» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3352 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142534 នាក់

សម្តេច​តេ​ជោ​៖​សមាជិក​រត់ចេញ​ឲ្យ​ឆាប់​គណបក្ស​ភ្លើងទៀន​នឹងត្រូវ​រំលាយ​!?

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រាប់​ឲ្យ​ថ្នាក់​ដឹក និង​សមាជិក​របស់​គណបក្ស​ភ្លើងទៀន ឆាប់​ចាក​ចេញពី​បក្ស​មួយ​នេះ ដែល​ពាក់ព័ន្ធ​ជាមួយ​ជន​ក្បត់ជាតិ ទៅ​ជ្រកកោន​ជាមួយ​គណបក្ស​ផ្សេង ឬ​ទៅ​ចុះចូល​រួមជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​បក្ស​ភ្លើងទៀន​អាច​នឹងត្រូវ​រំលាយចោល​។​a hun chnag 

ទាក់ទង​និង​ការរំលាយ​នេះ​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹងថា​សម្តេច​បានទទួល​ខ្សែអាត់​សំឡេង ពី​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន នៅក្នុង​ប្រទេស​ជាមួយ​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​តាម​អន​ឡាញ​។​ក្នុង​ពិធី​សំណេះសំណាល និង ផ្តល់​ស្រូវពូជ ជូន​ដល់​ប្រជាកសិករ ដែល​រង គ្រោះ ដោយសារ​គ្រោះទឹកជំនន់ នៅក្នុង​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​២៦​តុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« ច្បាប់​ស្តីពី​គណបក្សនយោបាយ គឺ​ចែង​មិន​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ ទណ្ឌិត​នោះទេ ដូច្នេះ​ចំណុច​នេះ​គ្រាន់តែ​ប្រាប់​អ្នកឯង​ឲ្យ​បានដឹង តម្រុយ​ឆ្ពោះទៅរក​នៃ​ដំណាក់ កាល​មួយ​កំពុង​ប្រឈម​សម្រាប់​អ្នកឯង​។ ដូច្នេះ​អ្វីដែល​អ្នកធ្វើ​ត្រូវតែ​បញ្ជាក់ ឲ្យ​ច្បាស់​តើ​ការ អះអាង​របស់ សម រង្ស៊ី ថា​ព្រះមហាក្សត្រ​អត់​មាន​មនសិការ​ជាតិ អត់​ស្នេហា​ជាតិ ក្បត់ជាតិ ហើយ ថា​តែងតាំង​ព្រះមហាក្សត្រ ត្រឹមត្រូវ​ឬ​មិនត្រូវ​ចំណុច នេះ​ខ្ញុំ​ចង់បាន​ការធានា​មួយ​ពី​អស់លោក​»​។​

​សម្តេច​គូសបញ្ជាក់ថា​៖«​អស់លោក​កុំ​ចោទថា គឺជា​ការបំភិតបំភ័យ​គំរាមកំហែង​គណបក្ស​ដ​ទៃ ក៏ប៉ុន្តែ​រឿងនេះ​ពាក់ព័ន្ធ​នឹង​ការ​ចេញពី​សេចក្តីថ្លែងការណ៍​របស់​អា​ម្សៀ សម រង្ស៊ី​ហ្នឹង ទេ​! ឥឡូវនេះ​បើ​អ្នកឯង​ចិត្តសឿង ដាក់​ឃ្លី​ប​វីដេអូ​ទាំងស្រុង​មក ដែល​ពី​ម្សិលមិញ​គេ បាន កាត់​កន្លែង​ជេរ​ព្រះមហាក្សត្រ ចេញរួច​បង្ហោះ​ឡើងវិញ ប៉ុន្តែ​អ្នកឯង​ត្រូវ​ដឹង​និង​កុំភ្លេចថា នៅពេល​អ្នកឯង​ឡាយ​ភ្លាម គេ​បាន​យក​ឃ្លី​ប​វីដេអូ​ហើយ​»​។​​សម្តេច ក៏បាន​សម្តែង​ក្តី​សង្ឃឹមថា ដោយ​ការគោរព​ចំពោះ​ឯកឧត្តម ទាវ វ​ណ្ណុល ឯកឧត្តម ថាច់ សេដ្ឋា និង​ឯកឧត្តម សុន ឆ័យ សូម​ធ្វើ​ការឆ្លើយ​បញ្ជាក់​ឱ្យ​សម​ហេតុផល ចំពោះ​សំណូមពរ​ដ៏​តូច​មួយ​នេះ​។​

​សម្តេច​បញ្ជាក់​បន្ថែមថា​៖ «​នេះ​ជា​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​ជា​ផែនការ​ប្តូរ របប​ដែល​អា​មេក្លោង​មួយ​នេះ ធ្លាប់​និយាយ​ពេល​កន្លងទៅ​។ ហេតុអ្វី​បានជា​ខ្ញុំ​ចោទសួរ​? ដោយ សារ​គណបក្ស​ភ្លើងទៀន គឺ​បង្កើត​ដោយ​អា​មួយ​ហ្នឹង​(​សម រង្ស៊ី​)​អី​ញ្ចឹ​ង​ទេវា​ជា កូន​របស់​អា​មួយ​ហ្នឹង ហើយ​វា​ផ្តាច់​គ្នា​ឬ​នៅ បញ្ហា​វា​ស្ថិតនៅ​កន្លែង​ហ្នឹង​»​។​​សម្តេច ក៏បាន​ឲ្យ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ អាច​ចាក​ចេញពី​គណបក្ស​ភ្លើងទៀន បាន​ដោយ​រក្សា​តួនាទី​ដោយ​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មិន​ព្រម​ចុះហត្ថលេខា​ឲ្យ​ធ្វើការ​ដោះដូរ ។​

