» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29649 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597068 នាក់

មាន​ចោរ​ជំនាញ​ជិះ​ម៉ូតូ​កាច់​កុង​ទ័​រ​ទឹក តាម​ផ្ទះ នៅ​ក្រុង​តាខ្មៅ​យក​លក់​ទិញ​ថ្នាំញៀន

​កណ្ដាល : កាលពី​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ ចោរ​ជំនាញ​ជិះ​ម៉ូតូ​កាច់​កុង​ទ័​រ​ទឹក តាម​ផ្ទះ យកទៅលក់​ក្នុង​១​គ្រឿង​បាន​មួយ​ម៉ឺន​រៀល ត្រូវបាន​កម្លាំង​ប៉ុ​ស្ត៍​នគរបាល​រដ្ឋបាល​ដើម​មៀន របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ចាប់ខ្លួនបាន​ហើយ ។​a boy congter 

​ករណី​ចោរ​កាច់​កុង​ទ័​រ​ទឹក បណ្តាលអោយ​បែកធ្លាយ​ទឹក​ហូរ​សាច់​ពេញ​ផ្លូវ ក្រោម​មក​លោក​វរសេនីយ៍ឯក យី វណ្ណដា អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ចាត់​អោយកម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​បាន​ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ។​​ជនសង្ស័យ​ទាំង​០២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន រួមមាន ៖១- ឈ្មោះ គុយ វ៉ាន់​ដូ ហៅ​ក្តូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ​លាង​ម៉ូតូ​, (​អ្នក​លួច​) ។​២- ឈ្មោះ សាន សាវ៉ាត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​សំរោង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​ទិញ​អេដចាយ (​អ្នកទិញ​ផល​ចោរកម្ម​) ។​
​វត្ថុតាង ចាប់យក ៖

១- ម៉ូតូ​០១​គ្រឿង ម៉ាក ស៊ុយ​ហ្ស៊ុ​យ​គី ស្មាស់ ពណ៌​ខ្មៅ​ក្រហម ស្លាក​លេខ​កណ្តាល 1I-5721 (​របស់​ជនសង្ស័យ​ឈ្មោះ គុយ វ៉ាន់​ដូ​) ។​២- កុង​ទ័​រ​ទឹក ចំនួន​០៧​គ្រឿង ។​​កាលពី​វេលា​ម៉ោង​២២​និង​៣៤​នាទី​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣ ជនសង្ស័យ​ឈ្មោះ​គុយ វ៉ាន់​ដូ បាន​ជិះ​ម៉ូតូ ដើរ​លួច​កុង​ទ័​រ​ទឹក​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ដើម​គរ និង​មន្ទីរ​បក្ស​សង្កាត់​ដើម​មៀន បាន​០៧​គ្រឿង ហើយ​យកទៅលក់​អោយ​អ្នកទិញ​អេដចាយ​ម្នាក់​ឈ្មោះ សាន សាវ៉ាត ក្នុង​កុង​ទ័​រ​ទឹក​១​គ្រឿង បាន​ប្រា​ក់មួយ​ម៉ឺន​រៀល រួច​យកលុយ​ទិញ​ថ្នាំញៀន​ជក់​អស់​ទៅ ។ លុះ​មកដល់​វេលា​ម៉ោង​០១​និង​០០​នាទី​យប់​ឈានចូល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​ដើររក​លួច​កុង​ទ័​រ​ទឹក​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ម្តងទៀត តែ​ក៏ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម​មៀន ឃាត់ខ្លួន​បានតែ​ម្តង ។a boy congter1 

​