» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3381 នាក់

ម្សិលមិញ 8227 នាក់

សរុប 14130262 នាក់

លោក​ជា​ប៊ុន ឡុង ប៉ូលិស រងការិយាល័យ កំ​រឹត​ធ្ងន់ ខេត្តសៀមរាប​ ​ត្រូវ ឈ្មោះ ប៉ាន់​កឺ​យ ប្ដឹង ពីបទ ធ្វើ​ទារុណកម្ម ជម្រឹត​យក​ចំឡើយ ?


​សៀមរាបៈ​លោកប៉ា​ន់​កឺ​យ ជា​ជនសង្ស័យ ឫ​ជា​សាក្សី​បានជា​ត្រូវ​រង​ទារុណកម្ម​យ៉ាង​ធ្ងន់​ធ្ងូ​រ​ទៅវិញ​?​។ ព្រោះថា​ថ្ងៃទី​៣០ កញ្ញា​ម៉ោង ៦ រសៀល លោកប៉ា​ន់​កឺ​យ​នឹង​ឈ្មោះ គង់​បាន​ផឹកស្រា​ជុំគ្នា​ស្រវឹង បាន​ដេក​ក្រោមផ្ទះ ឈ្មោះ​ហុក​ហឿ​ត​ភេទ​ស្រី ភុ​ូ​មិ​ទ័ព​ស្វាយ ។​ស្រាប់តែ​នៅ​ម៉ោង ៩ យប់​មាន​ជន​មិន​ស្គាល់មុខ​លួច មក​សំពង​ក្បាល​ឈ្មោះ គង់ ផុង​លលា​ក្បាល​។ ស្អែក​ឡើង​ថ្ងៃទី ០១ ខែតុលា ប៉ូលិស​ប៉ុស្តិ ឃុំ​ជប់​តា​ត្រាវ​ហៅ​គា​ត់ទៅ​សួរនាំ រួចហើយ​ឲ្យ​មក​ផ្ទះ​វិញ​។ ថ្ងៃទី ៥ ខែ​ដ​ខែ​ដដែល​ប៉ូលិស​ស្រុក​ហៅ​ទៅ​សួរ​ម្ដងទៀត រួចហើយ​ឲ្យ​មក​ផ្ទះ​វិញ ។​a beat heam 

លោកប៉ា​ន់​កឺ​យ​ឲ្យ​ដឹ​ថា​:​នៅ​ថ្ងៃទី ៨ ខែ​ដដែល បាន​ត្រូវ​ប៉ូលិស​ហៅ​ទៅ​អធិការ​ស្រុក​អង្គរធំ ។​ពេលនោះ ប៉ូលិស​ឈ្មោះ ជា​ប៊ុនឡុង បាន​សួរចំឡើយ ឲ្យ​ខ្ញុំ​សារភាពថា បាន​វ៉ៃ​ឈ្មោះ​គង់​ទៅ នឹង​ជួយ​បង់​ឲ្យ ប្រាំ​រយ​ដុល្លា​ទៅ នឹង​បាន​រួចខ្លួន ។​តែ​ខ្ញុំ​បាន​ប្រាប់ថា ខ្ញុំ​វ៉ៃ​ឈ្មោះ គង់​ធ្វើ​ម៉េច​កើត ព្រោះថា ឈ្មោះ​គង់​បាន​ឃ្វៀលក្របី ជុំគ្នា​ពីរ​ឆ្នាំ​ហើយ ។​បើ​ខ្ញុំ​ចង់​សម្លាប់​ឈ្មោះ​គង់ ខ្ញុំ​សម្លាប់​ក្នុងព្រៃ​ទៅហើយ ។​ពេលនោះ​លោក ឡុង​បាន​យក​កៅអី​វ៉ៃ​ពីរ​កៅអី នឹង​ទះកំផ្លៀង បណ្តាល​ឲ្យ​ជិត​សន្លប់​ទាំង​ដៃ​ជាប់​ខ្នោះ​មក​ក្រោយ​។

