» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5146 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695317 នាក់

អ៊ិន​ភិន​ម្ចាស់​កម្មវិធី​Miss Grand Cambodia​ចេញមុខ​សុំទោស​

​ភ្នំពេញ​៖ ការបង្ហាញ​ឈុត​តំណាង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​បាវិត នៅក្នុង​កម្មវិធី​ប្រកួត​កម្មវិធី​ប្រកួត​ឈុត​តំណាង​ជាតិ​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ ដោយ​ផ្សាយ​ចេញពី​ផេ​ក​ផ្លូវការ​របស់​កម្មវិធី Miss Grand Cambodia​បង្ក​ឲ្យ​មានការ​រិះគន់​ពេញ​បណ្តាញ​សង្គម​។ មូលហេតុ​ដោយសារ​ក្នុង​កម្មវិធី​នេះ​គេ​ឃើញ​ឈុត​ចំនួន​២ ដែលជា​ការផ្សព្វផ្សាយ​រូបភាព​ល្បែងស៊ីសង នៅ​ពីមុខ​ផ្ទាំង​រូបភាព​ប្រាសាទអង្គរវត្ត ដែល​តំណាងឱ្យ​ព្រលឹង​ជាតិខ្មែរ​។​a in phin3 

មានការ​ចែករំលែក​យ៉ាងច្រើន និង​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ដែល​ស្រលាញ់​វប្បធម៌​ជាតិ ព្រោះ​ឃើញ​មានការ​ផ្សព្វផ្សាយ​រូបភាព​ល្បែងស៊ីសង​ក្នុងអំឡុង​ការហាត់​សម​កម្មវិធី Miss Grand Cambodia ២០២២ ដែល​កម្មវិធី​ប្រកួត​ផ្លូវការ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២២ ក្នុង​ឈុត​សម្លៀកបំពាក់​តំណាង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​បាវិត​។​នាយក​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​រូបនេះ បន្តថា​៖ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​នេះ ភាគច្រើន មានបាន​ដោយ​ប្រកបមុខរបរ រកស៊ី​លក់ដូរ​នៅ​ផ្សារ​ថៃ ដោះដូរ​ទំនិញ​ឆ្លងដែន វិស័យ​អចលនទ្រព្យ និង​មាន​តំបន់​សេដ្ឋកិច្ច ពិសេស​រោងចក្រ ក្រុមហ៊ុន​ជាច្រើន​កន្លែង ដែល​ស្រូបយក​កម្លាំង​ពលកម្ម រាប់ម៉ឺន​នាក់ ដោយ​ទទួលបាន​ប្រាក់ខែ សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ដូចនេះ ប្រជាពលរដ្ឋ នៅ​ក្រុង​ប៉ោយប៉ែត មិនមែន​មានបាន ដោយសារ​កាស៊ីណូ​ឡើយ ។ ការប្រកបមុខរបរ កាស៊ីណូ គឺមាន​បានតែ​ថៅកែ​ក្រុមហ៊ុន រីឯ​បុគ្គលិក​ក្រុមហ៊ុន បានទទួល​ត្រឹមតែ​ប្រាក់ខែ ប៉ុណ្ណោះ ។​

​លោក ញឹម ផឿ​ង បាន​បន្តទៀតថា​៖ ក្រុង​ប៉ោយប៉ែត បានសម្រេច​ជ្រើស​រើសយក​រូប ” ព្រះ​វិស្ណុ ” ធ្វើជា​និមិត្តរូប (LOGO) ក្រុង​ប៉ោយប៉ែត ដោយសារ​រូបនេះ បាន​កសាង​នៅ​រង្វង់​មូល ប៉ោយប៉ែត តាំងពី​ឆ្នាំ​១៩៩៦ មកម្ល៉េះ​។ ព្រោះ​ចាប់​តាំង ពី​សាងសង់​រូបនេះ ធ្វើឱ្យ​ក្រុង​ប៉ោយប៉ែត មាន​សន្តិសុខ​ល្អ បងប្អូន​ប្រជាពលរដ្ឋ រកស៊ី​ទទួលទាន មានបាន រហូតដល់​សព្វថ្ងៃនេះ មិនតែប៉ុណ្ណោះ ក្រុង​ប៉ោយប៉ែត នឹង​សាងសង់​រូបសំណាក​នេះ ឡើងវិញ នៅពេល​ឆាប់ៗ ខាងមុខនេះ ។ លោក​បាន​សំណូមពរ សូម​ឲ្យ​ក្រសួង​ពាក់ព័ន្ធ មាន​ចំណាត់ការ ចំពោះ​រឿងនេះ​ផង ។​


​បន្ទាប់ពី​មានមតិ​រិះគន់ ម្ចាស់​ផលិតកម្ម​មហាហង្ស បានសម្រេច​ដក​ឈុត​ទាំងពីរ​នេះ​ចេញពី​ការប្រកួត​កម្មវិធី ប្រកួត​ឈុត​តំណាង​ជាតិ​កម្មវិធី​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ​២០២២ និង​សុំ​អភ័យទោស​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ជាពិសេស​អាជ្ញាធរ ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត នៃ​ខេត្ត បន្ទាយមានជ័យ និង​ក្រុង​បាវិត នៃ​ខេត្តស្វាយរៀង​។
លោក ហ៊ី វីរៈ អ្នក​នាំ​ព​ក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សរសេរ​នៅក្នុង​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ ថា «​វប្បធម៌​ខ្មែរ​ប្រែ​មុខមាត់​អ្នក សូមកុំ​យក​ជា​ធ្នាក់​ទាក់​យក​ប្រយោជន៍​ខ្លួន​»​។ ត្រង់​ឃ្លា​នេះ លោក​បាន​អត្ថាធិប្បាយ​ថា វប្បធម៌​ខ្មែរ​ត្រូវបាន​ជាន់ឈ្លី​យ៉ាង​គឃ្លើន​ពី​សំណាក់​វប្បធម៌​បរទេស​ដែល​បាន​ជ្រាបចូល​យ៉ាងគំហុក​ក្នុង​យុគសម័យ​នេះ​។ ទន្ទឹមនឹងនេះ ក៏មាន​ការចូលរួម​បំផ្លាញ​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​បុគ្គល​គ្មាន​មនសិការ​មួយចំនួន​ផងដែរ ដោយ​យកឈ្មោះ ឬ​លើកយក​ការលើកស្ទួយ​វប្បធម៌​ខ្មែរ​ជា​ខែល តែ​ទង្វើ​ហាក់​ផ្ទុយ​ពីស​ម្តី​ទាំងស្រុង​ទៅវិញ​។​

​លោក ហ៊ី វីរៈ បានចាត់ទុក​ការរិះគន់​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ចំពោះ​ការផ្សព្វផ្សាយ​រូបភាព​ល្បែងស៊ីសង​ក្នុងអំឡុង​ការហាត់​សម​កម្មវិធី Miss Grand Cambodia ២០២២ គឺជា​ការចូលរួម​យ៉ាង​សកម្ម​។ លោក​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការរិះគន់​ក្នុងន័យ​ស្ថាបនា​ទាំងអស់ ដើម្បី​លើកស្ទួយ និង​អភិរក្ស​សិល្បៈ​វប្បធម៌​។a in phin1 a in phin2 a in phin4 a in phin5 a in phin6 

​