» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12283 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702454 នាក់

ករណីស្ទាវស្រវឹង បើកឡាន​ បុក​ម៉ូតូ​លើ​ស្ពាន​ជ្រោយចង្វា ស្លាប់​ទារក​ម្នាក់ មាន​ដិ​កា​តែ​ជនបង្ក​បាត់​ខ្លួន​!?

​ភ្នំពេញ ៖ ករណី​ជន​ក្មេងស្ទាវ​ស្រវឹង បើកឡាន​បុក​ម៉ូតូ លើ​ស្ពាន​ជ្រោយចង្វា បណ្តាល​ឲ្យ​ស្លាប់​ទារក​ម្នាក់​របួស​ម​នុស្ស​ចាស់​២​នាក់ .. ក្រុម​មេធាវី​ស្ម័គ្រចិត្ត របស់​សម្តេច​តេ​ជោ បាន​ឡើង​ពាក្យបណ្តឹង​ហើយ​តុលាការ បានចេញ​ដីកា នាំខ្លួន​ជនបង្ក រួចរាល់​ហើយ​ដែរ តែ​សមត្ថកិច្ច ពាក់ព័ន្ធ រក​មិនទាន់​ឃើញ​ក្រោយពី​បាន​ដោះលែង​ក្រោយពេល​កើតហេតុ ដែល​គេ​ជឿថា​រត់គេច​ទៅ​ក្រៅប្រទេស​បាត់​ហើយ​។  មជ្ឈដ្ឋាន​ទូទៅ​ទាំង​ប្រជាពលរដ្ឋ មន្ត្រីរាជការ ដែល ឈឺឆ្អាល​ក្នុង​រឿងនេះ ប្រាថ្នា​ឱ្យ​តុលាការ​ផ្ដល់​ភាព​យុ​តិ្ត​ធម៌​សម្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ ដើម្បី​លុបបំបាត់​នូវ​និ​ទណ្ឌ​ភាព​ដែល​រង​ការចោទប្រកាន់​ពី​បរទេស​និង​មហាជន​មួយចំនួន ។​a die car3 

​គេ​នៅ​ចាំបាន​ថា​ជនបង្ក​បើករថយន្ត​ទាំង​ស្រវឹង បុក​មនុស្ស​បីនាក់​ដែល​កំពុង​ជិះ​ម៉ូតូ​រង​របស់​ធ្ងន់​លើ​ស្ពាន់​ជ្រោយចង្វា ក្រោយមក​កុមារ​អាយុ ៦០ ថ្ងៃ ក៏បាន​ស្លាប់ បន្ទាប់ពី​សង្គ្រោះបន្ទាន់​ក្នុង​រយៈពេល​ប្រមាណ​មួយ​សប្តាហ៍​។​ក្នុង​ហេតុការណ៍​នេះ​រឿង​ដែល​មហាជន​ទទួល​មិនបាន​នៅត្រង់​, សមត្ថកិច្ច​នគរបាល​ចេះដឹង​ជួយ​សម្របសម្រួល​និង​បាន​ដោះលែង​ជនបង្ក​ភ្លាមៗ ក្រោមលេស​មាន​សំណង​រដ្ឋប្បវេណី​ចំនួន 2,500 ដុល្លារ ទាំង​ជនរងគ្រោះ​កំពុង​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ ។

សមត្ថកិច្ច​បញ្ជាក់ថា​, ភាគី​រថយន្ត​ម៉ាក ជា​ជនបង្ក ៖ LEXUS NX200t ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរ​ដោយ​ឈ្មោះ សោម ណូរី​ទីឃា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៣ ផ្លូវ​កែវ​ចិន្តា ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​កាលពី​ថ្ងៃ​០៥ ខែធ្នូ ឆ្នាំ​២០២២)​។

ដោយឡែក ភាគី​ម៉ូតូ​ម៉ាក ជា​ជនរងគ្រោះ ៖ HONDA SCOOPY ពណ៌​ស ពាក់​ផ្លាកលេខ កណ្តាល 1B-9978 បើកបរ​ដោយ​ឈ្មោះ ហុង រត្ន​ថា ហៅ​ស្វិត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រើស​អេតចាយ (​រងរបួស ធ្ងន់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះកុសុមៈ​) រួម​ដំណើរ​ជាមួយ មាន​គ្នា​០២​នាក់​ទី​១-​ឈ្មោះ មុច សុខ​ឡេង ភេទ​ប្រុស អាយុ​៦០​ថ្ងៃ (​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​) និង​ទី​២-​ឈ្មោះ មុច ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ រើស​អេតចាយ (​រងរបួស​ធ្ងន់​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ពន្លឺ​) អ្នក​ទាំងបី​ស្នាក់នៅ​ផ្ទះជួល​លេខ​២២៥ ផ្លូវ​លេខ​៨៦ ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

មជ្ឈដ្ឋាន​ទូទៅ​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នក​និយម​លេង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​តាមដាន​ក្នុង​រឿងនេះ​ដោយ​យកចិត្តទុកដាក់​បំផុត ថា​តើ​ជនបង្ក​អាច​រួច​ផុតពី​សំណាញ់​ច្បាប់ ឬ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន ដើម្បី​ទទួលទោស ទៅតាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​? ។​មិនដឹងថា​តើ​សមត្ថកិច្ច​បានទទួល​ដីកានាំខ្លួន​ជនបង្ក​ហើយ​ឬ​នៅ ? នៅ​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២២ ព្រោះ​គេ​មិនអាច​ធ្វើការ​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​ទេពី​លោក​វីរៈ​សេនីយ៍​ឯក សាន សុខ​សីហា អ្នកនាំពាក្យ​នគរបាល​រាជធានី​ភ្នំពេញ​៕a die car a die car1 

​