» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6414 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696585 នាក់

សា​ឌឹ​ដង​របស់​អតីត​សង្សារ​បង្ហាញថា​តារាចម្រៀង​នាយ​ចឺម​ជា​ព្រាននារី​?


​ភ្នំពេញ ៖ មនុស្ស​ជាច្រើន​តែ​និយាយថា​នាយ​ចឺម​តារាចម្រៀង​ប្រុស​ដ៏​ល្បីឈ្មោះ​ដែលមាន​ប្រភព​ចេញពី​ក្រុម​កំប្លែង​គឺជា​ប្រុស​មានសំណាង​ព្រោះ​មាន​សង្សារ​សុទ្ធតែ​តារា​ស្រី​ស្អាត​!​។​ប៉ុន្តែ​អ្នកខ្លះ​ថា​នាយ​ចឺម​ជា​ព្រាននារី​ទេតើ​?​។ ជាក់ស្តែង​កាលពី​កន្លងទៅ នាយ​ចឺម​បាន​ទាក់ទង​ស្នេហា​ដ៏​ផ្អែមល្ហែម​ជាមួយនឹង​តារា​ស្រី​ល្បីឈ្មោះ​មួយរូប ដែល​គ្រប់គ្នា​ស្គាល់​យ៉ាងច្បាស់​ថា អ្នក​មេម៉ាយ​កូន​១​សាច់​ខ្ចី​ដូច​បណ្ដូលចេក គឺ​អ្នកនាង សេង សុ​ឃីម បានជា​ច្រើន​ខែ​បន្ទាប់ពី​នាយ​ចឺម​បាន​បោះបង់​តារា​សម្តែង​ស្រី​ម្នាក់​ដែល​គេ​ស្គាល់​ឈ្មោះថា​អូន​ហ្វ​ស​។ ស្រាប់តែ​ថ្មីៗ​នេះ អ្នក​ទាំងពីរ បែរជា​ប្រកាស​ចែកផ្លូវ​គ្នា​ទៅវិញ ហើយ​ដំណឹង​មួយ​នេះ​ផងដែរ ក៏បាន​ធ្វើអោយ​មហាជន ក៏ដូចជា​អ្នកគាំទ្រ​មិនតិច​នាក់​នោះឡើយ​មានការ​ភ្ញាក់ផ្អើល ។​a jeu2 

 

បន្ទាប់ពី​នាយ ចឺម បែកបាក់​គ្នា​ជាមួយនឹង​អតីត​គូស្នេហ៍​អ្នកនាង សេង សុ​ឃីម រួចមក អ្នក​ទាំងពីរ​តែងតែ​ចេញមុខ​មក​បង្ហោះ​សារ​ប្លែកៗ​រៀងៗ​ខ្លួន ដោយនិយាយ​រៀបរាប់​ពី​ភាពឈឺចាប់​របស់ខ្លួន​ដល់​ថ្នាក់​ធ្វើអោយ​មហាជន​ដែល​និយម​ប្រើប្រាស់​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំគ្នា​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង ក្រោយពេល​បែកបាក់​ពី​គូស្នេហ៍​មិនទាន់​នឹង​បាន​ប៉ុន្មាន​ផង​។​តែ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ តារា​ប្រុស​ប្រចាំ​ផលិតកម្ម​សាន់​ដេ នាយ ចឺម បាន​ទម្លាយ​នៅ​រូបភាព​មួយ​សន្លឹក​ជាមួយនឹង​អតីត​គូស្នេហ៍​ចាស់ៗ មើលទៅ​ស្និទ្ធស្នាល​គ្នា​ខ្លាំងណាស់ មិនតែប៉ុណ្ណោះ​ថែមទាំង​ភ្ជាប់​ជាមួយ​សារ​មួយ​ឃ្លា​ថា «​គួរតែ​សរសេរ Caption ថា​ម៉េច​ទៅ​បងប្អូន​? (​ហាម​ជេរ​) នឹក EX»​។​

