វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2337 នាក់
ម្សិលមិញ 3261 នាក់
សរុប 13059126 នាក់
ភ្នំពេញ៖ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ដែល ត្រូវចរន្តខ្សែភ្លើងឆក់ស្លាប់នៅលើរបងផ្ទះគេភ្លាមៗពនោះ គឺ ជាកូនប្រុស របស់អ្នកនាង ស៊ូ សារ៉ា មេក្រុមតារាម៉ូដែល(Pop Model Cambodia) និង ជាតារាសម្តែង ។
ក្មេងរូបនេះមានឈ្មោះ ផល មុន្នី ត្រូវបានម្តាយឱ្យចូលសិល្បៈផងដែរ។សូមបញ្ជាក់ថា៖កាលពីរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨ឃើញក្មេងប្រុសម្នាក់ផ្លោះរបងហើយតោងខ្សែរភ្លើងត្រូវឆក់ស្លាប់ភ្លាម់ៗនោះក៏មានការភ្ញាក់ផ្អើល។ភ្លាមនោះគេបានឃើញវត្តមានតារាសម្តែងល្បីនិងជាមេក្រុមម៉ូដែលប្រចាំឱ្យក្រសួងទេសចរណ៍និងផ្នែកកីឡាផង អ្នកនាងស៊ូសារ៉ាមកដល់ដួលយំបោកខ្លួនស្រណោះកូនប្រុសខ្លួន ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់់ថា ដំបូងក្មេងប្រុសអាយុ១៤ឆ្នាំ បានទៅដើរលេងក្បែរទឹកប្រឡាយ។ស្របពេលនោះ មានអាជ្ញាធរមួយក្រុមចុះមកពិនិត្យស្ថានភាពការស្តារប្រឡាយភ្លាមៗនោះក្មេងខាងលើមានការភ័យខ្លាចក៏បានរត់ឆ្លងប្រឡាយខ្លួនទទឹកជោករួចបានបន្តរត់ទៅផ្លោះរបងផ្ទះប្រជាពលរដ្ឋក៏តោងប៉ះចំបង្គោលភ្លើងបណ្តាលឱ្យឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័មនៅលើចំម្រឹងដែករបងតែម្តង។
ក្មេងរូបនេះគឺស្នាក់នៅម្តុំសំណង់១២សង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោកហើយសមត្ថកិច្ចបានបន្តថាទំនងក្មេងប្រុសម្នាក់នេះធ្លាប់ប្រើប្រាស់ថ្នាំញៀនទើបពេលឃើញសមត្ថកិច្ចភ័យក៏រត់គេចរហូតមកជួបរឿងហេតុការណ៍អាក្រក់បែបនេះ។