» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3464 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773221 នាក់

ការ​បាន​៣​ខែ​កំពូល​តារាចម្រៀង​ខ្មែរ​ឱក​សុគន្ធ​កញ្ញា​ជិត​គ្រប់​ខែ​ឆ្លងទន្លេរ​

 

​ភ្នំពេញ​៖​នៅ​រយៈពេល​ប៉ុន្មាន​ទៀត​ប៉ុណ្ណោះ កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា នឹង​បានឃើញ​មុខ​កូនប្រុស​របស់លោក​អ៊ឹង​សុខលី​! ។​a ork prag1 

គេ​នៅ​ចាំបាន​ថា តារាចម្រៀង ឱក សុគន្ធ​កញ្ញា បាន​ចូល​រោងការ​យ៉ាង​អធិកអធម​ជាមួយ​លោក អ៊ឹង សុខលី ដែលជា​ប្អូនប្រុស​របស់​ថៅកែ​ផលិតកម្ម​ហង្ស​មាស​កាលពី​ថ្ងៃទី ១៦ ខែឧសភា​កន្លងទៅ ដោយមាន​ការចូលរួម​ពី​សំណាក់​មិត្តភក្តិ​ក្នុង និង ក្រៅ​សិល្បៈ ពិសេស​វត្តមាន​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌឹ​ត ។ តែ​អា​ឡូ​វ​នេះ តារាចម្រៀង​រូបនេះ​ក៏​ត្រៀមខ្លួន​ក្លាយជា​ម្តាយ​ដូច​បទ​ចម្រៀង​ចាស់​មុន​ថា​ការ​បាន​៦​ខែ​ប្រពន្ធ​គ្រប់​ខែ​ឆ្លងទន្លេ​គ្រាន់តែ​ថា​ឪពុក​របស​កូន​កញ្ញា​មិន​ដូច​បទ​ចម្រៀង ។ តែសម័យ​អា​ឡូ​វ​អា​រឿង​ស៊ី​មុន​សែន​គ្មាន​បញ្ហាគ្មានប្រពៃណីយ៍ស្អីនោះតេស​!៕

​គេ​មិនទាន់​ដឹងថា​តារាចម្រៀង​រូបនេះ​នឹង​សម្រាលកូន​នៅក្នុង​ស្រុក ឬ ក្រៅ​ស្រុក​នោះទេ ។ ព្រោះ​ការពិនិត្យ​គភ៌​ក្នុង​ផ្ទៃ​កន្លងមក អ្នកនាង​តែងតែ​ទៅពិនិត្យ និង តាមដាន​នៅ​ប្រទេសជិតខាង ។ ពេលនេះ​ដែរ ឱក សុគន្ធ​កញ្ញា កំពុង​សម្រុក​ថត​ស្ប៉ត​ទឹកដោះគោ ដោយ​ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់ ។ មាន​អ្នកគាំទ្រ​ជាច្រើន​ទន្ទឹង​ចង់ឃើញ​មុខ​កូនប្រុស​ដំបូង​របស់ ឱក សុគន្ធ​កញ្ញា ព្រមទាំង​ទាយ​ទុកជាមុន​ថា​ដឹង​តែ​ឃ្យូ​ត​ហើយ ព្រោះ​ទាំង​ប៉ា និង ម៉ាក់ សុទ្ធតែ​ស្រស់ស្អាត និង សង្ហា​ដូចគ្នា ៕

 

​បើ​ពិនិត្យមើល​តាម​រូបភាព​គេ​សង្កេតឃើញថា ក្រោយ​មានគភ៌ ឱក សុគន្ធ​កញ្ញា កាន់តែ​ទទួលបាន​ការស្រឡាញ់​ថ្នាក់ថ្នម​ពី​សំណាក់ ស្វាមី​ទ្វេដង​។ គភ៌​ក្នុង​ផ្ទៃ​របស់ ឱក សុគន្ធ​កញ្ញា គឺជា​កូនប្រុស​ហើយក៏​ជា​ក្តី​ប្រាថ្នា​ដែល​នាង និង ស្វាមី​ចង់បាន​ផងដែរ ។ បើតាម​គម្រោង ឱក សុគន្ធ​កញ្ញា និង ស្វាមី មានបំណង​យក​កូន​ឱ្យ​ច្រើន ព្រោះ​គ្រួសារ​របស់​នាង​មិនសូវមាន​សមាជិក​ច្រើន ។g ork hus a ork prag (1) a ork prag a ork prag1 (1) a ork prag2 a ork prag3