ាឡេស៊ី ។
ក្រោយទទួលបានបណ្តឹងភ្លាមសមត្ថកិច្ចបានចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦ នាក់ រួមមាន ៖១/ឈ្មោះ Deng Chentao ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន២/ឈ្មោះ Yoo Shu Xin ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី.៣/ឈ្មោះ Lim Mun Hong ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិម៉ាឡេស៊ី។៤/ឈ្មោះ Zhang Manning ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិចិន៥/ឈ្មោះ Luo Liangliang ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន។៦/ឈ្មោះ Huang Shikun ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន ។ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