» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 523 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006304 នាក់

កម្ពុ​ជាមាន​រោងចក្រ​តម្លើងរថយន្ត​៩​រាជរដ្ឋាភិបាល​កំពុង​គិតគូ​ពី​បញ្ហា​ពន្ធ​ដើម្បី​ឲ្យ​ប្រជា​ពើ​រដ្ឋ​មានលទ្ធភាព​ទិញ​ជិះ​


​ពោធិ៍សាត់​៖ ពី​ប្រទេស​ដែល​ធ្លាប់តែ​នាំចូល​សូម្បីតែ​ភេសជ្ជៈ​មួយ​កំប៉ុង នៅពេលនេះ​កម្ពុជា​មានលទ្ធភាព និង​សមត្ថភាព​ក្នុងការ​នាំចេញ​ទំនិញ ឬ​ផលិតផល​ផ្សេងៗ ក្នុងនោះ មាន​ទាំង​សមត្ថភាព​អាច​ដំឡើងរថយន្ដ​ដោយ​ខ្លួនឯង​ផងដែរ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។​ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ខ្សែ​ច្រវាក់​ផលិតកម្ម​ថ្មី និង​រោងចក្រ​ដំឡើង​គ្រឿង​បង្គុំ​រថយន្ត Ford របស់​ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៥.។a manet car4 

