» ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4916 នាក់

ម្សិលមិញ 4292 នាក់

សរុប 14114615 នាក់

លោក ពេជ្រ ស្រស់ ចំប៉ី​ខ្មៅ​ហេង​ឡុង​ប្រតិកម្ម​រឿង​ឲ្យ​ក្រុម ផលិត​វិ​ដេ​អូ​ទុំ​ទាវ​២០២១​ធ្វើ​កិច្ចសន្យា សុំទោស​បញ្ចប់រឿង​


​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញ​នេះ ក្រុម Ah Gi អា​ម៉ី​លក់​ឡេ​ដែល​ផលិត​ឃ្លិប​វិ​ដេ​អូ រឿង «​ទុំ​ទាវ ២០២១» ដែល​គេ​ចាត់​ថា​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​ព្រះពុទ្ធសាសនា និង​តម្លៃ​វប្បធម៌​ជាតិ បាន​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​ការកោះហៅ​របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​។​a teav sexa3 

នៅ​ទីបំផុត ក្រសួង​វប្ប​ធ​ម៍​បាន​ត្រឹម​សម្រេច​ឲ្យ​ក្រុម​នេះ​ផ្តិតមេដៃ និង​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ បញ្ឈប់​នូវ​ការ​ស្លៀកពាក់​សិច​ស៊ី​បែប​អានា​ចារ​នៅតាម​បណ្តាញ​សង្គម និង​ប្រគល់​ផេ​ក​ទាំងអស់​របស់ខ្លួន​ឲ្យ​ក្រសួង​គ្រប់គ្រង​លុបចោល មិន​ទាញយក​រាល់​ទិន្នន័យ​ទាំងអស់​មក​ទុក​រក្សា​ប្រើប្រាស់ និង​ចំណុច​ជាច្រើន​ទៀត​ប៉ុណ្ណោះ​។​

ក្រោយ​ឮ​សេចក្តីសម្រេច​របស់​ក្រសួង ឲ្យ​ក្រុម​អា​ជី និង​អា​ម៉ី រួចខ្លួន តាមរយៈ​ការ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា និង​ចេញ​វីដេអូ​សុំទោស​បែបនេះ ក៏បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​នាំគ្នា​រិះគន់ ។​លោក ពេជ្រ ស្រស់ ប្រធាន​បក្ស​យុវជន​កម្ពុជា​ដែលជា​អ្នកនយោបាយ ក៏បាន​បញ្ចេញ​ប្រតិកម្ម​បែប​ស៊ី​ឡាក​ថា​៖ «​អ្នកប្រព្រឹត្ត​ល្មើសច្បាប់ ហើយ​សុំទោស​រួចខ្លួន គឺជា​គំរូ​អាក្រក់​ដល់​អ្នកដទៃ​ផ្សេងទៀត​គឺ​Video បន្ទាបបន្ថោក បានចេញ​ផ្សាយ​ផ្អើល​ពិភពលោក ហើយ​អ្នក​មិនដឹង​ពី​វប្បធម៌​ខ្មែរ​យើង​និង​សាសនាព្រះពុទ្ធ​ក៏បាន​មើលងាយ​លើ​វប្បធម៌​និង​សាសនា​ហើយ​ដែរ តើ​ការ​សុំទោស​របស់​ពួកនាង​អាច​សង​កិត្តិយស​ដល់​វប្បធម៌​ខ្មែរ​និង​សាសនា ព្រះពុទ្ធ​បាន​វិញ​ដែរ​ទេ​? ច្បាប់​គឺ​ច្បាប់ ហើយ​ច្បាប់​ក៏បាន​ចែង​ពី​ទម្ងន់ទោស​ច្បាស់លាស់​ហើយ​ដែរ ដូច្នេះ​អនុវត្ត​ច្បាប់​ទៅ ដើម្បី​តម្លាភាព និង​ផ្តល់​យុត្តិធម៌​ដល់​ចំប៉ី​ខ្មៅ ផងដែរ​។ ម្យ៉ាងវិញទៀត លុបបំបាត់​អ្នក​ជាន់ឈ្លី​វប្បធម៌​ខ្មែរ​យើង និង​រឿង​ផ្សេងៗ​ទៀត​។ ខ្សែ​ចាប៉ី​ធូរ​ពេក​មិន​ពិ​រោះ រឹត​តឹង​ពេក​ដាច់​ខ្សែ រឹត​ល្មម​គឺ​មានតែ​អនុវត្ត​ច្បាប់​។​»

