» អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​! » តើ​ជាការ​រំលោភ​សេព​សន្ធ​វ​:​ឬ​ជាការ​រៀបចំ​ផែនការ​ធ្វើ​ស៊ី​តួ​ប្រុស​? » អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ការអនុញ្ញាត​អ្នកបើករថយន្ត​ជនជាតិ​ចិន បើកឡាន​បុក​ចូលផ្ទះ​គេ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ » ចិន​និង​អាមេរិក អង្គុយ​ចរចា​គ្នា​នៅស្វិសរឿង​បញ្ហា​ពាណិជ្ជកម្ម ក្រោយ​ធ្វើសង្គ្រាម​ពន្ធ​យ៉ាង​កក្រើក​ » ការចិញ្ចឹម​កណ្ដូប កំពុង​រីករាយ​ដោយសារ​មាន​ទីផ្សារ​ល្អ​ » ទីតាំង​លំហែ​បៃតង​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចេញ​ជា​រូបរាង​នៅលើ​ភ្នំ​គូលែន » ថ្ងៃទី​៩​ឧសភា​តារាចម្រៀង Rabee និង​កីឡាករ​បាល់ទាត់​កូនកាត់​អាមេរិក​និក​ថៃ​ល​រ័ ដឹក​ដៃ​គ្នា​ចូល​រោងការ​ » សម​ត្ត​កិច្ចពង្រឹង​ការគ្រប់គ្រង​ការនាំ​ចូល​សាច់​ពី​ស្រុក​សៀម​ » ថ្នាក់ដឹកនាំ ទី​ម័​រ​ឡេ​ស្តេ​អរគុណ​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​ការជួយ ឲ្យ​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​នៅពេល​ខាងមុខ » រយៈពេល ៧​ថ្ងៃ​មាន ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ជាង​៤​ម៉ឺន​នាក់​ » អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជារ ឲ្យ​មន្ត្រី​ប្រចាំការ​គ្រប់​ច្រកទ្វារ​តាម​ព្រំដែន ត្រូវ​ទប់ស្កាត់​ការនាំ​ទុរេន​ពី​វៀតណាម​មក​កម្ពុជា​ » លោក ឆ ណាក់ មេ​គយ​ច្រក​ជាំ​បាន​នឹង​កំពុង​មូល​លាភ​សក្ការ​:​ពី​ក្រុម​ឈ្មួញ​ដឹក ទំនិញគេចពន្ធ​យ៉ាង​សប្បាយ​ដៃ ? » រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជា មិនទាន់មាន​ករណី​ជំងឺ​អង់​ត្រាក់​នៅឡើយ​ទេ » សង្គ្រាម​ឥណ្ឌា​ប៉ា​គិ​ស្ថាន​មាន​ជន​ស៉ី​វិល​៣១​នាក់​ស្លាប់ នៅ​ខាង​ប៉ា​គី​ស្ថាន រីឯ​៧​នាក់​ស្លាប់ នៅ​ខាង​ឥណ្ឌា » កម្ពុជា​!​ហាមឃាត់ លើ​ការ​នាំចូល​សត្វពាហនៈ និង​ផលិតផល​សាច់សត្វ ពី​ច្រកព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 299 នាក់

ម្សិលមិញ 8656 នាក់

សរុប 16621013 នាក់

ទី​វា​សេរីភាព​សារ​ពត៍​មាន​៣​ឧសភា​នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​អ្នក​សា​រព​តិ​មាន​ស្មោះត្រង់​និង​វិជ្ជា​ជិ​វៈ​របស់ខ្លួន​!

 

​ភ្នំពេញ​៖​ថ្ងៃទី​០៣ ឧសភា​ឆ្នាំ​២០១៩ គឺជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​២៦​។ ទិវា​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ក្រសួង​ព​តិ​មាន​និង​អង្គការ​យូណេស្កូ​បាន​សហការ​ប្រារព្ធ​ធ្វើ​ក្រោម​ប្រធានបទ តួនាទី​ប្រកបដោយ​សក្កា​នុព​ល​របស់​សារព័ត៌មាន​ក្នុងការ​គាំទ្រ​សន្តិភាព និង ប្រជាធិបតេយ្យ​។a kk pres2 

នៅក្នុង​សារ​អបអរសាទរ​ស​ម្តេចនាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកទឹកចិត្ត​ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់​មាន​ភាពស្មោះត្រង់​ជាមួយ​វិជ្ជា​ជិ​វៈ​និង ហ៊ាន​និយាយ​ការពិត​ពី​បញ្ហា​ផ្សេងៗ​នៅក្នុង​សង្គម​។

