» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8987 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699158 នាក់

សហ​ព​ន្ធ័​កីឡាប្រដាល់​គុន​ខ្មែរ​មិនមែន​ហាម​មិន​ឲ្យ​កីឡា​ចេញ​ប្រកួត​នៅក្រៅ​ប្រទេស​ទេ​គ្រាន់តែ​ចង់​ឲ្យ​មកសុំ​ច្បាប់​និង​ចង់​ឲ្យ​នៅក្នុង​ក្របខ​ណ្ឌ័​រដ្ឋ​

​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​៤ មករា ឆ្នាំ​២០២៣ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បានរៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី​បកស្រាយ​និង​ពន្យល់​សារ​ធារ​ណ​ជន ជុំវិញ​ការរិះគន់​ដល់​មន្ត្រី​សហព័ន្ធ​រឿង​ហាម​មិនឱ្យ​កីឡាករ​ធឿន ធារ៉ា ចេញទៅ​ប្រកួត​នៅក្នុង​ក្របខណ្ឌ​ពានរង្វាន់​ស្ដេច​ថៃ ។​​លោក ហេង សុឃន អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បានឱ្យដឹងថា សហព័ន្ធ​មិនបាន​ហាមឃាត់​កីឡាករ​ធឿន ធារ៉ា ដែល​ដឹកនាំ​ដោយ​លោក​អេ ភូ​ថង ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​នោះទេ ផ្ទុយទៅវិញ សហព័ន្ធ​មានតែ​គាំទ្រ​និង​លើកទឹកចិត្ត​រាល់​ការ​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ដើម្បី​បំផុស​និង​ផ្សព្វផ្សាយ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​នៅលើ​ឆាក​អន្តរជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ ។a boxing k1 

​មិនតែប៉ុណ្ណោះ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​កំពុង​តែមាន​ផែនការ​សកម្មភាព និង​យុទ្ធសាស្ត្រ​ឱ្យបាន​ទូលំទូលាយ បណ្ដុះបណ្ដាល​កីឡាករ​ថ្នាល​ជាច្រើន​នាក់​ដើម្បី​បំពេញ​សេចក្ដីត្រូវការ​របស់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ឱ្យបាន​គ្រប់គ្រាន់ ។ ម្យ៉ាងវិញទៀត​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ថែមទាំង​គិតគូរ​​ទៅដល់​កីឡាករ​ប្រដាល់​គ្រប់​ក្របខណ្ឌ​ទាំង​ក្របខណ្ឌ​ជម្រើសជាតិ​និង​មិនមែន​ជម្រើសជាតិ​។​តែ រាល់​កីឡាករ​ដែល​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស ត្រូវ​ឆ្លងកាត់​ការហ្វឹកហាត់​ឱ្យបាន​ត្រឹមត្រូវ ហើយ​ត្រូវ​គិតពី​គុណ​ផល​ឱ្យបាន​ច្រើន ដោយ​សហព័ន្ធ​បានផ្ដល់​ទីកន្លែង​សម្រាប់​ហ្វឹកហាត់​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​នាំឱ្យ​មានរឿង​មិនល្អ​កើតឡើង​លើ​កីឡាករ​យើង ។ ព្រោះ មួយរយៈ​មកនេះ​គេ​សង្កេតឃើញ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​មួយចំនួន​តែងតែ​ធ្វើដំណើរ​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ដោយ​ចិត្ត​ឯង​។​

លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បញ្ជាក់ថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ទាមទារ​ឱ្យមាន​ច្បាប់​ស្នើ​មក​សហព័ន្ធ​ឱ្យបាន​មុន​យ៉ាងតិច​ពីរ​សប្ដាហ៍ ដើម្បី​ស្នើសុំ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ជៀសវាង​ការប្រឈមមុខ​ជាមួយ​ក្រសួង​មួយ​នេះ ។ ការដែល​សហព័ន្ធ​ធ្វើបែបនេះ​គឺ​គិតពី​បញ្ហា​បច្ចេកទេស​ជាមុនសិន បើ​មាន​បញ្ហា​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង​សហព័ន្ធ​ជា​អ្នកទទួលបន្ទុក​ដោះស្រាយ​ទាំងអស់ ។​លោក​ថា បច្ចុប្បន្ន​ឯកឧត្តម​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ។ មិនតែប៉ុណ្ណោះ គ្រប់​កីឡាករ​ដែល​ទទួលបាន​ស្នាដៃ​ដណ្ដើមបាន​មេដាយ​
​មាស​មក​ជូន​ជាតិ សហព័ន្ធ​តែង​ផ្ដល់​ក្របខណ្ឌ​ដល់​ពួកគេ​គ្រប់គ្នា ។ ជាក់ស្ដែង​ដូចជា​ក្រុមគ្រួសារ​លោក អេ ភូ​ថង ត្រូវបាន​ផ្ដល់ឱកាស​ឱ្យចូល​ក្របខណ្ឌ​កងយោធពល​ខេមរៈភូមិន្ទ​ស្ទើរតែ​ទាំងអស់​រួចទៅហើយ​។​

