» លោកអធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកការងារផែនសន្តិសុខ ជាប់សង្ស័យថាបានបេីកឡានបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ហើយបើកឡានរត់គេចតែស្នងការដឹងហើយ!? » កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះបន្តស្អែកទៀត! » មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ទទួលយកទារកបោះបង់មករក្សាបណ្តោះអាសន្ន ក្រោយឪពុកម្តាយត្រូវបានសមបញ្ជូនទៅតុលាការ » អាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់បញ្ជូនទៅតុលាការតែម្នាក់ » មីយ៉ាន់ម៉ានិងកម្ពុជាអះអាងពីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោកក្នុងដំណើរទស្សនកិច្ចលោកមីនអោងឡាំង! » កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល » កម្ពុជាថៃជួបគ្នាក្រោមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជម្លោះដែនសមុទ្រកម្ពុជា-ថៃ » ចាប់ខ្លួនចៅអធិការវត្តដែលល្បីក្នុងការបង្កើតបន្តោងរាសីពីបទកឹបកេងលុយវត្តបែករឿងដាច់អាបត្តិនិងសីលធម៍! » អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 977 នាក់

ម្សិលមិញ 15986 នាក់

សរុប 20348112 នាក់

រឿង​កញ្ញា ចរិយា​ចោទ​ផែសុវណ្ណរីទ្ធ​ថា​ក្បត់ចិត្ត ចុងក្រោយ​ថា​ជាការ​លេងសើច​លោក អ៊ឹម ជីវ៉ា ប្រាប់​អ្នកនាង ធី សុវណ្ណ​ថា ត្រូវ​រក​អ្នក​នៅ​ពីក្រោយ​ខ្នង​រឿងនេះ​មក​ផន្ទាទោស​!


​ភ្នំពេញ​៖​ប៉ុន្មាន​ថ្ងៃនេះ​ស្រុក​ខ្មែរ​វ៉​ល់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ជាក់ស្តែង​ក្រៅពី​រឿង​បំផុស​ឲ្យ​នាំគ្នា​ស៊ី​អំបុក​ដើម្បី​កុំ​ឲ្យ​រវល់​រឿង​សមរង្ស៊ី​ចូល​ស្រុក​ព្រោះ​មាន​ទា​ហ៊ាន​ប៉ូលិស​កាំភ្លើង​ច្រូង​ច្រាង​ចាំ​ទទួល​ហើយ​នោះ​វា​កើតរឿង​ទាស់​គ្នា​ដោយសារ​ប្រដាប់​បង្កឡើង​ដោយសារ​ប្រធាន​សមាគម​សិល្បៈ​ស្ម​គ្រ័​ចិត្ត​លោក​ហេង​ឡុង​ចង់​ជួយ​អ្នកសិល្បៈ​ដូចគ្នា​ឈ្មោះ​ចរិយា​តវ៉ា​រឿង​ប្រុស​ស្នេហ៍​ឈ្មោះ​ផែ​សុវណ្ណ​រិ​ទ្ធ​សុខ​ៗទៅ​រៀបការ​ជាមួយ​សកម្មជន​នយោបាយ​ល្បីឈ្មោះ​ធី​សុវណ្ណ​ថា​កាលពី​ថ្ងៃទី​៥​វិច្ឆិកា​។​a thy jiva2 

​អា​ឡូ​វ​រឿងនេះ​វា​ដូច​បាយ​ឡុ​កបាឡ​កូនក្មេង​លេងចឹ​ង​។ ក្រោយ​ពីស​ន្និ​សិទ្ធិ​ការ​សែត​កាលពី​រៀល​ថ្ងៃទី​៦​វិច្ឆិកា​អវត្តមាន​ដើមចោទ​គឺ​កញ្ញា​ចរិយា​ធ្វើ​ឲ្យ អ្នកនាង ធី សុវណ្ណ​ខឹង​លោក​ហេង​ឡុង​រហូត​កាត់កាល់់​ចោល​ព្រោះ​នាង​ថា ថា​រឿង​ដែល​កញ្ញា យ៉ា បានធ្វើ គឺជា​រឿង​មិន​ពិត អាចមាន​គេច​ង់​ធ្វើបាប​អ្នកនាង ។​អ្នកនាង​ខឹង​ខ្លាំងណាស់​ព្រោះ​ប៉ះពាល់​ដល់​ម្តាយ​ឪពុក​របស់​អ្នកនាង​។ អ្នកនាង​ធី​សុវណ្ណ​ថា​ដែលមាន​លុយ​ខ្ទង់លាន​ដុល្លារ​បានប្រកាសថា​មាន​នរណា​រក កញ្ញា យ៉ា ឃើញ អ្នកនាង​នឹង​ជូន​លុយ ១​ម៉ឺន​ដុល្លារ នឹង​ថា​នាង​ដាក់​ពាក្យបណ្តឹង​ជាដើម​។​

