» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9333 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699504 នាក់

តារា​សម្តែង​និង​ជា​ពិធីករ​លោក​ប៉ែន​ចម្រុង​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់គុក​រឿង​រកស៊ី​លក់​ដី​!

​ភ្នំពេញ​៖​តារា​សម្តែង​និង​ពិធីករ​ទូរទស្សន៍​លោក​ប៉ែន​ចំ​រ៉ុង​និង​គូកន​ឈ្មោះ​ង៉ាន​ពិសី​ត្រូវបាន​«​តុលាការ​រាជា​ធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់​រយៈពេល ១០ ខែ និង ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ១ លាន​រៀល ចូល​ជា​ថវិការដ្ឋ​ពីបទ​បរិហារ​បង្កាច់​កេរ្តិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ ២០២១​។​a chom rong3 

ដោយយោង​បទល្មើស​ដែលមាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ មាត្រា ៣១១ និង មាត្រា ៣១២ នៃ​ក្រមព្រហ្មទណ្ឌ​តុលាការ​បង្គាប់​ឱ្យឈ្មោះ ប៉ែន ចំរុង និង ឈ្មោះ ង៉ាន់ ពិសី រួមគ្នា​សង​សំណង​ទៅឱ្យ​ដើមបណ្តឹង​ឈ្មោះ គាន ណា​រិត ចំនួន ៦០ លាន​រៀល នៅពេល​សាលក្រម​នេះ​ចូល​ស្ថាពរ​។ រឿងក្តី​នេះ​ត្រូវបាន​ជំនុំជម្រះ​ជា​សាធារណៈ​កាលពី​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ ចំពោះមុខ​មេធាវី​តំណាងឱ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី កំបាំងមុខ​ជនជាប់ចោទ​ឈ្មោះ ប៉ែន ចំរុង ឈ្មោះ ង៉ាន់ ពិសី នឹង​ប្រកាស​ជា​សាធារណៈ កាលពី​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ ទុក​សិទ្ធិ​ឱ្យ​ប្តឹង​ទាស់ និង ប្តឹង​ឧ​ទ្ទ​រណ៍​តាម​កំណត់​ច្បាប់​»​។​ក្នុង​រឿង​ក្តីក្តាំ​គួ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បើតាម​ប្រភព​គួ​ឲ្យ​ទុកចិត្តបាន​បង្ហើប​ឲ្យ​ដឹងថា​មូលហេតុ​គឺ​ការរកស៊ី​ចូល​ហ៊ុន​គ្នា​លក់​ដីធ្លី​។​

​លោក​ប៉ែន​ចម្រុង​និង​លោក​ង៉ាន់​ពិសី​និង​ភាគី​ដើមបណ្តឹង​ឈ្មោះ​គាន​ណា​រិត​បាន​សហការគ្នា​បង្កើត​ក្រុមហ៊ុន​អចលនៈទ្រព្យ​ដែលមាន​លោក​ប៉ែន​ចំ​រ៉ុង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​កាលពី​ឆ្នាំ​២០១៩​តែ​គ្មាន​លុយ​មួយ​រៀល​ទេ​គឺ​លក់​ដី​ឲ្យ​គេ​ដោយ​ស៊ី​ក្បាល់កាក់​។​គេ​មិនដឹងថា​អ្នកណា​ស៊ីដាច់​អ្នកណា​ទេ​បានជា​កើតរឿង​ប្តឹងផ្តល់​គ្នា​ចឹ​ង​នោះ​?​។​តែបើ​តាម​លោក​ប៉ែន​ចម្រុង​ប្រាប់​កាសែត​ថា​ភាគី​ម្ចាស់​ដី​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ក្បត់​កិច្ចសន្យា​ដោយ​ដក​លក​ដី​ដែល​លោក​លក់​ទៅ​លក់​ស្ងាត់ៗ​ស៊ីដាច់​លោក​ដែលជា​អ្នកទទួលខុសត្រូវ​ហើ​ល​មកប្តឹង​លោក​ទៀតផង​។​ទោះ​បែបណា​លោកជំទាវ​ហ៊ុន​ស៊ីណា​បាន​និយាយថា​រឿង​ប៉ែន​ចម្រុង​គឺ​ដូចគ្នា​និង​ករណី​តា​រ៉ា​ចម្រៀង​យក់​ថិ​រដ្ឋា​និង​ប្តី​ឈ្មោះ​ឃុំ​បុ​ណ្ណា​ដែ​ត​កន្លងទៅ​ដែរ​។​បើ​ចឹ​ង​មែន​នោះ​មានន័យថា​ក្រុមហ៊ុន​លោក​ប៉ែន​ចំ​រ៉ុង​ស៊ីដាច់​លុយ​អ្នក​ដែល​ឧបត្ថម្ភ​?​ឬ​អ្នក​ឧបត្ថម្ភ​ស៊ីដាច់​ក្បត់គ្នា​ធើ​ស៊ី​លោក​ប៉ែន​ចម្រុង​?​។​ចាំ​តាមមើល​ទាំងអស់គ្នា​សិន​មើល​តើ​អ្នកណា​នៅ​ពី​ក្រ​ផោ​យ​ការ​ធើ​ស៊ី​លោក​ប៉ែន​ចម្រុង​?​។​a chom rong1 a chom rong2 

​