ថ្លែង​ក្នុង​ពិធី​អប​អសារ​ទិវា សារព័ត៌មាន​សក​លោក​៣ ឧសភា នា​ព្រឹក​ថ្ងៃ​៣ ឧសភា នៅ​សណ្ឋាគា​ឡឺ​រ៉ូយ៉ាល់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បា ន​លើក​លើកឡើងថា​៖ កម្ពុជា​បានជ្រើសរើស​យក​ប្រធានបទ​ដ៏​មាន​សារៈសំខាន់​ស្តីពី “​តួនាទី​ប្រកបដោយ​សក្តានុពល​រប​ស់ សារព័ត៌មាន​គាំទ្រ​សន្តិភាព​និង​ប្រជាធិបតេយ្យ​” មាន​លក្ខណៈ​សមស្រប​ទៅ នឹង​ស្ថានភាព​ជាក់ស្ដែង​របស់​ក​ម្ពុ​ជា នាពេល​បច្ចុប្បន្ន​ដែល​ទើប បញ្ចប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ការបោះឆ្នោត សកល​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ​កាលពី​ខែកក្កដា​ឆ្នាំ ២០១៨ ប្រកបដោយ ជោគជ័យ​និង​ជាទី​មោទនៈ ។

ស្ថាប័ន ព័​ត៌ មាន​មួយចំនួនធំ​នៅ​កម្ពុជា​បាន​ប្រកាន់ខ្ជាប់ នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ពី​ដំណើរការ​បោះឆ្នោត​ជូន​ប្រជាពលរដ្ឋ​ធ្វើការ​សម្រេចចិត្ត ដោយ​ខ្លួនឯង​ដែល​ធ្វើ​ឲ្យ​ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ ដោយ​សេរី​ត្រឹមត្រូវ​យុត្តិធម៌​បញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ជ្រើសរើស​តំណាង​ស្របច្បាប់​របស់ខ្លួន​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​អរគុណ និង​ក៏​សរសើរ​ចំពោះ​បងប្អូន អ្នកសារព័ត៌មាន​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ក្នុងការ ចុះ​យក​ព័ត៌មាន​ពី​គ្រប់​ច្រកល្ហក ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ចែករំលែក​ព័ត៌មាន ឲ្យ​ប្រជាពលរដ្ឋ​ដោយ​លោក​ចាត់ទុកថា «​នេះ​បង្ហាញ​ពី​ឆ​ន្ទះ​នៃ ការចូលរួម​ការទទួល​ខុសត្រូវ របស់​អ្នកសារព័ត៌មាន​នឹង សក្តានុពល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​ថែរក្សា សន្តិភាព​ការពង្រឹង លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​»​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​លើក​ពី​ដំណើរ​ពី​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ថា​៖ កាលពី​ខែមករា​ឆ្នាំ​២០១៩ យើង​បានរៀបចំ​សេចក្តីព្រាងច្បាប់​ដែលមាន​ចំនួន​៩ ជំពូក​និង​៣៨ មាត្រា ។ បច្ចុប្បន្ន​យើង​កំពុង​ពិភាក្សា​ក្នុង​ក្របខណ្ឌ​ចង្អៀត​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដល់​ជំពូក​ទី​៤ មាត្រា​២០ ស្ដីពី​ព័ត៌មាន​សម្ងាត់​ហើយ​សង្ឃឹមថានឹង​បញ្ចប់​ការឆ្លង​កិច្ចប្រជុំ​ថ្នាក់​ក្រសួង​នេះ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​នីតិប្រតិបត្តិ​អនុម័ត​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​រប​សារ​ព​តិ​មាន​ឆ្នាំ​១៩៩៥​។​

​ជាមួយនឹង​ជោគជ័យ​យ៉ាង​ធំធេង​នាពេល​កន្លងមក​មាន​លោក​ខៀវ​កាញារីទ្ធ​បាន​អំពាវនាវ​ថា​៖ “​ខ្ញុំ​សូម​ឲ្យ​បងប្អូន​អ្នកសារព័ត៌មាន​ជាតិ​អន្តរជាតិ បន្ត​ការខិតខំ​ប្រឹងប្រែង ថែមទៀត​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ ព័ត៌មាន​ក្មេង​បន្លំ​ត្រូវ​ការបញ្ចេញ​ព័ត៌មាន​ពិត​ដើម្បី​បន្សាប ព័ត៌មាន​ក្លែងបន្លំ​នឹង បាត់បង់​នៃ​ការគាំទ្រ​ពី​សាធារណៈជន​ព្រមទាំង ធ្វើ​ឲ្យ​សង្គម​មាន​ភាពវឹកវរ​”​។​

​នៅក្នុង​សារលិខិត​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​លើក​ទី​២៦​នេះដែរ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អះអាង​ដូច្នេះ​ថា ដើម្បីឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកបដោយ​សក្តានុពល​ក្នុងការ​គាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ គឺ​ទាមទារ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់ ខិតខំ​ប្រឹងប្រែង​បន្តទៀត​នូវ​ការអភិវឌ្ឍ​សមត្ថភាព​យល់ដឹង​រប​ស់​ខ្លួន និង​មាន​ភាពស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ​។