​គេ​ឲ្យ​មក​ផ្ទះ​វិញ ស្អែក​ឡើង​ថ្ងៃទី ៩ ខែ​ដដែល ប៉ូលិស​ស្រុក​ហៅ​ម្ដងទៀត លើក​ទី​ពីរ​លោក​ជា​ប៊ុនឡុង បានធ្វើ​ទារុណកម្ម ធ្ងន់​ធ្ងូ​រ ព្រោះ​ដៃ​ទាំងពី​ជាប់​ខ្នោះ​ទៅក្រោយ ឈ្មោះ​ឡុង​ទះ​ពី​កំភ្លៀង នឹង​ទាត់​ចំ​ឆ្អឹងជុំនី ។​លោក​កឺ​យ​ថា​ពេលនោះ​ខ្ញុំ​សន្លប់​មួយ​ម៉ោង បានដឹងខ្លួន ពេលនោះ​ខ្ញុំ​ប៉ាន់​កឺ​យ បាន​អង្វរ​ថា បង​អើយ​បង ដោះ​ខ្នោះដៃ​ចេញទៅ ទាត់​ខ្ញុំ​សំបើម​ម្លេះ​ខ្ញុំ​មិន​រស់​ទេ​។​លោក​ឡុង​ដោះ​ខ្នោះ​ចេញ ឲ្យ​ខ្ញុំ​ចេញពី​បន្ទប់​សួរចំឡើយ វិលមុខរ​កដួល បាន​ប្រពន្ធ នឹង​បងប្អូន​ជួយ​គ្គ្រាហ៍​រឹត​ចុងដង្ហើម ដឹក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យ​ដែល​នៅ​ជិត​នោះ ។​

​ឈ្មោះ​ប៉ាន់​កឺ​យ បន្តថា​គាត់​បាន​ពឹង​អង្ការ​សិទ្ធិមនុស្ស ប្ដឹង​ឈ្មោះ ជា​ប៊ុនឡុង ទៅ​តុលាកា ខេត្តសៀមរាប​ថ្ងៃទី ១៥ ខែវិច្ឆិកា ២០២១​ទា​សំណង​ជុំងឺ​ចិត្ត ៨០០០ ដុល្លារ​អា​មេ​រិច ។​ថ្ងៃទី ២២ ខែ តុលា អធិការ​ស្រុក​ហៅ​ទៅ ជួន​ប្រាក់ ១ លា​លក​ន្លះ ក្រោយមក ប៉ូ​លិ​ល​ឈ្មោះ ឆាន​វុទ្ធី​មក​សម្រួល​ឲ្យ​ប្រាក់​ពីរលាន​រៀល ខ្ញុំ​ប៉ាន​កឺ​យ មិន​យក​ទេ គ្រាន់តែ​ទេ​ព្យ​អស់​ជិត ២០០០ ដុល្លារ​ហើយ ។

​ថ្ងៃទី ១១ ខែតុលា ប៉ូលិស​ចាប់​ជនដៃដល់​បាន ឈ្មោះ​ហុក​ផៃ ភេទ​ប្រុស រស់នៅ​ភូមិ​ជាមួយគ្នា ។​ពត៍​មាន​យកជាការបាន ឈ្មោះ​ហុក​ផៃ បង់ប្រាក់​តាមរយៈ​ប៉ូលិស ឲ្យ​ជនរងគ្រោះ​ឈ្មោះ គង់ ១០០០០ ដុល្លារ​អា​មេ​រិច ជា​ថ្នូរ​នឹង​រួចខ្លួន ។​​មាតុភូមិ​បាន​ជួប ជនរងគ្រោះ​ឈ្មោះ គង់​អាយុ​ជិត ៦០ រស់នៅ ភូមិ​ទន្លាប់​ឃុំ​គោក​ដូង ស្រុង​អង្គរជុំ​ខេត្តសៀមរាប ឆ្នាំ​តាម​ទូ​ស័ព្ទ​។ លោក​គង់​ប្រាប់ថា រូបលោក​ទទួល​ប្រាក់ ចំនួន ៧៧៥០ ដុល្លារ​អាមេរិក យក​មើលជុំងឺ ព្រោះថា​ឈាម​ចេញ​តាម​ក្បាល នឹង​តាម​ត្រចៀក សព្វថ្ងៃ​មាន​អការ​រៈងាប់​មួយ​ចំហៀង​ខ្លួន ។

