» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12112 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702283 នាក់

ប្រជាពលរដ្ឋ​ព្រលះ​អភិបាលស្រុក​អូររាំង​ថា​ធ្វើ​ការមិន​សុច្ច​រឹត​ត្រូវកោះហៅមកសាលាស្រុក!

 

​មណ្ឌលគិរី​៖​ប្រជាពលរដ្ឋ​មួយរូប​រស់នៅ​ក្នុងស្រុក​អូររាំង ខេត្ត​មណ្ឌល​គី​រី កាលពី ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នៅក្នុង​វេទិការ​សម្ដែង​មតិ​បាន​បកអាក្រាត​ភាពមិនប្រក្រតី នៃ​ការធ្វើ​ការមិន​សុច្ចរិត និង​ពុករលួយ​របស់លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​និង បក្សពួក​មាន​ភូមិ ឃុំ​ជាដើម​។​a oraing1 

ប្រជាពលរដ្ឋ​ចិត្ត​ក្លាហាន​នោះ​មានឈ្មោះ អែល​សុភាព​ភេទ​ស្រី​អាយុប្រមាណ​ជាង​២០​ប្លាយ​ឆ្នាំ​។​នាង​ថា​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ភូមិ​ពូ​រ៉ាង នៃ​ឃុំ​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បានបង្ហាញ​ការមិន​ពេញចិត្ត និង​អំពើ​អនុវត្ត​ផ្ទុយ​ច្បាប់​របស់​អាជ្ញា​ភូមិ​-​ឃុំ​-​ស្រុក​អូររាំង​។​​កញ្ញា អែល សុភាព បាន​បន្តថា មេភូមិ​ពូ​រ៉ាង មេឃុំ​សែន​មនោ​រម្យ និង​អភិបាលស្រុក​អូររាំង ធ្វើការ​ងារ​មិន​សុចរិត ពុករលួយ ស៊ីប្រាក់​សំណូក​សូកប៉ាន់ តែងតែ​យល់ព្រម​ចុះហត្ថលេខា និង​ត្រា​ចំពោះ​ដី​ទិញ​លក់​ក្នុង​សហគមន៍​ភូមិ​ពូ​រ៉ាង​ជាច្រើន​កន្លែង ទាំង​ដី​មាន​ម្ចាស់​រួចមកហើយ ដី​ខ្លះ​ជា​ដីព្រៃ ជា​ដីចំការ​ស្រល់ ជា​ដី​តំណម ជា​ដី​កប​សព​ចាស់ៗ ដី​អារក្សអ្នកតា​ជាទី​សក្ការៈ​របស់​ប្រជាពលរដ្ឋ បើទោះបី​ប្រជាជន​នៅ​ភូមិ​មួយចំនួន​មិន​យល់ស្រប​ក៏ដោយ​។​

​កញ្ញា​បាន​ឲ្យ​ដឹង​ទៀតថា​លើសពីនេះ​ការវាស់វែង​ដី​គឺ​មិនមាន​ការចូលរួម​ពី​សហគមន៍ និង​ការឯកភាព​ពី​សហគម​ន៍​ឡើយ​។ សហគមន៍​ស្នើសុំ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ស៊ើបអង្កេត​បន្ត និង​សុំ​ផ្តល់​ដី​សហ​មូ​ហ​ភាព​ដល់​ជនជាតិដើម​ភាគតិច​ភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ស្របតាម​ច្បាប់​កំណត់​ផង​។​​បន្ទាប់មក​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​ដែល​ធ្លាប់មាន​រឿងអាស្រូវ​រឿង​ដីធ្លី​ពាក់ព័ន្ធ​ការ​ឃុ​ប​ឃឹ​ត​គ្នា​លក់​ដី​រដ្ឋ និង​ឈូសឆាយដី​ដើម​ស្រល់​កន្លងមក​នោះ បានចេញ​លិខិតអញ្ជើញ កញ្ញា អែល សុភាព​យុវជន​ដែល​ហ៊ាន​រិះគន់​គាត់ ឲ្យ​ចូលខ្លួន​បំភ្លឺ​ក្រោយ​បាន​សំដែង​មតិ​នៅក្នុង​វេទិកាសាធារណៈ​កាលពី ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​។​

គេ​មិនទាន់​ដឹង​ទេ​ថា​តើ​លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​ហៅ​យុវនារី​ក្លាហាន​ហ៊ាន​រិះគន់​គាត់​មក​ដោះស្រាយ​បញ្ហា​ឬ​មក​គម្រាម​ឲ្យ​បញ្ឈប់​ការរិះគន់​ឬ​យ៉ាងណា​នោះទេ​??​។​ប្រសិនបើ​ហៅ​មក​គម្រាម​មិន​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​ថ្ងៃក្រោយ​ការធ្វើ​វេទិការ​សាធារន​ណៈ​គ្មាន​អ្នកណា​ហ៊ាន​និយាយ​អី​ទឿ​ត​ទេ​!​។​a oraing a oraing2 a oraing3 

​