» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4969 នាក់

ម្សិលមិញ 5667 នាក់

សរុប 18743995 នាក់

រឿង​ប្រឡង​ស្រី​ស្អាត​ពូកែ​ទាស់​ពេក​លើក​ក្រោយ​ប្រាកដជា​ស្លៀក​ក្បិន​ពាក់អាវ​បំពង់​ទ​ទូក្បាល​ហើយ​!

 

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានរៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង ដែលមាន​ក្រសួង​កិច្ចការនារី ក្រសួង​ព័ត៌មាន ព្រមទាំង លោក អ៊ិន សុ​ភិន អគ្គនាយក​ផលិតកម្ម មហាហង្ស ដែលជា​អ្នករៀបចំ​កម្មវិធី កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ​២០២២(Miss Grand Cambodia 2022) និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​ដើម្បី​ជជែក​រឿង​ប្រកួត​ស្រី​ស្អាត​ស្លៀក​ស៊ិ​ច​ស៊ី ។a miss girl2

​ក្នុង​កិច្ចប្រជុំ​នេះ តប​ការស្រែក​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃទី​៣១​សីហា​ស្ថាប័ន​ពាក់ព័ន្ធ ណែនាំ​ដល់​លោក​អ៊ិន​ភិន​អគ្គនាយក​ផលិតកម្ម​មហាហង្ស ឲ្យ​ស្វែងយល់​គ្រប់​ជ្រុងជ្រោយ​បន្ថែមទៀត​ពី វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ ព្រមទាំង​គុណ​តម្លៃ​នៃ​ស្ត្រី​ខ្មែរ ហើយ​សហការ​ឲ្យ​បាន​ស៊ីជម្រៅ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចៀសវាង​នូវ​កំហុសឆ្គង​ដោយ​ចេតនា ឬ​អ​ចេតនា​ណាមួយ​ដែល​នាំទៅដល់​ការប៉ះពាល់ និង​ធ្វើ​ឲ្យ​អាប់ឱន​នូវ​វប្បធម៌​ជាតិ និង​គុណ​តម្លៃ​របស់​ស្ត្រី​ខ្មែរ​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ បានឱ្យដឹងថា តាមរយៈ​កិច្ចប្រជុំ​នេះ ម្ចាស់​ផលិតកម្ម​មហាហង្ស​ក៏បាន​ធ្វើការ​សូម​អភ័យទោស ចំពោះ​សាធារណជន​ទាំងអស់​នូវ​កំហុសឆ្គង​ទាំងឡាយ​ដែល​បានកើត​ឡើង​ដោយ​អ​ចេតនា ក្នុង​ដំណើរ​កម្មវិធី​ប្រកួត​កញ្ញាឯក Miss Grand Cambodia 2022 និង​បាន​សន្យាថា នឹង​បង្កើន​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​នានា នាពេល​អនាគត ចៀសវាង​នូវ​រាល់​កំហុសឆ្គង​នានា​ជាយថាហេតុ ដែល​បាន​កើតឡើង​ក្នុងឆ្នាំនេះ ក្នុង​ស្មារតី​បន្ត​រួមចំណែក​លើក​តម្លៃ​នូវ​កិត្យានុភាព​ជាតិ និង​គុណ​តម្លៃ​ស្ត្រី​ខ្មែរ​ឲ្យ​បាន​ខ្ពង់ខ្ពស់​។

