» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10945 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701116 នាក់

ផ្សោត​ទឹកសាប​មានតម្លៃ​មួយ​ក្បាល​ទម្ងន់​ជាង​១០០​គីឡូក្រាម​ជាប់​មង​ស្លាប់​មួយទៀត​ហើយ​

​ក្រចេះ​៖ ស្លាប់​សត្វ​ផ្សោត​ទឹកសាប​ឈ្មោល​មួយ​ក្បាល​ទៀតហើយ មាន​អាយុប្រមាណ​ចន្លោះ​ពី ១៥-២០​ឆ្នាំ មាន​ប្រវែង ២៣០​សង់ទីម៉ែត្រ ទម្ងន់ ១៦២​គីឡូក្រាម​។​​សព​ផ្សោត​ត្រុ​វ​បាន​ប្រទះឃើញ​ងាប់​អណ្តែត​តាម​ទឹកទន្លេ ក្បែរ​អន្លង់​កោះ​ដំបង ត្រង់​ទីតាំង​ព្រំប្រទល់​រវាង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២​។ ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​របស់​រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​សន្និដ្ឋាន​ជាបឋម​ថា សត្វ​ផ្សោត​បាន​ងាប់​ដោយសារ​ការជាប់​នឹង​មង​នេសាទ ដោយសារ​ក្រុម​ជំនាញ​ស្រាវជ្រាវ​បាន​រកឃើញ​ស្លាកស្នាម​នៃ​សរសៃ​មង​នៅលើ​ផ្ទៃ​កន្ទុយ ដងខ្លួន និង​ស្នាម​រលាត់​នៅលើ​ផ្នែក​ក របស់​វា​។ ការបាត់បង់​សត្វ​ផ្សោត​ដ៏​កម្រ​នេះ ក្រុម​អ្នក​អភិរក្ស​មានការ​សោកស្តាយ​យ៉ាងខ្លាំង​។​a fish aloma 

​យោងតាម​របាយការណ៍​បាន​បញ្ជាក់ថា តួលេខ​សត្វ​ផ្សោត​ដែល​បាន​ងាប់​សរុប​ក្នុង​ឆ្នាំ​២០២២ មាន​រហូតដល់​ចំនួន​៩​ក្បាល​។ ការណ៍​នេះ នាំឱ្យ​ក្រុម​អ្នក​អភិរក្ស​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី អត្រា​នៃ​ការស្លាប់​ដ៏​ខ្ពស់​ដែល​មិន​ធ្លាប់មាន​ពីមុន​សម្រាប់​អំឡុង​រយៈពេល ៣​ឆ្នាំ ចុងក្រោយ​នេះ ពោលគឺ សត្វ​ផ្សោត​ដែល​បាន​ស្លាប់មាន​សរុប ចំនួន ២៧​ក្បាល ចន្លោះ​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ​២០២២ (​គិត​ត្រឹម​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២)​។​

​លោក សេង ទៀក នាយក​អង្គការ WWF-​កម្ពុជា បានឱ្យដឹងថា ព័ត៌មាន​អំពី​ការរកឃើញ​សត្វ​ផ្សោត​ស្លាប់​នីមួយៗ​ពិតជា​ធ្វើ​ឲ្យ​មាន​ភាព​សោកសង្រេង​ខ្លាំង គឺ​នៅពេល​សត្វ​ផ្សោត​ពេញវ័យ​ដែលមាន​សុខភាព​ល្អ​ដូច​សត្វ​ផ្សោត​មួយ​ក្បាល​នាពេលនេះ បាន​បាត់​បង់ជីវិត ព្រោះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធភាព​នៃ​ការបន្ត​ពូជ​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែលមាន​ចំនួន​សេសសល់​តិចតួច​ស្រាប់​។

​លោក សេង ទៀក អំពាវនាវ​យ៉ាងទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​បង្កើន​វិធានការ​អនុវត្ត​ច្បាប់​បន្ថែមទៀត ដើម្បី​បញ្ឈប់​ឲ្យ​បាន​ទាំងស្រុង​នូវ​រាល់​សកម្មភាព​នេសាទ​ខុសច្បាប់​គ្រប់​ទម្រង់​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​។ តាមរយៈ​ការអនុវត្ត​ច្បាប់​ដ៏​តឹងរឹង​បែបនេះ មិន​ត្រឹមតែ​អាច​ការពារ​បាន​នូវ​សត្វ​ផ្សោត​ដែលជា​បេតិកភណ្ឌ​ជាតិ​មានជីវិត​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​គ្រប់គ្រង​បាន​នូវ ជង្រុក​ត្រី​ធម្មជាតិ ដើម្បី​ទ្រទ្រង់​ដល់​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​រាប់លាន​នាក់​ទៀតផង​។ ប្រសិនបើ​សកម្មភាព​នេសាទ​ខុសច្បាប់​នៅតែ​បន្ត​ដូច​បច្ចុប្បន្ន សត្វ​ផ្សោត​ទន្លេ​មេ​នឹងរលាយ។a fish aloma1 
​