» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 933 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299853 នាក់

ឧ​ត្ត​ម​សេនីយ៍​វ៉ាន​ចាន់​ធឿន​ធើ​ការមិន​ស្អាត​ឬ​ថៅកែ​ផលិត​គ្រឿងសំអាង​ក្លែងក្លាយ​មាន​ខ្សែ​ធំ​ទើប​រាជអាជ្ញា​រក មិនឃើញ​កំហុស​ដោះលែង​បាត់​!?

 

​ភ្នំពេញ​៖ លោក ស្រី ម៉ា​កនី ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង​លោក​ថៅកែ​រោងចក្រ​ផលិត​គ្រឿងសំអាង ក្លែងក្លាយ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​កាលពី​រសៀល​ថ្ងៃទី​២៩​សីហា​ក្រោយពី​សាកសួ​ទៅរក​កំហុស​មិនឃើញ​?​។​a beauty fake 

ប្រ​ភ​ពី​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង ថៅកែ​រោងចក្រ​គ្រឿងសំអាង​ក្លែងក្លាយ ដែល​លោក ស្រី ម៉ា​កនី ដោះលែង​នោះ​មានឈ្មោះ អ៊ុច សម្បត្តិ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​១ ផ្លូវ​Q6 សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មានការ​សហការ​ជាមួយ​មន្ត្រី​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​របស់លោក ស្រី ម៉ា​កនី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​រោងចក្រ ផលិត និង​ស្តុក​គ្រឿងសម្អាង ក្លែងក្លាយ មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ​១ ផ្លូវ​Q6 សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក៏បាន​រកឃើញ និង​ដកហូត​ភស្តុតាង​មួយចំនួន រួមមាន​៖ ឡេ ក្រែ​ម សាប៊ូ និង​វត្ថុធាតុដើម​ជាច្រើន​ទៀត​សរុប​ចំនួន ១៧​មុខ​ខ​មាន​ទម្ងន់​ប្រមាណ ៤.៥​តោន (៤​តោន​កន្លះ​) និង​ម៉ាស៊ីន​លាយ ម៉ាស៊ីន​ច្រក ម៉ាស៊ីន​អ៊ុត ម៉ាស៊ីន​កាត់ និង​ម៉ាស៊ីន​បាញ់​ខ្យល់ ជាច្រើន​គ្រឿង​ផងដែរ​។​ប៉ុន្តែ​មិនដឹងថា​លោក​ឧ​ត្ត​ម​សេនីយ៍​វ៉ាន​ចាន់​ធឿន​មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ធើ​ការ​ល្ម៉េ​ចរក​ភស្តុតាង​ដាក់បន្ទុក​មិនបាន​ឬ​មកពី​ថៅកែ​មាន​ខ្សែ​ដុល្លារ​ឬ​ពួក​ក្នុង​បក្ស​ធំ​ពេក​ទើប​លោក ស្រី ម៉ា​កនី ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​ចោទប្រកាន់​ហើយ​ដោះលែង​វិញ​បាត់​?។

ប៉ុន្តែកាលពី​ព្រឹក​ថ្ងៃទី​២៨សីហាលោកស្រី ម៉ា​ក់នី ព្រះរាជអាជ្ញា​រង​តុលាការសាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ធ្វើការ​ចោទប្រកាន់​ជនជាតិ​ចិន​ម្នាក់ ​ដែលជា​ម្ចាស់​ទី​តាំង​លួច​ផលិត​សាប៊ូ និង គ្រឿងក្រអូប​ក្លែង​ជា​ផ្លូវការ ក្រោម​បទ​ធ្វើ​ត្រាប់​តាម​ពាណិជ្ជសញ្ញា សេវា​សញ្ញា ម៉ាក តាម​សមូហភាព ឬ​ ពាណិជ្ជ​នាម​របស់​សហគ្រាស និង​នាំចូល​ចែកចាយ ផលិតផល​គ្រឿងសំអាង ​ពុំ​មាន​ចុះបញ្ជី​ការ​ ពី​ក្រសួង​សុខាភិបាល ។

បទល្មើស​នេះ​ប្រព្រឹត្ត​នៅក្នុង​ឃ្លាំង​លេខ​៨៧ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥សីហាដែល​បទល្មើស​នេះ​ មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស តាម​មាត្រា​៦៥ នៃ​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជ​នាម និង អំពើនៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ និង​បទល្មើស ​ដែល​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា១០ នៃ​ច្បាប់​ស្តី​នៃ​ការគ្រប់គ្រង​ឱសថ ។

តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើប​អង្កេត សាកសួរ​លើឈ្មោះ Zou  Zhiqian ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ជន​ជាតិចិន និង​បាន​ចោទប្រកាន់​ជា​ផ្លូវការ ហើយ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​សើ​ប​សួរ​សម្រេច​តាមច្បាប់បន្ត ។ដោយសារចឹងហើយបានឆ្ងល់នោះ?៕a be fake 

a beauty fake1 a beauty fake2