» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7672 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697843 នាក់

ចាប់​ឪ​ចុង​ដែល​បង្ខំ​រួមភេទ​កូនស្រី បានសម្រេច ជាង​១០​ដង​

 


​កណ្តាល​៖ ឪពុកចុង​ម្នាក់​ត្រូវបាន​នគរបាល​ចាប់វាយ​ខ្នោះ​តែម្តង នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ពាក់​ព​ន្ធ័​និង​សកម្មភាព​បង្ខំ​និង ចាប់រំលោភ​ស្រី​កូនចុង​ជាច្រើន​ដង ។ ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ ទេព តុលា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ ជាង​ម៉ាស៊ីនត្រជាក់​។​ជនរងគ្រោះ​ឈ្មោះ ច ធ រ ន ភេទ​ស្រី អាយុ ១៦​ឆ្នាំ ជនជាតិខ្មែរ ជា​សិស្សសាលា មាន​ទីលំនៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។a father rap1 


​សមត្ថកិច្ច​ខេត្តកណ្តាល បានឱ្យដឹងថា ករណី​ឪពុកចុង​រំលោក​កូនចុង​នេះ បាន​កើតឡើង​ចាប់ពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២០ រហូតដល់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ មក​ម្លេះ​រហូត ក្មេងស្រី​រងគ្រោះ​រត់ចេញ​ពី​ផ្ទះ​ទៅ​រស់នៅ​ជាមួយ​ម្តាយមីង​នៅឯ​ខេត្តព្រៃវែង​។ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ជនរងគ្រោះ បាន​ត្រឡប់​ចូល​ផ្ទះ ដើម្បី​រៀបចំ​ខោអាវ​ទៅ​រស់នៅ​ជាមួយ​ឪពុក​បង្កើត​វិញ ក៏បាន​ជួប​ជាមួយ​ជនសង្ស័យ​ជា​ឪពុកចុង​ក៏បាន​ឈ្លោះប្រកែក​គ្នា ហើយ​ឪពុកចុង​បាន​វាយ​ធ្វើបាប​នាង ទើប​នាង​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្វាយ​រលំ និង​បាន​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​តែម្តង​។


​នគរបាល​ក្រុង​តាខ្មៅ បានឱ្យដឹងថា នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២០ ម្តាយ​ជនរងគ្រោះ​បាន​រៀបការ​ប្តី​មួយទៀត​ឈ្មោះ ទេព​។​ថ្ងៃនោះ​ជនរងគ្រោះ​ក៏បាន​ចូលរួម​ផឹកស៊ី​ស្រវឹង​ដេកលក់​រហូតដល់​ពាក់​កណ្តាលយប់ ឪពុកចុង​ក៏បាន​ឡើងទៅ​ចាប់រំលោភ​រហូត​បានសម្រេច​ម្តង​។

​ក្រោយមក​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ម្តាយ និង​ឪពុកចុង ក៏បាន​នាំ​ជនរងគ្រោះ​ទៅធ្វើ​ពិធី​កាត់​ចំណងដៃ​នៅ​ខេត្តស្វាយរៀង ហើយក៏​បាន​ចាប់រំលោភ​នាង​បានសម្រេច​ម្តងទៀត​។ លុះ​ក្រោយមកទៀត ក៏បាន​ចាប់រំលោភ​នៅលើផ្ទះ​នៅពេល​ដាច់​ភ្លើង បានសម្រេច​ម្តងទៀត ហើយ​បាន​ថត​វីដេអូ​ទុក​មើល​ទៀតផង​។

​លុះ​ក្រោយមកទៀត​ជនសង្ស័យ​បាន​សុំ​រួមភេទ​បន្តទៀត តែ​ជនរងគ្រោះ​មិន​ព្រម ពេលនោះ​ជនសង្ស័យ ក៏បាន​យក​វីដេអូ ទៅ​គំរាម បើ​មិន​ព្រម​នឹង​យក​វីដេអូ​នោះ​បង្ហោះ​នៅលើ ហ្វេ​ស​បុក​(facebook) ឱ្យគេ​ដឹង ទើប​ជនរងគ្រោះ​បាន​យល់ព្រម​រួមភេទ​ជាមួយ​ជនសង្ស័យ​ជា​បន្តរ​បន្ទាប់​បានសម្រេច​ចំនួន ៨​ដង​។ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ដោយ​ទ្រាំ​នឹង​ទង្វើ​របស់​ឪពុកចុង​ដែល​តែងតែ​ចាប់បង្ខំ​រួមភេទ​លែង​បាន ក៏បាន​រៀបរាប់​ប្រាប់​ម្តាយ តែ​ម្តាយ​គ្រាន់តែ​ស្តីបន្ទោស​ឱ្យ​ឪពុកចុង​បី​បួន​មាត់​តែប៉ុណ្ណោះ ទើប​ជនរងគ្រោះ​ខឹង​ក៏បាន​ឈប់រៀនរ​ត់ទៅ​រស់នៅ​ជាមួយ​ម្តាយមីង​នៅ​ខេត្តព្រៃវែង​។

​ឪពុក​បង្កើត​ជនរងគ្រោះ​ពេល ទទួលបាន​ដំណឹង​ថា ជនរងគ្រោះ​ឈប់រៀន ក៏បាន​ហៅ​ឱ្យទៅ​រស់នៅ​ជាមួយ​នៅ​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ហើយ​ប្រាប់​ជនរងគ្រោះ​ឱ្យទៅ​យក​ខោអាវ​នៅផ្ទះ​ទៅ​រស់​ជាមួយ​ហើយ​ក៏បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ជនសង្ស័យ​ជា​ឪពុកចុង វាយ​ធ្វើបាប​នាង ទើប​នាង​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្វាយ​រលំ និង​បាន​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​តែម្តង​។

​ជនសង្ស័យ បាន​សារភាព​ជាមួយ​សម​ត្ត​កិច្ច​ថា​ខ្លួន ពិតជា​បានរួម​ភេទ​ជាមួយ​ជនរងគ្រោះ​បានសម្រេច​ជាច្រើន​ដង​ប្រាកដ​មែន តែ​មិនបាន​ចាប់រំលោភ​ទេ ដោយសារ​មានការ​ព្រមព្រៀង​ត្រូវរ៉ូវ​គ្នា​។ បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាមច្បាប់​៕a father rap 

​