​ក្រោយ​ឃើញ នាយ ចឺម បង្ហោះ​រូប​និយាយ​បែប​នឹង​ហើយ មិន​ទុក​ចាំ​យូរ អ្នក​មេម៉ាយ​កូន​មួយ សេង សុ​ឃីម ចេញមុខ​មក​បោះសម្ដី​ចំៗ​បែបនេះ​ភ្លែត​ថា «​មនុស្ស​ល្អ គេ​អត់​ធ្វើ​ចឹ​ង​ទេ មនុស្ស​ល្អ គេ​យល់​ពី​តម្លៃ​នៃ​ការបែងចែក គេ​អត់​យាយ​ពីមួយ​ទៅមួយ​។ បើ​ដឹងថា ខ្លួនឯង​ចឹ​ង​ក៏​ខំ​និយាយដើម​គេ​ម្ល៉េះ មាន​ខ្មាស់​ខ្លួនឯង​អត់ បើ​អត់​ខ្មាស់​ខ្លួនឯង ឬក៏​គិតថា គ្មាន​អ្នកណា​ដឹង គួរតែ​ខ្មាស់​ខ្ញុំ​ជា​អ្នកថ្មី​ដែល​ដឹង​គ្រប់យ៉ាង តែ​អត់​អី​ទេ ធ្វើតាម​បេះដូង​ចុះ ត្រឡប់​ទៅ​សុខសាន្ត ជូនពរ​មាន​ក្តី​សុខ​សំណាងល្អ​ណា​» ។​

​តារា​ស្រី​រូបនេះ​បន្ត​បង្ហោះ​ទៀតថា «​មិន​ប្រាថ្នា​ចង់បាន​មនុស្ស​ល្អ​បំផុត សុំ​ត្រឹម​មនុស្ស​ម្នាក់​ដែល​ស្រលាញ់​យើង ខ្វល់ខ្វាយ​ពី​យើង បារម្ភ​ពី​យើង មើលថែ​ពេល​ខ្ញុំ​ឈឺ ធ្វើ​អ្វីមួយ​ក៏​នឹក​ដល់​អារម្មណ៍​របស់​យើង តែងតែ​នៅក្បែរ​យើង​ពេល​យើង​មាន​បញ្ហា ខ្លាច​បាត់បង់​យើង ជាពិសេស​តែងតែ​អោយ​តម្លៃ​យើង​ពេល​នៅ​ជាមួយ​អ្នកដទៃ ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ​សំរាប់​ក្តី​ស្រលាញ់​មួយ​នេះ តែ​អ្វីដែល​ខ្ញុំ​ខ្លាច​បំផុត គឺ​មនុស្ស​គិតថា​គេ​ខុស តែ​ខ្លួន​» ។ នាង​បាន​និយាយទៀតថា «​ប្រឹងប្រែង តែ​ក៏ត្រូវ​ចេះ​ព្រម មិន​ប្រាកដថា​អ្វីៗ​បានសម្រេច​ដូច​អ្នក​ប្រាថ្នា​ឡើយ​»​។​

​ក្រោយ​ឃើញ​ដូច្នេះ ក៏មាន​អ្នក​ចូលទៅ​ខ​មិន​ថា «​ពិតជា​មានន័យ​ខ្លឹមសារ​ល្អ​ណាស់​» «​មនុស្ស​ល្អ​ដូច​បងស្រី​នឹង​ជួប​មនុស្ស​ដែល​ល្អជា​គូជីវិត​ជូនពរ​បងស្រី​» «​គ្រាប់ពេជ្រ​ដ៏​មាន​តម្លៃនឹង​កម្លាំងចិត្ត​ដែល​ចេះ​ណាយ ជូនពរ​សុខភាព​ល្អ​ទាំង​ទ្វេ​» «​រាង​ស្អាត​សំដី​ក៏​គួរអោយ​គោរព​ស្រលាញ់​»​។​អ្នក​ខ្លះទៀត​បន្តខ​មិន​ថា «​ឃើញ​ហើយ​ស្អាត​ណាស់ ព្រះ​ម្ចាស់​ថ្លៃ​អើយ ស្អាត​ម្ល៉េះ ហើយ​ម្ដេច​ឡើយ​បង​ចឺម​មើលមិនឃើញ​»៕a jeu1 a jeum khim1 a jeuma2 a jeuma3 

​