» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 779 នាក់

ម្សិលមិញ 13674 នាក់

សរុប 20708659 នាក់

លោក​យ៉ង​សាំង​កុមារ​ដែល​បោះបង់​គណបក្ស​ដើម​មក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម

ភ្នំពេញ​៖ លោក យ៉ង សាំង​កុមារ អតីត​ប្រធាន​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ក្រោយពី​បានមក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ត្រាស់បង្គាប់​តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ ក្រសួងកសិកម្ម ខណៈ​លោក ឡឹ​ក សុធារ ដែលជា​មនុស្ស​ជំនិត​មួយរូប​របស់លោក ត្រូវបានតែងតាំង​ជា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​។​a cpp komar2 

កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​បណ្ឌិត យ៉ង សាំង កុមារ និង​លោក ឡឹ​ក សុធារ​ដែលជា​មនុស្ស​ជំនិត​បានស្នើ​សុំចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្រៅពី​សុំចូល​គណបក្ស​ប្រជាជន​កម្ពុជា លោក យ៉ង សាំង កុមារ ក៏បាន​ធ្វើលិខិត​គោរព​ជូន សម្តេច​តេ​ជោ​ដាច់ដោយឡែក​មួយទៀត ស្នើសុំ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ជាពិសេស​វិស័យ​ស្រូវ​អង្ករ​។

លោក យ៉ង សាំង​កុមាដែលធ្លាប់ត្រូវសម្តេចតេជោរិះគន់ថាបណ្ឌិតផេះ និង លោក ឡឹ​ក សុធារ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាតឱ្យ​ចូលជួប​ពិភាក្សា​ការងារ​អស់​រយៈពេល​២​ម៉ោង នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ដោយ​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផងដែរ​។ លោក​បណ្ឌិត យ៉ង សាំង​កុមារ​ដែល​អះអាងថា​មិន​ដូ​គោលដៅ​តែ​ដូ​តែ​គណបក្ស បានបង្ហាញ​ចំណាប់អារម្មណ៍​របស់លោក បាន​លើកឡើងថា ភាគី​ទាំងអស់ មាន​ទស្សនវិស័យ​ដូចគ្នា ទាក់ទង​នឹង​វិស័យ​កសិកម្ម ដែល​អាច​ធ្វើការ​ជាមួយគ្នា​បាន​។​«​ជាទូទៅ​យើង​មាន​ទស្សនវិស័យ​ដូចគ្នា ទាក់ទង​នឹង​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ហើយ​យើង​អាច​ធ្វើការ​ជាមួយគ្នា​បាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​បណ្ឌិត នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕a cpp komar a cpp komar1 

​