» កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ » បន្ទាប់ពី​ប្រកាស​កំទេច​បក្សប្រឆាំងរ​បប​យោធា​មី​យ៉ាន់​ម៉ា ប្រកាស​រំលាយ​គណបក្ស NLD របស់លោក​ស្រី អោ​ង​សាន ស៊ូ​ជី » ប្តី​បាញ់សម្លាប់​ប្រពន្ធ​ស្រក់​ទឹកភ្នែក​ក្នុង​សវនាការ​និង​សុំ​សម្រាលទោស​! » គោ​ហ្វូង​ដើរ​ពី​ថៃ​និង​ទំនិញ​នាំ​ចេញពី​ថៃ​តាម​ច្រករបៀង​អូរ​បី​ជាន់​ណង​ចាន់​ » ជី​ត​បោះឆ្នោត​ប្រធានាធិបតី​មកដល់​អតីត​ប្រធានាធិបតី​តៃវ៉ាន់​ស្វែងរក​ឥទ្ធិពល​នយោបាយ​ពី​ចិនដីគោក​ » ក្រោយពី​បិទ​បាន​មួយរយៈ​ខ្លី ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​មួយកន្លែង កំពុងតែ​បើក​ដំណើរ​ការលេង​ឡើងវិញ អាជ្ញាធរ​ស្រុក​កំរៀង ស្ងៀម​ » ឡាវ​ស្ទាវ​ពីរ​នាក់​បើកឡាន​ដឹក​គ្រឿងញៀន​ចូល​ដី​ខ្មែរ​! » បាញ់សម្លាប់​ប្រពន្ធ ម្តាយក្មេក និង​ប្អូនថ្លៃ រួច​ធ្វើអត្តឃាត នៅមុខ​ផ្នូរ​ដូនតា !!! » ការប៉ុនប៉ង​កែទម្រង់​ប្រព​ន្ធ័​តុលា​ការយក​មាន​ដាក់​ក្រោម​រដ្ឋាភិបាល​បង្ក​ឲ្យ​មាន​ចល្លាចល​ក្នុងប្រទេស​ » តារាសម្តែងកញ្ញា​ជេ​ស៊ីការ​ត្អូញ​ថា​លែង​ធើ​ចឹ​ង​ទៀតហើយ​! » កម្ពុជា​ម៉ាឡេស៊ី​ចុះ​អនុស្សរណៈ​ស្តី​កិច្ចសហការ​ទទួល​និង​បញ្ជូន​ពលករ​ » បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ ភារកិច្ច​ដែល​ឥត​កែប្រែ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ការបម្រើ សង្គ្រោះ កសាង ការពារ និង​អភិវឌ្ឍន៍ » នាយករដ្ឋមន្ត្រី​យោធា​ប្រា​យុទ្ធ​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​នា​ថ្ងៃទី​១៤​ឧសភា​ » ករណី​យ៍​មន្ត្រីនគរបាល​ចរាច​រណ៍​សង្កាត់​ព្រែក​ឯង​ត្រូវ​ម្ចាស់​ឡាន​ថា​ជំរិត​ទារប្រាក់ ស្នង​ការហៅ​ជួប​? » មេបញ្ជាការ​កងការពា​រ​ព្រំដែន​លេខ​៥០៣ ច​.​ងក​ធ្វើអត្តឃាត នៅមុខ​បន្ទប់​ទីបញ្ជាការ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2048 នាក់

ម្សិលមិញ 5456 នាក់

សរុប 12337042 នាក់

ខែកញ្ញា​ខាងមុខ​កម្ពុជា នឹង​បញ្ជូន​កម្លាំង​មួក​ខៀវ​ជិត ៣០០​នាក់ ទៅ​ប្តូរ​កម្លាំង​ចាស់​នៅ​សាធារណរដ្ឋ​ម៉ាលី


​ភ្នំពេញ​៖ កម្ពុជា នឹង​បញ្ជូន​កម្លាំង​មួក​ខៀវ​ជិត ៣០០​នាក់ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​កម្លាំង​ចាស់​ដែល​កំពុងតែ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ ម៉ាលី នៅ​ពាក់កណ្ដាល​ខែកញ្ញា ឆ្នាំ​២០២១​។a army sem2

នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ នៅក្នុង​ពិធី​បើកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ បានឱ្យដឹងថា កងកម្លាំង​ជាង ៣០០​នាក់ ដែល​ត្រូវ​ចេញទៅ​បំពេញបេសកកម្ម​នេះ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៣ រួចរាល់​ហើយ​ដែរ ដើម្បី​ទៅធ្វើ​ការផ្លាស់ប្តូរ​កម្លាំង​ចាស់​។​

កម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​ត្រូវបញ្ជូន​រួមមាន​កងអនុសេនាធំ​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ ២៨៨ និង​កងអនុសេនាធំ​វិស្វកម្ម​ថែទាំ​ព្រលានយន្តហោះ​លេខ ៩២៧ ដែលមាន​កងកម្លាំង​មួក​ខៀវ​ជិត ៣០០​នាក់ ក្នុងនោះ មាន​យោធិន​នារី​ចំនួន ២៦​រូប ផងដែរ ដើម្បី​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ ម៉ាលី នៅ​ពាក់កណ្ដាល​ខែកញ្ញា​ខាងមុខ ប្រសិនបើ​មិនមាន​ការប្រែប្រួល​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​មា​នក​ម្លាំ​ង​មួក​ខៀវ​សរុប​ជិត ៨០០​នាក់ ក្នុងនោះ មាន​នារី​ជិត ៨០​នាក់ បាននិងកំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​លី​បង់ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​៕a army sem1