វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8115 នាក់
ម្សិលមិញ 5733 នាក់
សរុប 14072679 នាក់
ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៨ ខែមេសា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសជូនដំណឹងមួយជម្រាបជូនសាធារណ ជនថា: នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន ទទួលសំណុំរឿងពីមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងឈ្មោះ ភឿង ភិរ: បានបាញ់ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ នៅចំណុចខាង មុខធនាគារ ABA មហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
ក្រោយពីបានសាកសួរលើឈ្មោះ ភឿង ភិរៈ និងបាន ពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញាបានដោះលែងឈ្មោះ ភឿង ភិរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត។សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី ០៨ មេសា ២០២១ កម្លាំងនគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ ជាក្មាន់កាំភ្លើង ឈ្មោះ ភឿន ភិរះ ជាសន្តិសុខធនាគារ ABA ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីកាត់ទោសតាមផ្លូវច្បាប់ បន្ទាប់ពី ខ្លួនបានបាញ់សម្លាប់បុរសម្នាក់ ស្លាប់នឹងកន្លែង។ គេក៏ឃើញ វត្តមាន ក្រុមហ៊ុនមេធាវី ដ័ន & ដ័ន ភ្នំពេញ បានធ្វើសេចក្តីប្រកាសព័ត៌មាន ស្តីពី ការស្ម័គ្រចិត្តផ្តល់ ការការពារក្តីជូន លោក ភឿន ភិរះ ដោយឥតគិតកម្រៃ។
មូលហេតុ ដោយសារតែ មើលឃើញពី ស្ថានភាពគ្រួសាររបស់ ជនសង្ស័យ ជាកូនកំព្រាឪពុក មិនតែប៉ុណ្ណោះ បុគ្គលរូបនេះ ក៏ជាអតីតបញ្ញាវ័ន្តដែលទទួលអាហារូបករណ៍ នៅដេប៉ាតេម៉ង់ផ្នែក ភាសាបារាំង នៃសាកលវិទ្យល័យភូមិន្ទភ្នំពេញ លើសពីនេះទៅទៀត សព្វថ្ងៃនេះ មានមេធាវីចំនួន ៩រូប ដែលកំពុង ចូលជួបប្រាស្រ័យ ជាមួយ លោក ភឿង ភិរះ ដើម្បីបំពេញនិតីវិធី ក្នុងការការពារក្តីនិតីវិធីច្បាប់ ជាធរមាន។
នគរបាលរូបនេះបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៧E1 ផ្លូវ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។ គាត់បានបាញ់ដើម្បីការពារខ្លូនទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខ១០៤ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀនមេតំហ្វេតាមីន) បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
វីដេអូកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានគេចែកចាយបង្ហាញថា ដើមហេតុ ដែលបណ្តាលឱ្យមានករណីខាងលើនេះ គឺមានក្មេងទំនើង២នាក់ ដេញវាយតប់គ្នានៅតាមផ្លូវ ហើយក្មេងទំនើងម្នាក់ដែលត្រូវគេដេញវាយ បានរត់ទៅឲ្យសន្ដិសុខយាមធនាគារ ABA (ម្នាក់ជានគរបាលខាងលើ) នៅក្បែរនោះដើម្បីជួយអន្ដរាគមន៍។ ពេលនោះជនបង្កបានខឹងសម្បាយ៉ាងខ្លាំងទៅលើ មន្ដ្រីនគរបាលដែលយាម និងសន្ដិសុខនោះ ហើយក៏ប្រើប្រាស់ហិង្សាទៅលើនគរបាលតែម្ដង។