ម្ចាស់​ផលិតកម្ម មហាហង្ស លោក អ៊ិន សុ​ភិន ប្រាប់ថា លោក​មានបំណង​ផ្សព្វផ្សាយ​អ្វីដែល​ល្អៗ សម្រាប់​ប្រយោជន៍​សង្គមជាតិ​ទាំងមូល ប៉ុន្តែ​អ្វីដែល​ក្រុមការងារ​របស់លោក​គិត បែរ​ជាមាន​ភាពខុស​ឆ្គង​ទៅវិញ​។ ជាក់ស្តែង​រឿង​យក​ល្បែង​តំណាង​ឲ្យ​ក្រុង​បាវិត ខេត្តស្វាយរៀង និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចង់បង្ហាញ​សក្តានុពល​នៃ​ខេត្ត​តែប៉ុណ្ណោះ​។​ចំពោះ​ការ ស្លៀកពាក់​ស៊ិ​ច​ស៊ី​ជ្រុល​ល​ហួសហេតុ​របស់​បេ​ក្ខ​នារី តំណាង​ឲ្យ​ខេត្តស្ទឹងត្រែង លោក​ថា មិនមាន​បំណង​ឲ្យ​បវរកញ្ញា​ស្លៀក​បង្ហាញ​កេរ្តិ៍​ភេទ​អ្វី​ទេ​។ ឈុត​រាត្រីសមោសរ​នោះ មាន​លក្ខណៈ​បិទបាំង​ត្រឹមត្រូវ ប៉ុន្តែ​ដោយសារតែ​ពេល​បវរកញ្ញា​ដើរ គួបផ្សំ​នឹង​ការថត​ពីក្រោយ ធ្វើ​ឲ្យ​មាន​លក្ខណៈ​មិន​សមរម្យ​ទៅវិញ​។ លោក​សន្យាថា ការរៀបចំ​កម្មវិធី​ប្រកួត​បវរកញ្ញា​កម្ពុជា នៅ​ឆ្នាំក្រោយ នឹង​ឲ្យ​មាន​កំហុស​បែបនេះ​ទៀត​ទេ​។​a miss girl10 

​សូម​បញ្ជាក់ដែរថា​អា​រឿង​ប្រកួត​រក​ស្រី​ស្អាត​ដែល​យុវជន​ខ្មែរ​កំពុង​និយម​នេះ​ក្រសួង​កិច្ចការនារី នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដោយបាន​សំដែង​នូវ​ការសោកស្តាយ និង​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ ចំពោះ​កម្មវិធី​ប្រកួតប្រជែង​បវរកញ្ញា ក្នុង​រូបភាព​ស៊ិ​ច​ស៊ី​ជ្រុល​ហួសហេតុ បង្ហាញ​លក្ខណៈ​ស្រើបស្រាល លេច​លើ​លេច​ក្រោម ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​តម្លៃ​របស់​ស្ត្រី​ខ្មែរ​ក្រសួង​កិច្ចការនារី​ដែល​ទើប​ស្ទុះស្ទា​ក្រោយពី​នាយករដ្ឋមន្ត្រី​ប្រតិកម្ម​បាន​ថ្កោលទោស​យ៉ាង​និង​ចាត់ទុក​សកម្មភាព​បែប​នេះ ថា​មិន​ត្រឹមតែ​ពុំបាន​រួមចំណែក​លើកស្ទួយ​វប្បធម៌ ប្រពៃណី និង​អត្តសញ្ញាណ​ជាតិ​ប៉ុណ្ណោះ​ទេ ផ្ទុយទៅវិញ​ទង្វើ​ទាំងនោះ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​តម្លៃ​របស់​ស្ត្រី​ខ្មែរ​។​a miss girl 

