» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2416 នាក់

ម្សិលមិញ 4028 នាក់

សរុប 19005759 នាក់

ផ្ទះ​គំរូ​ដែល​អាជ្ញាធរ​អ​ប្សា​រា​អនុញ្ញាតិ​ឲ្យ​សាងសង់​ក្នុង​តំបន់​អង្គរ​ក្នុងពេល​រដ្ឋ​ដាក់​ផែនការ​បង្កើត​ក្រុង​សៀមរាប​ថ្មី​!

 


​សៀម​រាម​៖ អាជ្ញាធរ​ជាតិ​អប្សរា​បានដាក់​ចេញ​នូវ​គោលការណ៍​គំរូ​សាងសង់​លំនៅដ្ឋាន​បែប​ខ្មែរ​បុរាណ​ដល់​អ្នកស្រុក​អង្គរ​។ ផ្ទះ​បែប​បុរាណ​ខ្មែរ ជា​ប្រភេទ​ផ្ទះ​បាន​កសាង​ខ្ពស់​ផុតពី​ដី ជា​ប្រភេទ​សំណង់​ស្រាល គ្មាន​ការជីក​គ្រឹះ​ជ្រៅ​ទៅក្នុង​ដី និង​មាន​ទម្រង់​៥​ប្រភេទ ដោយ​ប្រភេទ​នីមួយៗ​មាន​ភាពខុសគ្នា​ត្រង់​រចនាបថ​នៃ​ដំបូល ។​a absara home 

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាតឱ្យ​អ្នកស្រុក​អង្គរ ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម ឬ​សាង​សង់ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់ ក្នុងនោះដែរ ផ្ទះ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​សាងសង់ គឺជា​ប្រភេទ​ផ្ទះ​ដែលមាន​រចនាបថ​បែប​ខ្មែរ មាន​ចំនួន​៥​ប្រភេទ គឺ​ប្រភេទ​ផ្ទះ​ខ្មែរ ឬ​កឹង ប្រភេទ​ផ្ទះ​រោង​(​ផ្ទះកន្តាំង​) ប្រភេទ​ផ្ទះរោងដោល ប្រភេទ​ផ្ទះ​រោង​ឌឿ​ង និង​ប្រភេទ​ផ្ទះប៉ិត​។ ប្រភេទ​ផ្ទះ​ផ្សេង​ក្រៅពីនេះ មិនត្រូវ​បានអនុញ្ញាត​ឡើយ ដូចជា​ផ្ទះ​តៀម ផ្ទះល្វែង​មួយ​ជាន់ ឬ​ច្រើន​ជាន់ ឬ​សំណង់​ទាំងឡាយណា​ដែលមាន​ការជីក​គ្រឹះ​ជ្រៅ​ទៅក្នុង​ដី និង​មាន​លក្ខណៈ​ទំនើបកម្ម​។​

អាជ្ញាធរ​ជាតិ​អប្សរ​ក៏បាន​គិតគូ​ដល់​ថ្នាំ​ពណ៌​ផ្ទះ ដំបូល​ត្រូវធ្វើ​អំពី​ក្បឿង​ប្រើ​ពណ៌​ដី​ដុត ឬ​ពណ៌​ស៊ីម៉ងត៍ ហ្វ៊ី​ប្រូ ឬ​ស័ង្កសី​ត្រូវ​ប្រើ​ពណ៌​ក្រហម ឬ​ពណ៌​បៃតង ជញ្ជាំង​ឥដ្ឋ​ខាងក្រោម​អាច​លាប​ពណ៌​ស៊ីម៉ងត៍ ឬ​ពណ៌​ដីលែង ឱ្យ​ស្រគាំ​ទៅនឹង​ពណ៌​ឈើ ចំណែកឯ​ជញ្ជាំង ទ្វារ បង្អួច ដែល​ធ្វើ​អំពី​ឈើ​ត្រូវ​ទុក​សាច់​ឈើ​ធម្មជាតិ ឬក៏​លាប​ពណ៌​ដូច​ឈើ​ធម្មជាតិ​។ ពណ៌​ក្រៅពីនេះ​ដែលមាន​សភាព​ស្រស់​ឆើតឆាយ ត្រូវបាន​ហាមឃាត់ ពុំ​អនុញ្ញាត​ឡើយ​។​