​សាក្សី​ច្រើនជាង​ពីរ​នាក់​ឲ្យ​ដឹងថា​នគរ​បាន​បាន​យកលុយ​ពី ឈ្មោះ​ឈឿន​ឆាវ ៥ លាន​រៀល ឈ្មោះ​អ៊ុច​ពី ហឿ​យ អស់ប្រាក់ ៤ លាន​រៀល​។ ម្ចាស់ផ្ទះ ឈ្មោះ​ហុក​ហឿ​ត​ភេទ​ស្រី អស់ប្រាក់ ៣ លាន​រៀល នឹង​ស្រី​អ្នក​កាប់​ដំឡូង អស់ប្រាក់ ១ លាន រៀល ។​បើ​សរុបទៅ​មាន​ទឺ​ក​ប្រាក់ ១៣៥០០ ដុល្លារ​អាមេរិក តែ​ជនរងគ្រោះ​ទទួល​បានតែ ប្រាក់​៧៧៥០ ដុល្លា​អា​មេ​រិច​។​ហេតុ​អី​?​។ ពលរដ្ឋ​ភូមិ​ទ័ព​ស្វាយ​ច្រើន​អ្នក​ថា ឆ្ងល់​ណាស់​ថា គ្រាន់តែ​សាក្សី ម៉េច​ក៏ត្រូវ​អស់ប្រាក់​
​ច្រើន​ម្លេះ​? ។​ចំឡើយ​មានតែ​អគ្គស្នងការ​ជាតិ​ទេ ដែល​អាច​ឆ្លើយបាន ។​មួយទៀត មានតែ​អង្គភាព​ប្រឆាំង​អំពុក​រលួយ​ទើប​ឆ្លើយតប​អ្នកស្រុក​បាន​!​។

ចំណុច​នេះ​មាតុភូមិ សូម​ការពន្យល់​ពី លោក​ជា​ប៊ុនឡុង តាម​ទូ​ស័ព្ទ ពេល​សួរថា ឈ្មោះ​ប៉ាន់​កឺ​យ ចោទ​លោក​ថា ធ្វើ​ទារុណកម្ម​យក​ចំឡើយ លោក​ប៊ុនឡុង​ឆ្លើយថា ខ្ញុំ​ហៅ​ឈ្មោះ ប៉ាន់​កឺ​យ មក​សូរ​នាំ​មែន តែ​មិនបាន​វ៉ៃ ឫ​ធ្វើ​ទារុណកម្ម​នោះទេ ដោយសា​ឈ្មោះ​គឺ​យ​មាន​អាកា​រៈ​ស្រវឹង​ដោយ​ខ្លួនឯង​តើ
​។​លោក សរ វណ្ណា​រ៉ា​បុគ្គ​លឹក​អង្ក​ការ​លី​ការដូ​ឲ្យ​ដឹងថា ប៉ូលិស​មាន​ភារកិច្ច សួរ​ជនសង្ស័យ កសាង​សំណុំរឿង​បញ្ជូនទៅ តុលារ ។​ពេល​សួរថា តើ​មានច្បាប់​ឲ្យ​ប៉ូលិស​ធ្វើ​ទារុណកម្ម​ដើម្បី​យក​ចំឡើយ​ទេ​? លោក​ឆ្លើយថា ត្រូវ​មានទោស​តាម​ស្ថាន​ទម្ងន់ទោស របស់​ប៉ូលិស​ប្រព្រឹត្ត !​។​a beat heam1 a beat heam2