​រឿងស្រី​ស្អាត​ស្លៀក​ស៊ិ​ច​ស៊ី​ទាស់ចិត្ត​ពួក​អភិរក្សនិយម​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២​នេះ បាន​បញ្ជា​ឲ្យ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ពិនិត្យឡើងវិញ​លើ​កម្មវិធី​ប្រកួត​បវរកញ្ញា Miss Grand Cambodia បន្ទាប់ពី​រង​ការរិះគន់​ផ្ទួន​ពី​មហាជន រឿង​យក​ល្បែង​តំណាង​ឲ្យ​ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត និង​ករណី​ស្លៀក​ស៉ិ​ច​ស៊ី​ជ្រុល​ហួសហេតុ របស់​បេ​ក្ខ​នារី តំណាង​ឲ្យ​ខេត្តស្ទឹងត្រែង​។​​ទោះបីយ៉ាងណា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែប​សម្របសម្រួល​ថា «​ខ្ញុំ​ក៏​សុំ​ឲ្យ​លោកជំទាវ ភឿង ស​កុ​ណា ពិនិត្យឡើងវិញ​អំពី​អា​កម្មវិធី​បវរកញ្ញា​ស្អី​គេ​នៀក [Miss Grand Cambodia] ដោយសារតែ​រឿង​វា​ច្រើនពេក ឃើញ​គេ​បង្ហោះ​ចុះ​បង្ហោះ​ឡើង មើល​សុំ​ហៅ​គ្នា​មក​ធ្វើ​ការមើល រឿង​ហ្នឹង​វា​យ៉ាងម៉េច​បាន​ទៅ​ចឹ​ង តំណាង​បាវិត តំណាង​ប៉ោយប៉ែត សុទ្ធតែ​ល្បែង អាហ្នឹង​គ្នា​ក៏​លុបចោល​ហើយ ប៉ុន្តែ​តំណាង​ស្ទឹងត្រែង គេ​ទាត់ចោល រួចហើយ​អ្វីដែល​សំខាន់ គឺ​ស្រែក អា​ឡេ​អា​ឡូ ពេញ​ទឹក​ពេញ​ដី នេះ​ជា​ភារកិច្ច​របស់​ក្រសួង​វប្បធម៌ ធ្វើការ​ភ្លាមៗ​។ សុំ​ថ្ងៃក្រោយ មើល​បញ្ហា​នេះ​ឡើងវិញ ខ្ញុំ​មិន​ថា​ខុសត្រូវ​យ៉ាងម៉េច​ទេ ក៏ប៉ុន្តែ​មតិ​មហាជន គឺ​បង្ហាញ​នូវ​ការសោកស្តាយ យើង​ត្រូវ​ស្តាប់​នូវ​សំឡេង​នេះ​ផង ហើយ​ធ្វើការ​កែតម្រូវ​»​។​

​ការប្រកួត​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា ឆ្នាំ​២០២២ ឬ Miss Grand Cambodia 2022 ត្រូវបាន​គេ​ដឹងថា រៀប​ចឡើង​ដោយ​ផលិតកម្ម​មហាហង្ស ដែលមាន​លោក អ៉ិ​ន សុ​ភិន ជា​អគ្គនាយក​ផលិតកម្ម​។ កម្មវិធី​នេះ​ធ្លាប់​បានរៀបចំ​ប៉ុន្មាន​លើក​មកហើយ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា បេ​ក្ខ​នារី​ដែល​ចូលរួម​សម្តែង ក្នុងការ​ប្រកួតប្រជែង​កម្មវិធី​បវរកញ្ញា Miss Grand Cambodia 2022 គ្មាន​កំ​ហុត​ទេ ព្រោះ​ពួកគេ​សម្តែង និង​ស្លៀកពាក់​ទៅតាម​អ្នករៀបចំ​កំណត់ បើ​មិន​ពួកគេ​មិន​ធ្វើតាម អ្នករៀបចំ​ថា មិនត្រូវ​ស្តង់ដារ​ប្រកួតប្រជែង​។​មានការ​កត់សម្គាល់ថា កម្មវិធី Miss Grand Cambodia 2022 ឆ្នាំនេះ បាន​ជួប​ព្យុះ​ជួប​ភ្លៀង ក្លាយជា​ផ្ទាំង​ស៊ី​ប​រិះគន់​យ៉ាងខ្លាំង ពី​សំណាក់​មហាជន​គ្រប់លំដាប់​ថ្នាក់ ពោលគឺ​ចាប់តាំងពី​វគ្គ​ដំបូង រហូតដល់​វគ្គ​បញ្ចប់ ។​