ជាក់ស្តែង​កាលពី​ល្ងាច​នេះ​ថ្ងៃទី​៧ ខែវិច្ឆិការ ឆ្នាំ​២០១៩ អ្នកនាង ធី សុវណ្ណ​ថា និង​ស្វាមី បាន​បង្ហោះ​សារ​បញ្ជាក់ថា​:“​ល្ងាច​នេះ នាង​ខ្ញុំ និង​ស្វាមី សម្រេច​ដាក់ពាក្យ​ប្តឹង​ឈ្មោះ អេង ចរិយា ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ និង​គំរាមកំហែង​ហែកកេរ្តិ៍ ស្នើសុំ​ព្រះ​រាជ្យ​អាជ្ញា​ឃុំខ្លួន និង​ផ្តន្ទាទោស​តាមច្បាប់ និង​ទាម​ទារជំងឺចិត្ត ២០​ម៉ឺន​ដុល្លា​”​។​

​ចំណែកឯ លោក ហេង​ឡុង ដែល​ត្រូវ​អ្នកនាង​ធី សុវណ្ណ​ថា​កាត់កាល​ចោល បានត្រឹមតែ​សោកស្តាយ ដោយសារតែ​លោក​ពេលនោះ​ពិបាក​ស​ម្រេ​ចិ​ច​ត្ត ចិត្ត​មួយ​ចង់​ការពារ​នារី​ម្នាក់​ដែល​អះអាង​ជា​ប្រពន្ធ​របស់​ស្វាមី​អ្នកនាង ធី សុវណ្ណ​ថា ខ្លាច​នារី​ម្នាក់​នោះ​គិត​ខ្លី ហើយ​ណាមួយ​ខ្លាច​កញ្ញា យ៉ា ទៅ​រំខាន​ពិធីមង្គលការ​របស់​អ្នក​ទាំងពីរ​ទៀត ក៏​សម្រេច​ផុស​វីដេអូ​នោះ​តែម្តងទៅ​។​ដោយ​ភ័យ​ខ្លួន​រឿង​យក​ជ័រ​ភ្នៅ​មក​ត​បៀត​ក្លៀក លោក ហេង ឡុង បាន​បង្ហោះ​សារ​សុំទោស​ជា​សាធារណៈ​ចំពោះ អ្នកនាង ធី សុវណ្ណ​ថា និង​ស្វាមី “​ខ្ញុំបាទ ហេង ឡុង សូម​អភ័យទោស ចំពោះ​ប្អូនស្រី ធី សុវណ្ណ​ថា និង​ស្វាមី ដែល​បាន​ផ្សាយ​ព័ត៌មាន ធ្វើ​ឲ្យ​ប៉ះពាល់ ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​អ្នក​ទាំង​២ សូម​ប្អូន និង​ស្វាមី មេត្តា​យោគយល់​”​។​

