
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5326 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695497 នាក់
ភ្នំពេញ៖ តារាសម្ដែងអ្នកនាង ឌុច លីដា ដែលមានអ្នករួមដំណើរជាមួយគឺតារាចម្រៀងស្រីអ្នកនាង ហង្ស សុជាតាត្រូវកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង ធ្វើការផាកពិន័យជាទឹកប្រាក់ ២លានរៀលពាក់ពន្ធ័អ្នកនាង បើកបរក្រោមស្ថានភាពជាតិអាល់កុល ០,៨០មីលីក្រាម/១លីត្រខ្យល់។ នេះបើតាមប្រភពពីមន្ត្រីនគរបាលជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។
អ្នកនាង ឌុច លីដា ត្រូវបានកម្លាំងនគរបាលខណ្ឌ ៧មករា នាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីដោះស្រាយតាមនីតិវិធី ខណៈអ្នកនាងបានបើកបររថយន្តក្នុងស្ថានភាពស្រវឹង កាលពីរាត្រីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៤។ ជុំវិញករណីនេះ ! អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង TikTok កំពុងផ្ទុះ ការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយមានវីដេអូបង្ហាញពីការ ឃាត់ខ្លួនតារាស្រី ២រូប គឺអ្នកនាង ឌុច លីដា និង អ្នកនាង ហង្ស សុជាតា នៅត្រង់ចំណុចគោលដៅអន្តរាគមន៍ ត្រួតពិនិត្យជាតិផ្ទុះ និងជាតិអាល់កុល នៅក្នុងមូលដ្ឋាន ខណ្ឌ ៧មករា រាជធានីភ្នំពេញដោយពួកគេគិតថាអ្នកនាងឌូចលីដាជាអ្នកជិះជាមួយមិនមែនជាអ្នកបើកបរតែបែជាត្រូវនគរបាលផាកទៅវិញ?។
តារាស្រី ២ រូបខាងលើ ត្រូវបានជាប់នៅបារាសអន្តរាគមន៍របស់សមត្ថកិច្ច ខណ្ឌ ៧ មករា ដោយក្នុងនោះ អ្នកនាង ឌុច លីដា ជាអ្នកបើកបរ រីឯអ្នកនាង ហង្ស សុជាតា ជាអ្នករួមដំណើរ។ យ៉ាងណាមិញក្រោយពីបានជាប់នៅបារាសនិងមានការ ជជែកគ្នាជាច្រើនម៉ោងហើយនោះ តារាស្រីទាំង ២រូបក៏ត្រូវ បានសមត្ថកិច្ចបញ្ជូនទៅអធិការខណ្ឌទាំងមនុស្សនិង រថយន្ត។មន្ត្រីនគរបាលចរាចរណ៍ខណ្ឌ ៧មករា បានបញ្ជាក់ថា ក្រោយធ្វើការផាកពិន័យលេីកអ្នកនាង ឌុច លីដា ជាអ្នកបើកបរទៅតាមនីតិវិធីរួចរាល់ ក៏បានឱ្យក្រុមគ្រួសារមកទទួលយកអ្នកនាង ឱ្យត្រឡប់ទៅផ្ទះវិញទាំងយប់ផងដែរ។
ករណីយ៍នេះ អ្នកនាង ហង្ស សុជាតា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់នាងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះថា៖ សូមជំរាបជូនបងប្អូនមហាជនទាំងអស់នឹងហ្វេនហ្វេននាងខ្ញុំដែរស្រលាញ់នឹងបារម្មណ៍ពីសុខទុក្ខនាងខ្ញុំ ទាំងពីរ ចំពោះបញ្ហាបានបញ្ចប់រួចរាល់ហើយ តាំងពីយប់ហ្លួង គ្រាន់តែpageខ្លះគាត់ចង់គេងចំណេញ ពីរឿងនេះ នឹងផុសបំភ្លើសនឹងបំពុល ដើម្បីទៀមទារ views សូមអរគុណបងប្អូនសំរាប់ការដែរស្រលាញ់នឹង បារម្មណ៍ ពីនាងខ្ញុំទាំងពីរ ដើម្បីតែឆ្អែតក្រពះខ្លួនអែង មកបំពានដល់ខ្ញុំដែលគ្មានកំហុស តើបងប្អូនគិតថាសមអត់ នេះជាទង្វើរអ្វី ទៅ សំរាប់បងប្អូនកាន់ page មួយចំនួន សូមពិចារណាតាមការគួរ។ការផាកពិន័យតាមច្បាប់វាជារឿងធម្មតាកុំឲ្យតែសមត្តិកិច្ចធ្វើលើសផែនការទាន!។