លោកនាយក​រដ្ឋមន្ត្រី​ក៏​គូស​បញ្ជាក់ដែរថា អ្នកសារព័ត៌មាន​ក៏ត្រូវ​តែ​ក្លាហាន​ហ៊ាន​និយាយ​ការពិត ធ្វើការ​រិះគន់​ក្នុងន័យ​ស្ថាបនា និង​ហ៊ាន​ទទួលយក​ការពិត​ដើម្បីឱ្យ​ព័ត៌មាន​របស់ខ្លួន​ក្លាយជា​ព័ត៌មាន​ពិត ហើយ​ធ្វើការ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​គ្រប់​តថភាព​សង្គម ដើម្បី​ចូលរួមចំណែក​កសាង​សង្គម​មួយ​ឲ្យ​មាន​ភាពយុត្តិធម៌ សុខសន្តិភាព និង​មានការ​អភិវឌ្ឍ​។​

ទោះជា​យ៉ាងណា​នៅក្នុង​ឆ្នាំ​២០១៩​នេះ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន លើកឡើងថា សេរីភាព​សារព័ត៌មាន​របស់​កម្ពុ​ជា​បាន​អន់ថយ​មួយ​លេខ​ទៀត ពោលគឺ​ទទួលបាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៤៣ ក្នុងចំណោម​ប្រទេស​ចំនួន​១៨០​។ ការ​អន់ថយ​នៃ​ចំណាត់ថ្នាក់​នេះ ត្រូវបាន ដោយសារតែ​ការបិទ​ស្ថានីយ៍​វិទ្យុ​ប្រមាណ​ជា​៣០​កាលពី​ចុងឆ្នាំ​២០១៧ និង​ការបង្ខំចិត្ត​បិទទ្វា​របស់​កាសែត ឌឺ​ខេ​ម​បូ​ឌា​ដេលី និង​ការផ្លាស់ប្តូរ​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ហើយ​ធ្វើ​ឲ្យ​ការបោះឆ្នោត​ឆ្នាំ​២០១៨​ស្ងប់ស្ងាត់​។

​បើតាម​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន នៅលើ​ពិភពលោក គឺមាន​ប្រទេស​ចំនួន​៣​ដែល​ទទួលបាន​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ល្អ​ជាងគេ គឺ​ណ​រ័​វ៉េ​( Norway )​ដែល​តាម​ពីក្រោយ​ដោយ​ប្រទេស​ហ្វាំ​ង​ឡង់​( Finland) និង​ស៊ុយអែត (Sweden) ខណៈ​ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​១៧៧ និង​វៀតណាម ជាប់​ចំណាត់ថ្នាក់​លេខ​១៧៦ នៅ​ កូរ៉េខាងជើង​ជាប់​ចំណាត់ថ្នាក់​លេខ​១៧៩ និង​ទួ​ក្មេ​នី​ស្តង់​(Turkmenistan )​ជាប់​ចំណាត់​បាត​តារាង​។​

​ឯ លោកស្រី​រ៉ូ​ណា​ល់​ស្មី​ត​អ្នករាយការណ៍​ពិសេស​បានលើកឡើង​ពី​កង្វល់​របស់លោក​ស្រី​ពេលដែល​កម្ពុជា​បាន​ធ្លាក់ចុះ​មួយ​ពិន្ទុ​បន្ថែមទៀត​«​ដូច្នេះ ខ្ញុំ​សូម​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​សេរីភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​ផ្តល់ព័ត៌មាន​ចាំបាច់​សម្រាប់​ការជជែក​ដេញដោល ក្នុងន័យ​ស្ថាបនា​ជុំវិញ​បញ្ហា​សង្គម សេដ្ឋកិច្ច នយោបាយ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត ដែលមាន​ឥទ្ធិពល​ដល់​យើង​គ្រប់គ្នា​»​។​

​លោកស្រី​បាន​បន្ថែមថា​៖«​ខ្ញុំ​សូម​ជំរុញ​លើកទឹកចិត្ត​ជាថ្មី​ម្តងទៀត​ឲ្យ​ទម្លាក់​ការចោទប្រកាន់​លើ​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំងពីរ​នាក់​ផងដែរ​»​។​
​លោកស្រី​ស្មី​ត ក៏បាន​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​ផ្តល់​លំហ​សម្រាប់​សេរីភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​តាម​អន​ឡាញ និង​ទាំង​អូ​ហ្វ​ឡាញ ព្រមទាំង​តាមរយៈ​ការអនុម័ត និង​ការអនុវត្ត​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​។​a kk pres1 a kk press a kk presa a kk presa1 a kk presa2