​ឯ​លោក ហេង យិន (​ហៅ​ចំប៉ី​ខ្មៅ​) បាន​សម្តែង​ការ​តូចចិត្ត​ជាខ្លាំង ដោយបាន​សរសេរ​រៀបរាប់​យ៉ាង​វែង​អន្លាយ​ថា​៖ «​ភាពយុត្តិធម៌​មាន​ពិត​នៅលើ​លោក តែ​ស្ដាយ​ណាស់​វា​មិន​បានកើត​លើ​អ្នកក្រ​ដូច​ខ្ញុំ ។ ខ្ញុំ​ត្រូវគេ​វ៉ៃ បែរជា​ជាប់គុគ អ្នក​វ៉ៃ​ខ្ញុំ​រស់នៅ​យ៉ាង​មាន​សេរីភាព មាន​គេ​ឱ្យ​ញ៉ាំ​របស់ Free មាន​គេ​ឱ្យ​ដេក​ជាមួយ Free តែ​ខ្ញុំ​រស់នៅ​ក្ន​ងុ​គុក​ដោយ​ភាពភ័យខ្លាច ត្រូវគេ​បំពាន​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​។ តើ​យុត្តិធម៌​ទេ មកដល់ពេលនេះ​រយៈពេល ២ ឆ្នាំ ៦ ថ្ងៃ​ហើយ​គិត​ត្រឹម​ថ្ងៃទី​១០ ខែ​០២ ឆ្នាំ​២០២១​នេះ តើ​ខ្ញុំ​ត្រូវ​ទ្រាំ​រស់នៅ​ជាមួយ​ភាពភ័យខ្លាច​ដល់ពេល​ណា​? មិនដឹងថា​មនុស្ស​ប៉ុន្មាន​នាក់​នឹង​អាចមក​វ៉ៃ​ខ្ញុំ​ម្ដងទៀត​? តើ​ខ្ញុំ​ត្រូវ​រស់នៅក្នុង​សភាព​បែប​នោះ​ដល់​ពេលណា​? បើ​មានតែ​សេរីភាព​ផ្លូវកាយ​តែ​គ្មាន​សេរីភាព​ក្នុង​ចិត្ត​។ 