​ឯកឧត្តម​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​បង្ហើ​ប្រាប់​កាសែត​ថា កីឡាករ​ធឿន ធារ៉ា ត្រូវបាន​សហព័ន្ធ​ហៅ​ឱ្យចូល​ជា​កីឡាករ​ជម្រើសជាតិ​តាំងពី​ឆ្នាំ​២០១៧ និង​ផ្ដល់​ក្របខណ្ឌ​ទៀតផង ។ ប៉ុន្តែ​ត្រូវបាន​ប្រធាន​ក្លិប​រារាំង​មិនឱ្យ​ចូល​ឡើយ ព្រោះ​ម្ចាស់​ក្លិប​តែងតែ​គិតពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​សំខាន់​ជាង​? ។ និយាយ​រួម បើកាលណា​កីឡាករ​ស្ថិតនៅក្នុង​ក្របខណ្ឌ​ជម្រើសជាតិ និង​ក្របខណ្ឌ​ការងារ​ត្រឹមត្រូវ​គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ទទួលបាន​ប្រាក់បៀវត្ស​ពី​រាជរដ្ឋាភិបាល ដូច្នេះ​មិនអាច​ចេញទៅ​ប្រកួត​ដោយ​ចិត្ត​ឯង​បាន​នោះទេ ។​

​សូមបញ្ជាក់ថា​ទាកទង​បញ្ហា​នេះ​មានមតិ​ពី​បងប្អូន​អ្នកគាំទ្រ​គុន​ខ្មែរ បាន​លើក​ជា​សំណើរ​សូម​ឲ្យ​សហព័ន្ធ​កីឡា​បញ្ចូល​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ទាំងពីរ មឿ​ន សុខ​ហ៊ុ​ច និង ធឿន ធារ៉ា​ដែល​ទទួល​ខ្សែក្រវ៉ាត់​ពី​ស្រុកថៃ ទទួលបាន​ក្របខណ្ឌ​រដ្ឋ​បម្រើ​ជាតិ ដូច​កីឡាករ​ជើង​ខ្លាំង​ខ្មែរ​ជាច្រើន​ផ្សេង​ទៀតផង​។​បងប្អូន​លើកឡើងថា មាន​កីឡាករ​ខ្មែរ​ជាច្រើន​នាក់ ដែល​ទទួលបាន​ក្របខ័ណ្ឌ​រដ្ឋ បើ​បន្ថែម​គាត់​២​នាក់​ទៀត​ក៏​មិន​ថ្វី​ដែរ ព្រោះ​គាត់​បាន​លើកមុខ​មាត់​ជាតិ លើ​ឆាក​អន្តរជាតិ​។ កាលពី​ឆ្នាំ ២០១៦ កីឡាករ​មឿ​ន សុខ​ហ៊ុ​ច ឈ្នះ​ខ្សែក្រវ៉ាត់ Max Muay Thai ធ្វើ​ឲ្យ​កក្រើក​គុន​ខ្មែរ​ម្ដង​ហើយ​! ។​ថ្មីៗ​នេះ ឆ្នាំ​២០២២ ធឿន ធារ៉ា ក៏បាន​ឈ្នះ​ខ្សែក្រវ៉ាត់ Thai Fight កាន់តែ​កក្រើក​ម្ដងទៀត​ផងដែរ​។​

​ទាក់ទង​និង​ការបញ្ចូល​ក្នុង​ក្របខ​ណ្ឌ័​រដ្ឋ​នេះដែរ កីឡាករ មឿ​ន សុខ​ហ៊ុ​ច បាន​បង្ហើរ​តាម​ហ្វេ​ស​ប៊ុ​កថា​៖ «​មានមុខមាត់ ប៉ុន្តែ​មិនទាន់មាន​ក្របខ័ណ្ឌ​កីឡា​ទេ​»​។ អ្នកលេង​បណ្តាញ​សង្គម​ម្នាក់ ក៏បាន​លើក​ជា​សំណើ​រថា​៖ «​សូម​ខាង​សហព័ន្ធ​ជួយ​ពួកគាត់​អោយបាន​ចូល​បំរើ​ជាតិ​ផង ព្រោះ​ពួកគាត់​ជា​កូន​អ្នកក្រខ្សត់ គ្មាន​លុយ​បុក​ចូល​ដូច​គេ​ទេ មានតែ​ស្នាដៃ និង​កិត្តិយស​លើកស្ទួយ​មុខមាត់​ជាតិ​ប៉ុណ្ណោះ​»៕a box k2 a boxing k

​