​តែ​យ៉ាងណាមិញរឿងរិះគន់ជ្រុលនិយម នេះ​ក៏មាន​ស្រី​ស្អាត​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Julie Hoeung ដែល​ត្រូវបាន​គេ​ស្គាល់​ជា​ម្ចាស់​ប្រេន​ស៊ា​បូ​មួយ ដែល​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង ពី​សំណាក់​ទស្សនិកជន បានប្រកាស​ដាក់ពាក្យ​ប្តឹងទៅ​កាន់​អ្នក​ផលិតកម្ម​វិធី​ដ៏​ល្បីឈ្មោះ លោក គួច ខេ​វិ​ន បន្ទាប់ពី​លោក​បាន​ប្រើពាក្យ «​សោភិនី ឬ​នារី​ពេស្យា​» ដែល​ធ្វើឱ្យ​អ្នក​ឡើង​បំពាក់​មកុដ និង​ជា​ម្ចាស់​ឧបត្ថម្ភ​ដ៏​ធំ សម្រាប់​កម្មវិធី Miss Grand រូបនេះ​ទទួលយក​មិនបាន​។​a miss girl7 

​ក្រោយពី​ស្រី​ស្អាត​រូបនេះ ស្លៀក​លី​អូ​គ្រប​រូប​ស្បៃ​ឡើងមក​បំពាក់​ម្កុដ បានធ្វើ​ឲ្យ​លោក គួច ខេ​វិ​ន​ដែលជា​អ្នករៀបចំ​កម្មវិធី​សិល្បៈ​មួយ​ដែរ បាន​រិះគន់​ចំអក​ចំៗ​ថា​៖ «​ការប្រឡង​ជ្រើសរើស​ស្រី​សោភិនី ឬ នារី​ពេស្យាចារ 2022 ត្រូវបាន​បញ្ចប់​! 2022 លេច​ប៉ុណ្ណឹង ឆ្នាំក្រោយ​លេច​ជាង​ហ្នឹង​ទៅទៀត រឺ អាក្រាត​ផង​បាទ​»​។ លោក គួច ខេ​វិ​ន បានដាក់​បន្ថែម​យ៉ាង​ចាក់​ដោត​ថា​៖ «​រស់នៅ​ក្នុងសង្គម​ប្រជាធិបតេយ្យ ពិត​ជាមាន​សេរីភាព​យ៉ាង​ពេញបរិបូរណ៍ រហូត​ពេលខ្លះ​វា​ហូរហៀរ​ទៅជា​អនាធិបតេយ្យ​ទៅវិញ ក៏​មិនដឹង​?

តួយ៉ាង​ដូចជា​ការ​ប្រជែង​រើស Miss Grand (​សុភាពនារី​ថ្លៃថ្នូរ​ប្រកបដោយ​កិត្តិគុណ​) តែ​វា​ទៅជា​វង្វេងវង្វាន់​ដូចជា​ការជ្រើសរើស​ស្រី សោភិនី ឬ​នារី​ពេស្យាចារ​ទៅវិញ​??? ព្រោះ​វា​មើលទៅ​ដូចជា​អាសអាភាស និង​អាណា​ចា​ហួសហេតុ​ពេក​កន្លង ឃើញ​ហើយ​វា​ក្តៅ​សាច់ រត់​ទៅ​ជុះ​អាច​ម៌​៣​ដង នៅតែ​មិនទាន់​បាត់​ខ្ពើម ឃ្លៀក​គគ្រិច គ្រលៀន​កាន់​ស្នឹម​របស់​មីនា​ងៗ​ហ្នឹង លែង​ចង់ស៊ី​បាយ​ម៉ា​អាទិត្យ​? តើ​កូនចៅ​អ្នកណា ខ្ញុំ​សែន​អនិច្ចា ជីដូន​ជីតា​នាងៗ​ណាស់ មិនគួរ​យក​កេរ្តិ៍​យក​ខ្មាស មក​ឲ្យ​ពួកនាងៗ​ជាន់​បន្ថោក​បែបនេះ​សោះ​? ចូរ​នាង​ទាំង​ហង​អើយ គិត​ផង​ចុះ​ថា​មាន​សុភាពនារី​ខ្មែរ​ច្រើន​អនេក ដែល​ស្អាត​ទាំង​រូប ល្អ​ទាំង​ចរិយា ជា​បញ្ចពិត​កណ្យា​ណី តែ​គេ​មិន​មក​ចូល​ប្រជែង​ជាមួយ​ពួកនាង​ទេ ព្រោះ​គេ​មិន​ឲ្យ​ប្រឡាក់​កិត្តិ​ស័ព្ទ​របស់​នារី​ខ្មែរ ជាមួយនឹង​ពួកនាងៗ​! យល់​???»​។​a miss girl5 