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​មានប្រសាសន៍ថា «​បច្ចុប្បន្ន​យើង​មាន​៩​រោងចក្រ​ដំឡើងរថយន្ដ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​៦ និង​នៅ​ខាងក្រៅ​មាន​ចំនួន​៣​។ សូមកុំ​យល់ច្រឡំ​ថា​យើង​គ្រាន់តែ​ជា​ប្រទេស​កសិកម្ម [...] ខុសពី​អតីតកាល​កម្ពុជា សូម្បីតែ​ទឹកក្រូច​មួយ​កំប៉ុង​ក៏​នាំ​មកពី​ខាងក្រៅ តែ​ឥលូវ​យើង​មានលទ្ធភាព​រហូតដល់​ផលិត​រថយន្ដ​ក្នុងប្រទេស ដើម្បី​បម្រើ​ទីផ្សារ​ខាងក្នុង ហើយ​ថ្ងៃ​ខាងមុខ​អាចមាន​លទ្ធភាព​ផ្គុំ​នាំចេញ​»​។​
​បើតាម សម្ដេច​មហា​បវរ​ធិបតី​, រោងចក្រ​ដំឡើងរថយន្ដ​ទាំងអស់​នៅ​កម្ពុជា គឺ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ប្រើប្រាស់​រ៉ូ​ម៉ូត​ដែល​កូន​ខ្មែរ​ជា​អ្នកបញ្ជា មិនមែន​ក្រុមហ៊ុន​ប្រើប្រាស់​កម្លាំង​ពលកម្ម​មកពី​បរទេស​ទាំងអស់​នោះទេ​។ អ្វីដែល​កាន់តែ​មោទនភាព​ទៀត​នោះ គឺ​រថយន្ដ​ដែល​ត្រូវបាន​ផលិត​នៅ​កម្ពុជា មាន​សញ្ញា ឬ​អក្សរ Made In Cambodia​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ចាត់ទុកថា ការបោះ​ជំហាន​របស់​ក​ម្ពុ​ជា ប្រៀប​ដូច​ជំហាន​គីង្គក់ ដោយ​ដើរ​សន្សឹមៗ តែ​បោះជំហាន​ទៅមុខ​ជានិច្ច ហើយ​សម្ដេច​រំពឹងថា នៅ​ថ្ងៃ​ខាងមុខ​ក្រៅពី​ការដំឡើង​រថយន្ដ​ហើយ​នោះ ក្រុមហ៊ុន​ក្នុងប្រទេស​កម្ពុជា នឹង​បោះជំហាន​បន្ដទៀត ក្នុង​ការផលិត​គ្រឿង​បង្គុំ​ដោយ​ខ្លួនឯង ខណៈ​បច្ចុប្បន្ននេះ​គ្រឿង​បង្គុំ​មួយផ្នែក​ជាការ​នាំចូល​មកពី​ក្រៅប្រទេស​។​​សម្ដេច​មហា​បវរ​ធិបតី ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ប្រើប្រាស់​រថយន្ដ​ដែលមាន​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក ដើម្បី​បង្កលក្ខណៈ​ងាយស្រួល នៅពេល​ត្រូវការ​ផ្លាស់ប្ដូរ​គ្រឿងបន្លាស់​ផ្សេងៗ ព្រមទាំង​មាន​សេវាកម្ម​ថែទាំ​ល្អប្រសើរ​ផងដែរ​។ រាជរដ្ឋាភិបាល​មិន​ចាប់បង្ខំ ឬ​កាត់ផ្ដាច់​ការនាំ​ចូល​រថ​យន្ដ​មួយ​ទឹក​មកពី​ក្រៅប្រទេស​នោះទេ ពោល​គ្រាន់តែ​បង្កលក្ខណៈ​ងាយស្រួល​ធ្វើយ៉ាងណា​ឲ្យ​រថយន្ដ​ផលិត​ក្នុងស្រុក មានតម្លៃ​ទាប ហើយ​ពលរដ្ឋ​មានលទ្ធភាព​ក្នុង​ការទិញ​ប្រើ​។​សម្ដេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការដាក់​ពន្ធ ការលើកលែង​ពន្ធ ការបន្ធូរបន្ថយ​ពន្ធ ការលើកទឹកចិត្ត​ក្នុង​កម្រិត​ណាមួយ ក៏បាន​ជួយ​សម្រួល​ដល់​ការផលិត​នៅក្នុង​ស្រុក ដើម្បី​ប្រជាពលរដ្ឋ​របស់​យើង​មានលទ្ធភាព​ទិញ​ឡាន​ថ្មី​ក្នុងតម្លៃ​សមរម្យ ដោយមាន​លក្ខណៈ​ស្ដង់ដារ​អន្តរជាតិ ដែល​ផ្ដល់​ជា​ជម្រើស​បន្ថែមទៀត​ជូន​ប្រជាពលរដ្ឋ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល សង់​ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី​នៅតាម​ផ្លូវជាតិ​ឱ្យបាន​ច្រើន ហើយ​គិតគូរ​ឱ្យបាន​ខ្ពស់​ពី​សុវត្ថិភាព​។
​សម្ដេចនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា​៖ «​ហើយ​ចំពោះ​វិស័យ​ឧស្សាហកម្ម​ធន់​ធ្ងន់​នៅ​កម្ពុជា ជាពិសេស​វិស័យ​រថយន្ត​នេះ​ផង ការសង្កេត​ការប្រើប្រាស់​រថយន្ត​អគ្គិសនី EV​នៅ​កម្ពុជា ក៏មាន​កំណើន​គួរឱ្យកត់សម្គាល់ យ៉ាងណាមិញ​ការប្រើប្រាស់​ភាគច្រើន​នៅតែ​ទីក្រុង និង​ទីប្រជុំជន ដែល​អាច​បណ្ដាលមកពី​ស្ថា​នី​បញ្ចូល​អគ្គិសនី​នៅតាម​ខេត្ត នៅមានកម្រិត​។ […] សូមឱ្យ​ក្រសួង​តែ​និង​ថាមពល​ពិនិត្យមើល ជាមួយ​ក្រុមហ៊ុន​ឯកជន​ពិនិត្យមើល​ការពង្រាយ​ឱ្យបាន​ច្រើន ដើម្បី​លើកទឹកចិត្ត​។ […] ប៉ុន្តែ​សូមឱ្យ​គិតគូរ​អំពី​ស្តង់ដារ​សុវត្ថិភាព និង​គុណភាព ត្រូវ​ធានា​ឱ្យបាន ព្រោះ EV ធ្វើ​មិន​ស្រួល​ឆេះ​។ អញ្ចឹង​សូមឱ្យ​យកចិត្តទុកដាក់ ហើយ​សូមឱ្យ​វិស័យ​ឯកជន​ទាំងអស់​គិតគូរ​បែបនេះ សូមឱ្យ​គ្រប់គ្រង​ឱ្យបាន​ធ្វើ​កិច្ចការងារ​នេះ យើង​ដើរ​យឺត​បន្តិច ប៉ុន្តែ​ដោយមាន​ភាពច្បាស់លាស់​ទើ​ប​ដើរ​ឆ្ងាយ ហើយ​បើ​មាន​បញ្ហា​ធ្វើឱ្យ​បាត់​ទំនុកចិត្ត​ទាំងអស់ ស្តង់ដារ​បច្ចេកទេស​នេះ​គឺ​ប្រយ័ត្នប្រយែង​។ សូមឱ្យ​ពិនិត្យមើល​ស្តង់ដារ​សុវត្ថិភាព គឺជា​រឿង​សំខាន់​»​។​


