» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8001 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698172 នាក់

ករណីយ៍រំលោភសម្លាប់ក្មេងស្រីវ័យ ១៥ឆ្នាំ នៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួសជនដៃដល់ម្នាក់ជាប់ គុកអស់មួយជីវិត គូកន ២នាក់ទៀត ជាប់ ២០ឆ្នាំ

 

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥បានតុលាការបាន បើកសវនាការប្រកាសសាលក្រមលើសំណុំរឿង ជនដៃដល់ចំនួន ៣នាក់ ដែលបានរំលោភសម្លាប់ក្មេងស្រី វ័យ ១៥ឆ្នាំ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។សវនាការមានលោកស្រី អ៊ីវ កន្និកា ប្រធានក្រុមប្រឹក្សារចៅក្រមជំនុំជម្រះ និងមានលោក ថោង ផល្លារង្សី លោក ឈឹន មករា ជាចៅក្រមប្រឹក្សារ អមនិងមានតំណាងអយ្យការ លោកស្រី សាយ ធីតា។a boy kill child1 

 

ក្នុងសំណុំរឿងរំលោភសម្លាប់ក្មេងស្រីវ័យ ១៥ឆ្នាំ តុលាការ បានសម្រេចឃុំខ្លួន ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ ១៨ឆ្នាំ ដែលជាជនដៃដល់ដាក់គុកអស់ ១ជីវិត, ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ដាក់គុក ២០ឆ្នាំ និងឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ ដាក់គុក ២០ឆ្នាំ ។

សូមរម្លឹកថា ក្នុងកំឡុងពេលសវនាការសួរដេញដោលចំពោះមុខជនត្រូវចោទ មេធាវីមកពីគណ:មេធាវីដែលការពារជនក្រីក្រ ដោយមិនយកកម្រៃសេវាប្រចាំតុលាការ លោក ឌុន វិបុល ជាអ្នកការពារឲ្យជនត្រូវចោទទាំង ៣នាក់បានបញ្ជាក់ថា អំពីអាយុពួកគេ គឺនៅជាអនីតិជននៅឡើយហើយពួកគេខ្វះការអប់រំ ខ្វះការសិក្សា មិនបានរៀនសូត្រ ក៏ព្រោះតែឪពុកម្តាយ អាណាព្យាបាលទីទាល់ក្រលំបាក ថែមទាំងបានសំពាធផ្សេងនៃបរិយាកាសជុំវិលខ្លួនទៀតផង មានស្រា គ្រឿងញៀនជាដើម។

ដោយមើលជើញក្នុងមូលហេតុនេះទើបលោកមេធាវី ឌុន វិបុល បានធ្វើសេក្តីសន្និដ្ឋានសុំបន្ធូបន្ថយទោសដល់កូនក្តីរបស់លោក ហើយនៅទីបញ្ចប់ ចៅក្រមក្រមក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចេ គឺអនីតិជនទាំង២នាក់ ក្នុងរឿងនេះដាក់ទោសកំណត់ត្រឹមម្នាក់ៗ ២០ឆ្នាំប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿង ករណីអំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ ប្លន់ យកទ្រព្យសម្បត្តិ ជនរងគ្រោះ) បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១៖ ២៧នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥៕a boy kill child a boy kill child2