​សូមបញ្ជាក់ថា​កាលពី​រាត្រី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ ២០២២ វេលា​ម៉ោង​៧​ដល់​ម៉ោង​១១​យប់​ដែលជា​ថ្ងៃ​ផ្តា​ប់​ព្រ​ត្រ័​រក​ម្ចាស់​ជ័យលាភី​ជើងឯក បវរកញ្ញា Miss Grand Cambodia 2022 សម្រាប់​ការប្រកួត​អន្តរជាតិ​ខាងមុខនេះ​បាន​ទៅលើ ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី ដែល​មកពី​ក្រុងព្រះសីហនុ ក្លាយជា​កញ្ញាឯក​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ឆ្នាំ​២០២២ (Miss Grand Cambodia) មាន​តួនាទី​តំណាងអោយ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​នៃ​កម្មវិធី Miss Grand International ក្នុងប្រទេស​ឥណ្ឌូនេស៊ី នាពេលខាងមុខ​។a miss girl6 

​ក្រោយ​ទទួលបាន​ជ័យលាភី ជា​បវរ​កញ្ញាឯក​ដ៏​អស្ចារ្យ Miss Grand Cambodia 2022 ដើម្បី​ទៅ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នៃ​កម្មវិធី Miss Grand International ក្នុងប្រទេស​ឥណ្ឌូនេស៊ី នាពេលខាងមុខ ស្រាប់តែ​កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី បាន​សន្យា​ទៅកាន់​មហាជន​ថា ខ្លួន​នឹង​ខិតខំ​ប្រឹងប្រែង​អោយ​អស់ពី​សមត្ថភាព ប្រព្រឹត្តិ​ខ្លួន​អោយ​បានល្អ​បំផុត គោរព​តួនាទី​អោយ​សាក​សមជា Miss Grand Cambodia និង​ដុះខាត់​សមត្ថភាព​បន្ថែមទៀត សម្រាប់​ការប្រកួត​លើ​ឆាក​អន្តរជាតិ​ខាងមុខនេះ ដើម្បី​លើកមុខ​មាត់​ជូន​ប្រទេស​កម្ពុជា​។​ការពិត​កម្មវិធី​នេះ​មាន​ផលប្រយោជន៍​ខ្លាំង​សម្រាប់​វិស័យ​ទេសចរណ៍​ដែលជា​ប្រភព​ចំណូល​ខ្លាំង​ក្នុង​ផលទុនជាតិ​។​តែដោយសារ​ខ្មែរ​យើង​សម្បូរ​ណ៍​អ្នក​អភិរក្សនិយម​ពេក​ទើប​ធ្វើ​ឲ្យ​នាយក​រដ្ឋ​ម​ន្ត្រិ​ចាំបាច់​ស្រែក​ម៉ា​ម៉ាត់​ពីរ​ទៅ​កុំ​ឲ្យ​គេ​រិះគន់​លោក​.​។​a miss girl11 a miss girl12 a miss girl3 a miss girl4