​ប្រជាពលរដ្ឋ​ដែល​បានរស់នៅ​ក្នុង​តំបន់​១ និង​តំបន់​២ អាច​រុះរើ ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម ឬ​សាង​សង់ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន ត្រូវមាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ជាមុន ដូច​មានចែង​ក្នុង​ព្រះរាជក្រឹត្យ នស​/​រកត​/០១៩៩/១៩ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​១៩៩៩ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល លេខ​០២ បប ចុះ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០០៤ ព្រមទាំង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល លេខ ៧០ សសរ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤​។​

​ក្រៅពី​ការ​អារ​អភិរ​ក្ស័​ការពារ​តំបន់​បេ​តិក​ភ​ណ្ឌ័​ជាតិ រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​សាងសង់​ទីក្រុង​សៀមរាប​ថ្មី​មួយ ដែលមាន​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ ពី​ទីក្រុង​សៀមរាប​បច្ចុប្បន្ននេះ​។ នេះ​បើតាម​លើកឡើង​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ក្នុង​ខេត្តសៀមរាប​។​

​លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា ដើម្បី​ត្រៀមខ្លួន​ទទួល​វត្តមាន​ភ្ញៀវទេសចរ ដែល​នឹងមាន​ការកើនឡើង​នាពេលខាងមុខ​នោះ គណៈកម្មការ​អន្តរក្រសួង​នេះ ក៏មាន​គម្រោង​សិក្សា​បង្កើត​ក្រុង​សៀមរាប​ថ្មី​មួយ​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នោះ ក៏បាន​ប្រកាស​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ជា​ចាំបាច់​នេះ ត្រូវបាន​ធ្វើឡើង​នាឱកាស​កិច្ចប្រជុំ​លើក​ទី​៣ របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍ នៅ​ខេត្តសៀមរាប​។ ដោយ​ដាក់ចេញ​គម្រោង​ផែនការមេ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​ផែនការ​សកម្មភាព​ការងារ​អនុវត្តន៍ ចំពោះមុខ​រយៈពេល​ខ្លី ឆ្នាំ​២០១៩-២០២០ ក្រោម​ទិស​ស្លោក «​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅជា​ឱកាស​»​។​

​ក្រៅពី​ផែនការ​បង្កើត​ក្រុង​ថ្មី​គម្រោង​ដាក់​ភ្លើង​បំភ្លឺ​ពេលយប់​( Angkor Night) គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុងចំណោម​គំនិត​ផ្តួចផ្តើម​ចំនួន​៤ សម្រាប់​ដាក់បញ្ចូល​ក្នុង​ផែនការ​ចំពោះមុខ ដើម្បី​ដោះស្រាយ​បន្ទាន់​នូវ​បញ្ហា​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​មកលេង​ខេត្តសៀមរាប​ផងដែរ​។ គម្រោង​ដាក់​បញ្ចាំង​អំពូល​ភ្លើង​ហ្វា​តាម​ប្រាសាទអង្គរវត្ត​នេះ​ធ្លាប់​ត្រូវបាន​ដាក់ចេញ​ម្តង​ហើយ​តែ ត្រូវបាន​ផ្អាក​ទៅវិញ​កាលពី​ខែឧសភា ឆ្នាំ​២០០៩ បន្ទាប់ពី​មានការ​រិះគន់ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាសាទ​។ ការសិក្សា ដាក់ឱ្យ​ដំណើរការ​គម្រោង​ទស្សនា​ប្រាសាទ​អង្គរ​ពេល​រាត្រី​តាមរយៈ​ការ​បញ្ចាំង​ភ្លើង និង​ការ​ទស្សនា​ក្រៅ​ប្រាសាទ​នោះ គឺ​ត្រូវតែ​ការពារ​សុវត្ថិភាព​ប្រាសាទ និង​វត្ថុ​បុរាណ ព្រមទាំង​សុវត្ថិភាព​របស់​ភ្ញៀ​ង​ទេសចរ​ផងដែរ​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អះអាងថា​ចំនួន​ភ្ញៀវទេសចរ​ទៅលេង​ខេត្តសៀមរាប​បាន​ធ្លាក់ចុះ​រង្វង់​៩%​និយាយ​ជារួម​។ និយាយ​ដោយឡែក​ចំនួន​អ្នកទេសចរ​ចិន​ក៏​ធ្លាក់ចុះ​៨% ខណៈ​ភ្ញៀវទេសចរ​ជនជាតិ​កូរ៉េ​ក៏​ធ្លាក់ចុះ​ពី​២០%​ទៅ​៣០%​។ ប៉ុន្តែ​ចំនួន​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្ពុ​ជា​នៅ​ទូទាំងប្រទេស​បែរជា​មាន​ការកើនឡើង​ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ​តែម្តង​។​a absara home1 a absara home2 a absara home3 a absara home4