» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9575 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699746 នាក់

តារាចម្រៀង​ស្រី​អ្នកនាង​ពេជ្រ​សូលី​កា​និង​អតីត​តារា់ចម្រៀង​អ្នកនាង​អែន​ជី​ត្រូវ​គ្នា​វិញ​បន្ទាប់ពី​ទាស​គ្នា​១០​ឆ្នាំ​

​​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ដ៏​ល្បីឈ្មោះ​ដែល​បាន​ក្លាយជា​អ្នក​ម៉ាក់​មេម៉ាយ​វ័យក្មេង របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​នោះ គឺ​អ្នកនាង ពេជ្រ សូលី​កា និង​អតីត​តារាចម្រៀង​អ្នកនាង​អែន​ជី​អ​តី​តា​តា​ចម្រៀង​ផលិតកម្ម​អឹម​ដែលមាន​ប្តី​មានកូន​មួយ​ដែរ​បាន​វិល​មក​ត្រូវ​គ្នា​វិញ​ហើយ​បន្ទាប់ពី​ទាស់​គ្នា​១០​ឆ្នាំ​។​a angy solika 

​មិត្តភាព​រវាង​តារាចម្រៀង​ស្រី​វ័យក្មេង​ដ៏​ល្បីល្បាញ​ដែល​បាន​ក្លាយខ្លួនជា​ស្ត្រី​មេម៉ាយ​កូន​១​សាច់ អ្នកនាង ពេជ្រ សូលី​កា និង​អតីត​តារាចម្រៀង​អ្នកនាង អែន​ជីbបច្ចុប្បន្នជាអ្នកលក់អនឡាញម្នាក់ ដែល​អ្នក​ទាំង​ពីរបាន​ស្គាល់​រាប់អាន​គ្នា​មកជា​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ហាក់​មាន​បញ្ហា​ជាមួយគ្នា​ខ្លាំង រហូត​ផ្ដាច់ទំនាក់ទំនង​ជាមួយគ្នា មិន​និយាយ​រកគ្នា​តាំងពី​ជាង​១០​ឆ្នាំមុន​ធ្វើអោយ​មហាជន​អ្នកគាំទ្រ​ជាច្រើន​មានការ​ភ្ញាក់ផ្អើល និង​ងឿងឆ្ងល់​គ្រប់ៗ​គ្នា​។ ស្រាប់តែ​ថ្មីៗ​នេះ គេ​បាននាំគ្នា​ប្រទះឃើញ​អ្នក​ទាំង​ពីរបាន​វិល​ត្រឡប់មក​និយាយ​គ្នា​សារជាថ្មី​ម្ដងទៀត ដោយបាន​សហការ​ធ្វើកា​រងារ​ជាមួយគ្នា ។​

ក្នុងនោះ​ផងដែរ អ្នកនាង សូលី​កា និង​អ្នកនាង អេ​ន​ជី បាន​លេចមុខ​នៅក្នុង​កម្មវិធី​សម្ភាសន៍​មួយ​ដែលមាន​ឈ្មោះថា «3FUN»​។ អ្នកនាង អែន​ជី ក៏បាន​ចេញមុខ​មក​ទ​ម្លា​យ​ពី​អារម្មណ៍​ពិត​របស់ខ្លួន ក្រោយ​អត់​និយាយ​រក ពេជ្រ សូលី​កា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ទាំង​អួល​ដើម​.​កថា «​ខ្ញុំ​មាន​ពាក្យពេចន៍​មួយថ្ងៃ​នេះ ដែល​ខ្ញុំ​អត់​ដែល​បាន​និយាយ​សោះ នារី​ម្នាក់​ដែល​នាំ​ខ្ញុំ​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម M បើ​និយាយ​រួម​ទៅ គឺ​ខ្ញុំ​អត់​ដែល​ភ្លេច អាច​និយាយបានថា វា​ជា​ក្ដី​ស្រមៃ​របស់ខ្ញុំ​តាំងពី​តូច​ដែល​ខ្ញុំ​ចង់​ច្រៀង​។ ចៃដន្យ​ថ្ងៃមួយ​ពួក​ខ្ញុំ​បានធ្វើការ​ជាមួយគ្នា​ពេលដែល​ពួក​ខ្ញុំ​អត់​ទាន់​ចូល​ច្រៀង​ទេ ពេល​នឹង​ខ្ញុំ​បាន​ច្រៀង​នៅក្នុង​ក្លិប​មួយ គាត់​ក៏បាន​ឃើញ​ខ្ញុំ ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា ខ្ញុំ​ចង់​ច្រៀង​នៅក្នុង​ផលិតកម្ម​អីចឹង​ទៅ ហើយ​គាត់​ក៏បាន​ទៅសុំ​នៅក្នុង​ផលិតកម្ម M គាត់​ក៏​ឱ្យ​ខ្ញុំ​ទៅ​សម្ភាស៍​រួចហើយ​ក៏​ជាប់​។

អ​ញ្ជឹ​ង​ហើយ​គឺ​ខ្ញុំ​មិនដែល​ភ្លេចគុណ​អ្នក​ដែល​ជួយ​អោយ​ខ្ញុំ​បាន​ចូល​ច្រៀង​នោះទេ បើទោះបីជា​រឿង​កន្លងមក រឿង​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​មិនដែល​ខឹង ព្រោះ​វា​ជា​លើក​ទី​១ នៅក្នុង​ការនិយាយ​អ​ញ្ជឹ​ង គឺអាច​និយាយបានថា គឺ​គាត់​ជា​អ្នកមានគុណ​ដែល​ជួយ​អោយ​ខ្ញុំ​បាន​ចូល​នៅក្នុង​សិល្បៈ​»​។​ទោះបីជា​គេ​មិនដឹងថា​តើ​អ្នក​ទាំងពីរ​មានទំនាស់​គ្នា​រហូត​ឈប់​រាប់អាន​គ្នា​អស់​១០​ឆ្នាំ​ដោយសារ​អ្វី​ក៏ដោយ​ក៏​នៅ​​ក្នុង​កម្មវិធី​នោះគេ​ឃើញ​មាន​មាន​អ្នក​ចូលទៅ​ខ​មិន​ថា «​ពិតជា​រំភើប​ចំពោះ​ទំនាក់ទំនង​ក្តី​ស្រលាញ់​រវាង​មិត្តភាព​ពិតប្រាកដ​» «​ធ្វើជា​មនុស្ស​ត្រូវតែ​ចេះដឹង​គុណ​គេ​ដែល​ជួយ​យើង​» ។ «​នេះហើយ​ទើប​គេ​ហៅថា​ជា​មិត្ត​ល្អ ទោះ​មាន​បញ្ហា​ទាស់សំដី​គ្នា​ក៏​មិន​ជាន់ពន្លិច​គ្នា​» «​មនុស្ស​ដែល​ចេះដឹង​គុណ​អ្វី​ល្អ​អាក្រក់ មិន​ភ្លេច​មនុស្ស​ដែល​គេ​ធ្លាប់ជួយ​ខ្លួន នៅពេលដែល​ខ្លួន​លំបាក មនុស្ស​នោះ​ហើយ​ដែល​រមែង​ទទួលបាន​នៅ​ភាពជោគជ័យ​ក្នុង​ជីវិត Love you ldoi» ។​«​រំភើប​ខ្លាំងណាស់ ពេលដែល​ឃើញ idol ទាំង​២​ស្រលាញ់គ្នា​បែបនេះ​»៕a angy solika3 a angy solika4 a angy solika5 

​