​ខ្ញុំ​សុំ​រំលឹក​ដល់​បងប្អូន​បន្តិច​ថា ខ្ញុំ​ខុស ខ្ញុំ​ធ្វើការ​សុំទោស ខ្ញុំ​សុំ​អភ័យទោស តែ​មិន​ដល់​រយៈពេល​២៤​ម៉ោង​ផង​ខ្ញុំ​ក៏ត្រូវ​បាន​បញ្ចា​ឱ្យ​ចាប់ខ្លួន​ដោយ​គ្មាន​ដីការ​កោះហៅ ការចាប់ខ្លួន​ខ្ញុំ​ម្នាក់​ដែល​ត្រឹម​ជា​ក្មេង​ដែលជា​ខ្ទើយ​ម្នាក់ តែ​ការព័ទ្ធ​ចាប់ខ្លួន​ខ្ញុំ​ហាក់ដូច​ខ្ញុំ​ជា​ឃាតករ​ដែល​សម្លាប់​មនុស្ស ធ្វើ​ដូច​ខ្ញុំ​ប្រព្រឹត្ត​បទឧក្រិដ្ឋ តើ​នេះ​មែន​ទេ​ជា​នីតិវិធី ក្នុង​ចាប់ខ្លួន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ដែល​មិនមាន​សម្បី​តែ​អាវុធ​ក្នុង​ដៃ មានតែ​សៀវភៅ​ប៊ិច​នៅក្នុង​កែបម៉ូតូ​។ ដូច​បងប្អូន ឃើញ​ជាក់​ស្ដេ​ង​ថា សូម្បីតែ​អ្នកសារព័ត៌មាន​ក៏​ចូលខ្លួន​មក​ថត​live​ផ្ទាល់​ពី​ពេលដែល​ចាប់ខ្លួន​រហូតដល់​ពេល គេ​ហៅ​មក​សួរនាំ​ដើម្បី​កត់​កំណត់ហេតុ តើ​កាំ​មេ​រ៉ា​ប៉ុន្មាន គ្រឿង ទូរស័ព្ទ ប៉ុន្មាន​គ្រឿង មក​នៅ​ចំ​ពីមុខ​ខ្ញុំ​? ដូច​កាំភ្លើង​ដែល​បាញ់​ផ្ចុ​ង​មក​ក្បាល​ខ្ញុំ​អ៊ីចឹង តើ​ខ្ញុំ​ជា​អ្វី​ពេលនោះ គឺជា​ជនសង្ស័យ តើ​ច្បាប់​ធ្វើ​ដាក់​ជនសង្ស័យ​បែបនេះ​គ្រប់គ្នា​មែន​ទេ​? ឬមួយ​ធ្វើ​ដាក់​តែ​ខ្ញុំ​ម្នាក់ ព្រោះ​ខ្ញុំ​គ្មាន​ខ្នង​គ្មាន​អ្នកការពារ គ្មាន​បក្សពួក គ្មាន​មេ​កើយ​។​

​មានតែ​ក្បាល​មួយ​ម្នាក់ឯង ឬមួយ​មកពី​ច្បាប់​តម្រូវ​ថា​ធ្វើ​ដាក់​តែ​ខ្ញុំ​ម្នាក់​? នេះ​ជា​សំណួរ​ដែល​ខ្ញុំ​ចង់​សួរ និង​តែងតែ​សួរ​ក្នុង​ក្បាល​ខ្ញុំ​ថា ខ្ញុំ​ជា​អ្នកណា ហេតុអ្វី​បានធ្វើ​បែបនេះ​ដាក់​ខ្ញុំ​? ចម្លើយ​នោះ​គឺ បងប្អូន​មហាជន​ដឹង​ច្បាស់​ណាស់ គឺ​មកពី​ក្រ ខ្លួន​មួយ​ម្នាក់ឯង គ្មាន​ខ្សែ គ្មាន​ខ្នង ។​ជាក់ស្ដែង​ការថតរូប​ខ្ញុំ​នៅតែ​បន្ត តាំងពី​កន្លែង ឃាត់ខ្លួន រហូត​ដល់ពេល​សួរចម្លើយ មិន​អស់ចិត្ត​មន្ត្រី​យើង​ម្នាក់ មក​ថត selfie ពេល​ខ្ញុំ​នៅក្នុង​ទ្រុង​ដែក ដើម្បី​បង្ហោះ តើ​លោក​មន្ដ្រី​ធ្វើបែបនេះ គឺមាន​ច្បាប់ ឬ នីតិវិធី​ច្បាប់​ណាមួយ​ដែរឬទេ​?​ឬមួយ​គាត់​មក​ថតរូប​ជនសង្ស័យ​ជាប់ទ្រុង​តែ​ខ្ញុំ ដើម្បី​ប្រាប់​គេ​ថា នេះ ពេលនេះ​វា​ជាប់ទ្រង់​ហើយ មើលមុខ​វា​ឱ្យ​ច្បាស់​ទៅ​?​។