​សម្តេច​បាន​គូសបញ្ជាក់ថា​៖ «​អ្នក​ដែល​ជាប់ឆ្នោត​ជា​ក្រុមប្រឹក្សាឃុំ សង្កាត់ ជា​មេឃុំ​ក្តី ជំទប់​ក្តី អាច​ចាក​ចេញមក ដើម្បី​និយាយ​បញ្ហា​ផ្ទាល់ខ្លួន​ព្រោះ​ធ្វើការ ជាមួយ​គណបក្ស​ប្រជាជន ឧ​ទារ​ហណ៍​ថា​កន្លែង​ខ្លះ គណបក្ស​ប្រជាជន មាន​៦​នាក់ គណបក្ស​ភ្លើងទៀន​មាន​មួយ​។ ខ្ញុំ​សូម​ធា នា​គ្មាន​អ្នកណា​ដោះដូរ បានទេ​បើសិន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច សខេង មិន​ដោះដូរ «…»​អី​ញ្ចី​ដោះដូរ​បាន​ត្រង់​សម្តេច ស ខេង ចុះហត្ថលេខា​ឲ្យ​ដូរ ឬ​អត់​»​។​

​សម្តេច​បានបញ្ជាក់​ទៀតថា​៖ «​អី​ញ្ចឹ​ង​សូម​ផ្ញើរ​សារ ទៅ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ របស់​គណបក្ស​ភ្លើងទៀន ។ អ្នក​នៅតែ​ជា​សមាជិក​គណបក្ស​ភ្លើងទៀន​ដដែល ដោយ​គ្រាន់តែ​អ្នក​និយាយថា «​សម រង្ស៊ី និយាយ​ខុស ប្រមាថ​ព្រះមហាក្សត្រ រឿង​អី​មក​ដេញ​ខ្ញុំ បន្ថែម​លើ​នោះ​រដ្ឋមន្ត្រី​មហាផ្ទៃ អត់​ចុះហត្ថលេខា អី​ញ្ចឹ​ង​មេឃុំ​នៅតែ​មេឃុំ ជំទប់​និង​សមាជិក​នៅតែ​ដដែល »​។​​សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើងថា ចំពោះ​ការជេរប្រមាថ​ព្រះមហាក្សត្រ​នេះ ព្រះមហាក្សត្រ​ព្រះរាជ​វង្ស​សា​នុ​វង្ស មិន​ធ្វើ​ការតបត​ទេ ប៉ុន្តែ​រាជរដ្ឋាភិបាល ចាំបាច់​ត្រូវតែ​ធ្វើ​ការតបត ហើយ​បណ្តា​គណបក្សនយោបាយ រាប់ទាំង​គណបក្ស​ភ្លើងទៀន ត្រូវធ្វើ​ការតបត ដើម្បី​ព្រះមហាក្សត្រ​។​

​សម្តេច​លើកឡើង​ទៀតថា ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិនអាច​ឲ្យ​ជន​ក្បត់​ធ្វើការ​ប្រមាថ ព្រះមហាក្សត្រ​បានទេ ហើយក៏​មិនអាច​ឲ្យ​គំរាម​ផ្តួលរំលំ​រដ្ឋាភិបាល ហើយ​ដេញ​ស្តេច ឲ្យ​ចុះចេញ ឬ​ដូរ​របប​ជា​សាធារណៈរដ្ឋ​។​ជាមួយគ្នា​នោះដែរ សម្តេច​សង្ឃឹមថា​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន នឹងធ្វើ​ការ​ពិ​ចារ ណា​ប្រកបដោយ​វិចារណ​ញ្ញា​ន្ធ​។ សម្តេច​ក៏បាន​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន ទៅ​ជ្រកកោន​ជាមួយ​គណបក្ស​ដទៃ​ក៏បាន សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​។

​សម្តេច​បញ្ជាក់ថា​៖ «​អាច​ទៅ​ជ្រកកោន ជាមួយ​គណបក្ស​ដទៃ​បាន បើ​មិន​ពេញចិត្ត​នៅ ជាមួយ​គណបក្ស​ប្រជាជន ទៅ​គណបក្ស​ដទៃ​ទៅ ហើយ​គណបក្ស​ដទៃ​ទទួលយក ធ្វើជា​សមាជិក​ទៅ ហើយ​មក​គណបក្ស​ប្រជាជន គឺ​គណបក្ស​ទទួលយក ដើម្បី​រៀបចំ​ការ បោះឆ្នោត​ឆ្នាំ​២០២៣​។ យើង​កំពុងដំណើរការ តាម​ប្រជាធិបតេយ្យ គេ​មក​ជំរុញ​ដំណើរការ ផ្តួលរំលំ​ដោយ​កំលាំងប្រដាប់អាវុធ​ទៅវិញ អី​ញ្ចឹ​ង​រឿងនេះ មិនអាច​ទទួលយកបាន​ទេ ត្រូវ​កំ​ម្ចាស់ នយោបាយ​ជ្រុលនិយម របស់​ជន​ក្បត់ជាតិ​៣​ជំនាន់​នេះ​ទេ​»​។​​សម្តេច​ក៏បាន​ព្រមាន​ថា អ្នកណា​ក៏ដោយ​ដែល​ទាក់ទង​នឹង​ជន​ក្បត់​មួយ​នេះ នឹង​ទទួលផល​បែបណា​នឹង​ដឹង​ហើយ ដោយ​រង់ចាំ​មើលថា​រាជរដ្ឋាភិបាល នឹងធ្វើ​បែបណា​ផងដែរ​៕a hun chnang1 a hun chnang2