» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6592 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696763 នាក់

ក្រសួងហិរញ្ញវត្ថុមានដឹងពីសកម្មភាពចៅហ្វាយស្រុកនិងចៅហ្វាយខេត្តកណ្តាលប្រមូលលុយពីពលរដ្ឋលក់ដូនៅលើដងផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខរោងចក្រ”ស៊ីហាវ ហ៊ែនប៊ែក.ឯ.ក”ទេ!?

 

កណ្តាល៖ អ្នកប្រមូលលុយនៅលើដងផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខរោងចក្រ”ស៊ីហាវ ហ៊ែនប៊ែក.ឯ.ក” អតីតរោងចក្រក្ដារបន្ទះ នៃស្រុកមុខកំពូល ឈ្មោះលោក សុខ សុផលបានទទួលស្គាល់ថា ខ្លួនពិតជាបានយកលុយដាក់ខែពីអ្នកលក់ទំនិញ.បន្លែ.ផ្លែឈើ. ប្រាកដមែន..!!។a money kompoul

លោក សុខ សុផលថា ការកំណត់យកលុយពីអ្នកលក់ដូរ តាមរ៉ឺម៉កម៉ូតូលើដងផ្លូវជាតិបែបនេះ គឺមានរយៈពេល៤ខែមកហើយ!។ លោក សុខ សុផលបញ្ជាក់ថា លុយដែលខ្លួនប្រមូលបានរាល់ខែ គឺយកមកផ្គត់ផ្គង់ដល់រដ្ឋបាលស្រុកមុខកំពូល.!?។លោក សុខ សុផល បញ្ជាក់ទៀតថា ខ្ញុំយកលុយពីអ្នកលក់ដូរត្រង់ចំណុចខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកអភិបាលស្រុក និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល !។

ករណីមានមនុស្សដើរប្រមូលុយដោយមិនមានការដេញថ្លៃឬមានការគាំទ្រពីក្រសួងហិរញ្ញវត្ថនេះដែរអភិបាលរងស្រុកម្នាក់ បានទទួលស្គាល់ថា គឺមានការយកលុយពិតមែន.!។ពលរដ្ឋដែលលក់ដូរលើដងផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងលើ បានលើកឡើងថា ខាងរដ្ឋបាលស្រុកមុខកំពូល ពិតជាបាន កំណត់យកលុយដាក់ខែ ពីពួកខ្លួនប្រាកដមែន.!។

ពលរដ្ឋបន្តថា សម្រាប់អ្នកលក់ដូរតាមរ៉ឺម៉កខ្នាតតូច ឬក្រាលតង់ផ្ទាល់ហ្នឹងដី ១ខែបង់ឱ្យស្រុក.ចំនួន៥០.០០០រៀលជាកំហិត!។ ចំណែករ៉ឺម៉កម៉ូតូ លក់ផ្លែឈើរៀងធំបន្តិច.រ៉ឺម៉កលក់នំប៉័ងសាច់ និងរ៉ឺម៉កលក់ស្លាបមាន់ក្រឡុក ឬប្រហិតចៀនវិញ.គឺ១ខែបង់ចាប់ពី ៧០.០០០រៀលទៅ១០០.០០០រៀលយ៉ាងទៀងទាត់.!។តាមពលរដ្ឋ ការបង់លុយនេះ គឺមាន២ផ្នែកដាច់ដោយឡែកពីគ្នា ជាក់ស្តែងអ្នកលក់ដូរ នៅតាមចំហៀងប៉ែកខាងកើតនៃផ្លូវជាតិលេខ៦ បង់ឱ្យរដ្ឋបាលស្រុក.ដូចចំនួនខាងលើ.!។

ខណៈអ្នកលក់ដូរ ខាងកើតនេះទៀត គឺតាមបណ្ដោយរបងរោងចក្រ.កាបូប(ស៊ីហាវ ហ៊ែនប៊ែក.ឯ.ក)បង់ឱ្យខាងរោងចក្រ ក្នុង១ខែ ចំនួន២០០.០០០រៀល សម្រាប់១ប្លង់.!។ទាក់ទងព័ត៌មាននេះ ដើម្បីឱ្យមានចម្លើយទាំងសងខាង”អ្នកកាសែត”បានសុំការបំភ្លឺពីលោកស្រី ពៅ ចាន់ថា មេភូមិកណ្ដាលដោយលោកស្រី បានថ្លែងទទួលស្គាល់ថា ពិតជាមានការប្រមូលលុយ ពីអ្នកលក់ដូរលើដងផ្លូវជាតិលេខ៦ ប្រាកដមែន!។

លោកស្រីមេភូមិ បញ្ជាក់ថា ការយកលុយខែទាំងនេះ គឺខាងសណ្ដាប់ធ្នាប់ស្រុក ជាអ្នកយក.ពុំមែនប្រជាការពារឬអាជ្ញាធរភូមិ.នោះទេ.!។លោក ហុង គីរី អភិបាលរងស្រុកមុខកំពូលបានប្រាប់កាសែតថា បើមិនយកលុយពីពួកគាត់ តើឱ្យពួកគាត់.លក់ដូរអាណាធិបតេយ្យឬយ៉ាងណា.?។

ចំពោះសំណួរដែលកាសែតសួរថា ចុះបើអាជ្ញាធររៀបចំឱ្យពួកគាត់លក់ដូរ កុំយកលុយបានដែរឬទេ…?។ត្រង់ចំណុចនេះលោក ហុង គីរី បានឆ្លើយថា មិនយកលុយម៉េចនឹងកើត បើយើងរៀបចំសណ្ដាប់ធ្នាប់ ហើយលុយទាំងនោះយកមកផ្គត់ផ្គង់ប្រជាការពារ ពុំមែនយកមកឱ្យរដ្ឋបាលស្រុកនោះទេ.!។ផ្ទុយទៅវិញចំណែកលោក យី យ៉េន អភិបាលស្រុកមុខកំពូលបានថ្លែងថា ខ្ញុំមិនដឹងទេចំពោះការយកលុយខែ ពីអ្នកលក់ដូរលើចិញ្ចើមផ្លូវទាំងនោះ!?។

លោក ឌឹម បូរ៉ា អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្ដាលបានថ្លែងប្រាប់កាសែតថា ខេត្ត ពុំមានគោលការណ៍ ឱ្យយកលុយខែបែបនេះឡើយ!។បើចឹងមែនហេតុអីបានជាឈ្មោះសុខ សុផលដែលជាអ្នកប្រមូលលុយប្រាប់ថាមានការគាំទ្រពីចៅហ្វាយស្រុកនិងចៅហ្វាយខេត្ត?។

 

សូមជម្រាបថា ការលក់ដូរលើដងផ្លូវជាតិលេខ៦ ស្ថិតនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល គឺអ៊ូអរនៅពេលព្រឹកព្រលឹម ម៉ោងកម្មករកម្មការិនី ចូលធ្វើការ និងល្ងាចនៅម៉ោងដែលកម្មករចេញពីធ្វើការវិញ ខណៈរោងចក្រនៅទីនោះមានចំនួន២ទល់មុខគ្នា.!។ ពោលគឺ ខាងកើតផ្លូវជាតិ អតីតរោងចក្រក្ដារបន្ទះ បច្ចុប្បន្នជារោងចក្រកាបូប(ស៊ីហាវ ហ៊ែនប៊ែក.ឯ.ក)រីឯខាងលិចផ្លូវជារោងចក្រខោអាវ.!។a money kompoul1 a money kompoul2 a money kompoul3 a money kompoul4