រហូត​តាម​ថត​ដើម្បី​ផ្គាប់ចិត្ត​មេ​ដល់​ក្នុង​ពន្ធនាគារ​កន្លែង​ប្រគល់​ឯកសារ​ចេញចូល​ទៀត មិន​អស់ចិត្ត​ជាមួយ​ស្នាដៃ​ក្នុង​ការចាប់​ខ្ញុំ​មែន​ទេ​? បានជា​អនុវត្ត​ច្បាប់​បែបនេះ​លើ​រូបខ្ញុំ​?​ម្ដាយ​ខ្ញុំ​គាត់​ឡើង​ពី​ខេត្ត​មក​ភ្នំពេញ ដើម្បី​ឡើងមក​មើល​កូន នៅក្នុង​គុក មក​ឃើញ​កូន​ត្រូវ​ស្លៀក​វ​សម្លៀកបំពាក់​អ្នកទោស ជា​ពិ​រុ​ទ្ធិ​ជន ឈុត​ពណ៌​ខ្លឹម​ខ្នុរ ក្បាល​ត្រូវគេ​កោរសក់ ម្ដាយ​ខ្ញុំ​ស្រក់​ទឹកភ្នែក រហូត​គាត់​និយាយថា គាត់​និង​ធ្វើ​អ្វី​គ្រប់យ៉ាង ទោះ​ឱ្យ​ម៉ាក់​ធ្វើ​អី​ក៏​ប្រម​ឱ្យតែ​គេ​អត់ឱន​ឱ្យ​កូន រហូត​គាត់​យំ​ថត​វី​ឌី​អូ ឱ្យ​មហាជន​មើល​កាត់​កេរ្ដិ៍​កាត់​ខ្មាស់ ហើយ​មាន​ជន​ថ្លៃថ្នូរ​ខ្លះ​និយាយថា​ម្ដាយ​ខ្ញុំ​សម្ដែង (​ឈប់​សម្ដែង​ទៅ​មីង​)​ជា​សម្ដី​គេ​live​និយាយ​ថាឱ្យ​ម្ដាយ​ខ្ញុំ តែ​ទីបំផុត ជា​និស្ស័យ ខ្ញុំ​និង​គាត់​ក៏បាន​ជួបគ្នា ខ្ញុំ​នៅតែ​ជម្រាបសួរ​គាត់​តាម​ចរិត​ខ្ញុំ​គោរព​មនុស្ស​ចាស់​។​

រស់នៅក្នុង​គុក​ខ្ញុំ​ត្រូវបាន​គេ​វាយ​ស្ទើរ​ស្លាប់​នៅ​បន្ទប់​A17 ដោយ​គំរាម​ហាម​មិនឱ្យ​ប្រាប់​មន្ត្រី​អនុរក្ស​ថា​មាន​គេ​វាយ សួរថា គេ​ចង់វាយ​ទេ ?​បើ​គ្មាន​អ្នក​ទៅប្រាប់​ឱ្យគេ​វាយ នេះហើយ​ជា​រឿង​ដែល​ខ្ញុំ​ជួប ខ្ញុំ​ត្រូវបាន​ហាម​ធ្វើ​រឿង​ជាច្រើន ខុសពី​អ្នកទោស​ផ្សេងទៀត​។ តើ​នេះ​មែន​ទេ ដែល​ខ្ញុំ​ព្រម​ទទួលទោស​ហើយ​បែរ​ជាមាន​ទណ្ឌកម្ម​ពីលើ​ទោស​នោះ​ទៀត នេះហើយ ក្រ ក្រ​គឺ វេទនា ក្រ គឺ​ពិបាក​រក​ណាស់​ពាក្យ​ថា​យុត្តិធម៌​។​

