» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9071 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699242 នាក់

មន្ត្រី​មន្ទីរ​អភិ​វ​ឌ្ឈ​ន៍​ជប​បទ​ខេត្តសៀមរាប​ម្នាក់​ស្លាប់​ពេល​ហាត់ប្រាណ​


​ខេត្តសៀមរាប​៖​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​នៃ​ខេត្តសៀមរាប ម្នាក់​បាន​ស្លាប់​ខណៈ​កំពុង​ហាត់ប្រាណ​ក្នុង​ក្លឹប​ហាត់ប្រាណ​យីហោ សាច់ដុំ​អង្គរ (​ទល់មុខ​ស្ពាន​អាង​ក្រពើ​)​ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង ១៩​និង ៣០​នាទី ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២២​។​a die sr 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ៖​តាម​ការ​ស្តាប់​បំភ្លឺ​សាក្សី​ឈ្មោះ ហាន់ ច័ន្ទ​វ៉ា ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​បុគ្គលិក​ក្លឹប​ហាត់ប្រាណ បាន​រៀប​ថា នៅវេលា​ម៉ោង​ប្រហែល​១៩​និង​០០​នាទី ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២២ ឈ្មោះ គង់ បូ​ណា​រ័ត្ន ភេទ​ប្រុស បាន​ចូលមក​ហាត់ប្រាណ ដោយ​ដើរ​ម៉ា​សុ​ី​ន​រយ​:​ពេល​ប្រហែល​២៥​នាទី ក៏​សម្រាក​ស្រាប់តែ​ពេលនោះ​រូបគាត់​មាន​អាកា​រៈទ​ន់​ខ្លួន​ដោយ​ដៃ​ខាងស្តាំ​របស់គាត់​ច្រត់​ទៅលើ​ដៃ​ម៉ា​សុ​ី​ន ខ្លួន​គាត់​បាន​ទន់​ចុះក្រោម ទឹកមុខ​ស្លេកស្លាំង បបូរមាត់​ឡើង​ពណ៌​ស្វាយ ហើយ​ដួល​ទៅលើ​ឥដ្ឋ​កា​រូ ក្បាល​បែរ​ទៅ​ទិស​ខាងជើង ភ្លាមនោះ​រូបនាង​បាន​ស្រែកហៅ​ឲ្យ​ភ្ញៀវ​ដ៏ទៃទៀត​ឲ្យ​ជួយសង្គ្រោះ​បឋម និង​ទាក់ទង​ហៅ​ឡានពេទ្យ ប៉ុន្តែ​គាត់​បាន​ដាចខ្យល់​ស្លាប់​មុន​ឡានពេទ្យ​មកដល់​។​

សាក្សី​ឈ្មោះ ឈឿង សល់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ភ្ញៀវ​ដែល​បាន​ហាត់ប្រាណ បាន​រៀបរាប់ថា ខណៈពេលដែល​រូបគាត់​កំពុង​ហាត់ប្រាណ​ដោយ​ធាក់​កង់ មាន​ភ្ញៀវ​ម្នាក់ទៀត​ឈ្មោះ គង់ បូ​ណា​រ័ត្ន ដែល​កំពុង​ដើរ​លើ​ម៉ា​សុ​ី​ន​នៅ​ពីមុខ​រូបគាត់​មាន​អា​ការៈមិន​ស្រួល ហើយ​បាន​ដួល​ទៅលើ​ឥដ្ឋ​កា​រូ ភ្លាមនោះ​រូបគាត់​បាន​ជួយសង្គ្រោះ​បឋម ដោយ​ធ្វើ​ចលនា​បេះដូង ហើយ​ម្ចាស់​ទីតាំង​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ ប៉ុន្តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប​មុន​រថយន្ត​សង្គ្រោះ​មកដល់​។​ឈ្មោះ ធួន គង់ ភេទ​ស្រី អាយុ ៥២​ឆ្នាំ ត្រូវជា​ប្រពន្ធ​សព បាន​ឲ្យ​ដឹងថា​: ជនរងគ្រោះ​ជា​ប្តី មាន​ជម្ងឺ​ប្រចាំកាយ​ដូចជា ជម្ងឺ​ក្រពះ និង​ជម្ងឺលើសឈាម ហើយ​ប្រើប្រាស់​ថ្នាំ​ជាប្រចាំ ចំណែក​រង្វាស់​ឈាម​ចន្លោះ​ពី​១៤​ទៅ​១៥​។ តាមរយ​:​ការពិនិត្យ និង​ការសន្និដ្ឋាន​ពី​នគរបាល​ជំនាញ និង​គ្រូពេទ្យ​ផ្នែក​កោសល្យវិច័យ ឲ្យ​ដឹងថា​សព​ស្លាប់​ដោយសារ​គាំងបេះដូង ។​a die sr1 

​