​លោក ហេង​ឡុង នៅ​ល្ងាច​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ម៉ោង​ប្រហែលជា ៨ យប់​ក​បានចេញ​វីដេអូ​បកស្រាយ​អំពី​ការ​អ​វត្ថ​មាន​របស់​កញ្ញា យ៉ា ក្នុង​ស​ន្និ​សិទ្ធិ​ការ​សែត ថា​លោក​ត្រូវបាន កញ្ញា យ៉ា ធ្វើបាប និង​ធ្វើ​ស៊ី​គាត់​តែម្តង​។ ទោះជា​យ៉ាងណា​ក្រោយពី​ទទួលរង​សំពាធ កញ្ញា ចរិយា បាន​ចូលមក​ស្រាយ​បំភ្លឺ​ហើយ នៅមុខ​លោក ហេង ឡុង​តែម្តង​។ តែ​អ្វីដែល​ហួសចិត្ត​នោះ គឺ​កញ្ញា បាន​ឆ្លើយថា គ្រប់យ៉ាង​គ្រាន់តែ​ជាការ​សម្រេចចិត្ត​យ៉ាង​លឿន និង​ប្រឌិត​បញ្ហា​នេះឡើយ ដោយសារតែ​កញ្ញា មានការ​អន់ចិត្ត​ចំពោះ អ្នកនាង ធី សុវណ្ណ​ថា ដែល​បាន​ប្រែ​ផ្លាស់​យ៉ាង​លឿន​ទៅជា​មនុស្ស​ថ្មី វា​ខុសពី​អ្វីដែល កញ្ញា ចរិយា ធ្លាប់​គ្រាំទ្រ​អ្នកនាង​កន្លង ជាហេតុ​ធ្វើ​ឲ្យ​លោក ហេង ឡុង ហួសចិត្ត ។​

ក្រោយពី​រឿង​ត្រូវ​បានបញ្ចប់​បែប​ក្រឡេះបេះ​ចឹ​ង លោក អ៊ឺ​ម ជីវ៉ា​អ្នក​សិល្បៈករ​ល្បីឈ្មោះ​ខាង​ការងារ​សង្គម​ម្នាក់​បាន​បង្ហោះ​សារ​តាម​ហ្វេ​សប៊ុ​ក​ឌឺ​ថា​៖ “​បើ​រឿងនេះ​ប្អូនស្រី​យ៉ា​យ៉ា​ថា​សម្តែង​មែន​នោះ គឺ​ខ្ញុំ​សូមអោយ​ប្អូនស្រី ធី សុវណ្ណ​ថា រក​អ្នក​ពីក្រោយ​ខ្នង​រឿងនេះ​មក​ផន្ទាទោស​ដូចគ្នា ព្រោះ​បើ​សង្កេតមើល​កន្លងមក ប្អូនស្រី យ៉ា​យ៉ា មិនមែនជា​មនុស្ស​ដែល​ប្រហើ​ន​រហូតដល់​យក​រឿង​អ​ភ​មង្គល​មកលេង​ក្នុង​ថ្ងៃ​មង្គលការ​គេ​ឡើយ ហើយ​បើ​និយាយ​ពី​ច​រិ​ក​ប្អូនស្រី​ចរិយា​ក៏​មិនមែនជា​ក្មេង​កោងកាច​ឈ្លើយ​ដាក់​ចាស់ទុំ​ទេ គឺ​ប្អូនស្រី​សុភាពរាបសារ​ជា​មនុស្ស​គោរព​ចាស់ទុំ រឿង​អីយ៉ា​យ៉ា​ហ៊ាន​ធ្វើ​រឿង​ចឹ​ង​តែម្នាក់ឯង​បាន ??? ។​

​បង​សុំ​គាំទ្រ​ប្អូនស្រី​ធី​សុវណ្ណ​ថា​ដែល​ប្តឹង​អ្នក​ដែល​បំផ្លាញ​ថ្ងៃ​មង្គល​ប្អូន​ហើយក៏​សូមអោយ​ប្អូន​ស្រាវជ្រាវ​រក​អ្នក​ពីក្រោយ​ខ្នង​នង​បក្សពួក​មក​ដាក់ទោស​ផង ដើម្បី​កុំអោយ​ពួកនេះ​ចេះតែ​ដើ​បំពុលសង្គម​ទៀត ។ ចំពោះ​រឿង​មួយ​នេះ​បើ​គ្មាន​អ្នកដឹកនាំ​ក៏​រឿងនេះ​ក៏​មិនអាច​សម្តែង​ចេញ​បានឡើយ ។ នេះ​ជា​មតិយោបល់រ​បស់បង ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ថ្ងៃ​សុក្រ​ទី​០៨​ខែ​វិច្ចិការ ឆ្នាំ​២០១៩ ដោយ​ក្តី​គោរពៈ ខ្ញុំបាទ អ៊ឹម ជីវ៉ា​”៕a thy jiva3 a thy jiva4 a thy jiva1 a thy jiva5 a thy jiva