» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4 នាក់

ម្សិលមិញ 11076 នាក់

សរុប 19710480 នាក់

អភិបាល​រាជធានី​ដាក់ចេញ​ផែនការ​ស្តារ​ប្រឡាយ​លូ​មុនពេល​ភ្លៀង​ធ្លាក់


​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រៀម​ស្តារ​ប្រឡាយ លូ ឲ្យ​បាន​មុន​រដូវវស្សា​នេះ បង្ហូរទឹក​ឱ្យបាន​ធំ​ទូលាយ​នៅក្នុង​ខណ្ឌ​ចំនួន​៣ នៅ​ជាយ​រាជធានី​ភ្នំពេញ នោះ​គឺ​នៅ​ខណ្ឌដង្កោ ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​a k raad 

​ការលើក​ឡើងជា​គម្រោង​ដើម្បី​ស្ដារ​នៅ​ប្រឡាយ លូ បង្ហូរទឹក​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៤ មករា ឆ្នាំ​២០២១ នៅក្នុង​អង្គប្រជុំ​ពិភាក្សា​មួយ​ដើម្បី​ស្ដារ​ប្រឡាយ​មេ​ធំ​មួយ នៅ​ប្រឡាយ​ទួល ពង្រ​១​ខណៈដែល​តំបន់​នេះ តែងតែ​ទទួលរង​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមកនេះ​។​
​លោក​ឃួ​ង ស្រេង​.​អភិបាល​រាជធានី​ភ្នំពេញ បាន បញ្ជាក់​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​នេះ​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​ពិភាក្សាគ្នា​រក​ដំណោះស្រាយ​ដើម្បី​ស្តារ​ប្រឡាយ​មេ​មួយ​នេះ​អោយបាន​ធំ ក្រោយពី​ទឹកជំនន់​បាន​ជន់​លិច​នាពេល​កន្លងមក ខណៈ​ប្រឡាយ​នេះ​ត្រូវបាន​គេ​រំលោភបំពាន​ធ្វើ​ឲ្យ​កន្លែង​ខ្លះ​តូចចង្អៀត​ដែល​ពិបាក​អោយ​ទឹក​ហូរ​បាន​។​

​លោក ឃួ​ង ស្រេង បាន​បន្តថា​៖ បើ​កិច្ចប្រជុំ​លើក​នេះ​មិនមាន​ដំណោះស្រាយ​ឱ្យ​បានល្អ​នៅឡើយ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​លើក​ជា​អង្គប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ទៀត ដើម្បី​ធ្វើយ៉ាងណា អនុវត្ត​ការ ស្ដារ​ប្រឡាយ​នេះ​ឲ្យ​បាន​ជោគជ័យ បញ្ចៀស​នូវ​ការលិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​។​​ក្នុង​កិច្ចប្រជុំ​នោះ​ក៏បាន​លើកឡើង​ពី​គម្រោង​នៃ​ការ ស្ដារ​ប្រឡាយ ទួល​ពង្រ​១ ដែលមាន​ប្រវែង​ជាង ៤០០០​ម៉ែត្រ​ហើយ ការស្តារ​ប្រឡាយ​ធំ​នេះ លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​ដូចជា​មន្ទីរ​ធនធានទឹក មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​និង​អាជ្ញាធរ​ខណ្ឌ​រួមគ្នា ដើម្បី​កោះហៅ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​និង​ប្រឡាយ​នេះ​មក​ប្រជុំ​ធ្វើការ​ដោះស្រាយ ធ្វើយ៉ាងណា​ជំរុញ​ការងារ​នេះ​អោយបាន​លឿន​និង​ទាន់ពេលវេលា​។​a k raad1 a k sreng