​សូមជម្រាបថា រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ដ​នៅក្នុង​ប្រទេស​កម្ពុជា កំពុងដំណើរការ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​មាននៅ តំបន់​សេដ្ឋកិច្ច​ពិសេស​រាជធានី​ភ្នំពេញ​, ខេត្តស្វាយរៀង​, ខេត្តពោធិ៍សាត់​, ខេត្តកោះកុង​, ខេត្តបន្ទាយមានជ័យ និង​ខេត្តកណ្ដាល​។​​សម្ដេច​បវរ​ធិបតី បាន​លើក​ពី ការធានាបាន​នូវ​ស្ថេរភាព​នយោបាយ​របស់​រដ្ឋាភិបាល​ជូន​ដល់​វិនិយោគិន គឺ​បង្ហាញ​ពី​ភាពប្រាកដប្រជា ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ ខិតខំ​ធ្វើយ៉ាងណា​លើកទឹកចិត្ត​ការវិនិយោគ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​កាន់តែច្រើន ហើយ​អ្នកវិនិយោគ​នៅនឹងកន្លែង​កាន់តែ​រីកចម្រើន​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី ថា​៖ «​នៅ​ប្រទេស​មួយចំនួន កំពុងតែ​ចាប់ផ្ដើម​ធ្វើ​ស្រាប់តែ​រឹង​បន្ដឹង ធ្វើឱ្យ​វិនិយោគិន​ចាកចេញ អ្នក business គឺ​ដឹង​ហើយ ប្រទេស​ខ្លះ​ប្រទេស​ធំ​ក៏ដោយ ប៉ុន្តែ​នៅ​កម្ពុជា​យើង​ធានាបាន​នូវ​ស្ថេរភាព ហើយ​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​យើង​គិតពី​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​កែទម្រង់ សម្រួល​ឱ្យ​កាន់តែ​ល្អប្រសើរ កាត់បន្ថយ​នូវ​កាតព្វកិច្ច គេ​ហៅ​លក្ខខណ្ឌ​ផ្សេងៗ​ជាច្រើន សម្រួល​នីតិវិធី​ជាច្រើន ដើម្បីឱ្យ​កាន់តែ​ធូរ​។ សូម្បីតែ​ពន្ធ​នៅក្នុង​វិស័យនេះ យើង​ក៏បានផ្ដល់​គោលការណ៍​អនុគ្រោះ​ច្រើនណាស់​..»​។​

​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា​ការកែទម្រង់​នានា សម្រួល​ដល់​វិនិយោគិន​គឺ​ផ្ដល់​អត្ថប្រយោជន៍​ច្រើនណាស់ ក្នុងនោះ​ក្រុមហ៊ុន​បានផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​របស់​យើង តួ​យ៉ាងដូច​ក្រុមហ៊ុន Ford ពី​បុគ្គលិក ១៦០​នាក់ ឡើងមក​ជាង​៤០០​នាក់ ដែល​នេះ​មានន័យថា​ជាការ​គិតគូរ​ដល់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ប​ន្ក​ឱ្យមាន​នូវ​ចរន្ត​សេដ្ឋកិច្ច​វិលជុំ​បន្ថែមទៀត​។​a manet car3 a manet car6