​ក្រ​គ្មាន​ពាក្យ​និយាយ​ទៅកាន់​គេ​នោះទេ គេ​ថា​ឆ្វេង​គឺ​ឆ្វេង​គេ​ថា​ស្ដាំ​គឺ​ស្ដាំ​។ ពេលចេញ​មកវិញ ការងារ ការរៀន​គឺ​ខ្ញុំ​គ្មាន​ឱកាស​នោះទេ ពេល​ទៅណា​មក​ណា មនុស្ស​ជាច្រើន​ប្រើ​ក្រសែភ្នែក​មក​មើល​លើ​មក​មើល​ក្រោម អ្នកខ្លះ ហៅ​អ្នកខ្លះ​មិន​ហៅ តើ​នេះ​មែន​ទេ ដែល​ខ្ញុំ​ត្រូវ​ទទួលបាន ពេលដែល​ខ្ញុំ​ធ្វើ​សមា​ហរ​ន្ត​កម្ម​ចូលមក​រស់នៅ​ក្នុងសង្គម​វិញ របស់ខ្ញុំ ដែល​ខ្ញុំ​ត្រូវ​ជួប​។​ជា​ចុងក្រោយ​ខ្ញុំបាទ​សូម​អរគុណ​បងប្អូន ពុក​ម៉ែ​គ្រប់គ្នា​ដែល​តែងតែ​ចាប់អារម្មណ៍​ជាមួយ​ករណី​ខ្ញុំ​។ ទោះ​បេ​ល​នេះ​ខ្ញុំ​គ្មាន​ការងារ​ធ្វើ មិនអាច​រៀន​បានតែ​ខ្ញុំ​សន្យាថា​និង​ធ្វើជា​យុវជន​គំរូ ចែករំលែក​ចំនេះដឹង​ដល់​ប្អូនៗ​ជំនាន់​ក្រោយ​តាម​លទ្ធភាព​ដែល​អាច​ទៅបាន និង ឱកាស ។ ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹង​អាច​ចែករំលែក​ចំនេះដឹង​ផ្នែក​វប្បធម៌ សិល្បៈ ដល់​ពុក​ម៉ែ​បងប្អូន ទាំងអស់គ្នា​ជា​បន្ត​ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា​បងប្អូន​ទាំងអស់គ្នា​និង​បើក​ចិត្ត​ព្រម​ទទួលយក​រូបខ្ញុំ ឱ្យមក​រស់ក្នុង​សង្គម​វិញ និង​មេត្តា​បើ​ឱកាស​និង​ផ្ដល់ឱកាស​ឲ្យ​រូបខ្ញុំ​ផង​ដោយ​ក្ដី​គោរព​បំផុត​ពី​ខ្ញុំ​»​។​

​ទាក់ទង​រឿងនេះ​ដែរ​លោក​ហេង​ឡុង​ប្រ​ធា​សមាគម​សិល្បៈករ​ស្ម​គ្រ័​ចិត្តបាន​បកស្រាយ​ថា​៖​កាលពី​ថ្ងៃទី​៩ បន្ទាប់ពី​ខ្ញុំ​បាន​ផុស​រូប​នារី​ម្នាក់​ដែល​ត្រូវបាន​ស្នងការ​រាជធានី​ភ្នំពេញ កោះហៅ​ទៅ​ណែនាំ​ធ្វើ​កិច្ចសន្យា បញ្ឈប់​ការ​ឡាយ​លក់​ថ្នាំ​ពង្រីក​សុដន់​ដែលមាន​លក្ខណៈ​ស៊ិ​ច​ស៊ី​ជ្រុល Facebook របស់ខ្ញុំ​ត្រូវបាន​ក្រុមហ៊ុន​បិទ​24​ម៉ោង ធ្វើ​ឲ្យ​ខ្ញុំបាទ​មិនបាន​បកស្រាយ​ជម្រាបជូន​បងប្អូន​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​អប់រំ​របស់​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ មានមតិ​រិះគន់​ជាច្រើន​ចំពោះ​ចំណាត់ការ​របស់​ក្រសួង យើងខ្ញុំ​ទទួលស្គាល់ថា​នេះ​ជា​ចំណាត់ការ​ជំហាន​ដំបូង​លក្ខណៈ​អប់រំ និង​ពិន័យ យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​ព្រហ្ម​វិហារធម៌​របស់លោក​ជំទាវ​រដ្ឋមន្ត្រី ភឿង ស​កុ​ណា ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ​ដែលជា​សេនាធិការ​របស់​ក្រសួង​ក៏បាន​សម្រេច​ជា​ឯកច្ឆន្ទ​ក្នុងការ​ពិន័យ​៨​ចំណុច (​សូម​មើល​លំអិត​នៅក្នុង​កិច្ចសន្យា​ដែល​បាន​ភ្ជាប់​ជាមួយ​)​លើ​ក្រុមយុវជន​នេះ បន្ទាប់ពី​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ​បាន​រកឃើញ​ថា សកម្មភាព​របស់​ពួកគាត់​ធ្វើ​ក្នុង​គោលដៅ​ផ្សព្វ​ផ្យា​យ​ផលិតផល​របស់​ពួកគាត់ ហើយ​ក្រោយពី​ទទួលបាន​ការរិះគន់​ពី​សាធារណៈជន ពួកគាត់​បាន​លុបចោល​វិញ​ផងដែរ​។

ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ​បាន​បន្តរ​ក​ឃើញថា ពួកគាត់​មិនមាន​ចេតនា​ទុច្ចរិត ហើយ​ទទួលស្គាល់​កំហុស​និង​យល់ព្រម​ប្រគល់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា Hokima និង​គណនី Tik Tok ដែលមាន​ឈ្មោះថា Ah Gi Leader261 ជូន​មក​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ ដើម្បី​បិទ​ចោល​ជា​ស្ថាពរ ដែល​នេះ​ជាការ​ព្រមាន​មួយ​ដ៏​សមរម្យ ហើយ​ជា​ចំណាត់ការ​ថ្មី​មិន​ធ្លាប់មាន​របស់​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ​។​មានមតិ​រិះគន់​មួយចំនួន​តូច ដែល​មិន​ផ្អែកទៅលើ​ច្បាប់ ដែល​ហ៊ាន​សន្និដ្ឋានថា នារី​លក់​ឡេ​ទាំងពីរ​នាក់​នេះ មាន​លុយ និង​ជា​កូន​ផ្កាយ​បី ទើប​ក្រសួង​មិន​ហ៊ាន​ឃុំខ្លួន ខ្ញុំ​សូមបញ្ជាក់ថា ផ្អែកទៅលើ​អនុក្រឹត្យ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មិនបាន​ផ្ដល់​នីតិសម្បទា​ដល់​មន្ត្រី​រប​ស់​ក្រសួង​ជា​នគរបាល​យុត្តិធម៌​ក្នុងការ​បង្ក្រាប ឬ​ឃុំខ្លួន ឬ​ដាក់​ទោសទណ្ឌ​ណាមួយ​ចំពោះ​បទល្មើស​បាន​នោះទេ​។

ប៉ុន្តែ​ករណី​មិន​រាងចាល ឬ​នៅតែ​បន្តធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​វប្បធម៌ ប្រពៃណី និង​សាសនា​ទៀត​នោះ ក្រសួង​នឹង​ស្នើ​ទៅ​នគរបាល​យុត្តិធម៌ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន មួយវិញទៀត​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ គឺ​បង្កើត​ឡើងជា​លក្ខណៈ​អន្តរក្រសួង គ្មាន​ស្ថិតនៅក្រោម​ឥទ្ធិពល​បុគ្គល​មានអំណាច​ណា​ម្នាក់​ឡើយ​។ ខ្ញុំ​ក៏​សូមបញ្ជាក់ថា ករណី​ចំប៉ី​ខ្មៅ ចរិត​បទល្មើស​មាន​ល​ក្ខ​ណៈ​ខុសគ្នា ហេតុដូចនេះ​ចំណាត់ការ​ក៏​ខុសគ្នា​ដែរ គឺជា​ចំណាត់ការ​របស់​មន្ត្រី​យុត្តិធម៌ មិនមែន​ក្រោម​ចំណាត់​ការអប់រំ​ណែនាំ​របស់​ក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ​ឡើយ​។​សូម​បងប្អូន​ចូលរួម​ការពារ​ជំងឺ​កូ​វីដ​19 ទាំងអស់គ្នា​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕a pich sros2 a teav sexa1