» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3642 នាក់

ម្សិលមិញ 8477 នាក់

សរុប 18991646 នាក់

ដឹងថាអប្សរា - របាំ​ប្រពៃណី​បុរាណ​របស់​ខ្មែរ​បង្កើត​ពី​អង្កាល់​អត់​?!

 


​ភ្នំពេញ​៖​របាំ​អប្សរា​ត្រូវបាន​បង្កើតជា​ផ្លូវការ​កាលពី​ឆ្នាំ​១៩៦០ គឺជា​របាំ​មួយ​ដែល​ស្ថិតក្នុង​របាំ​ព្រះរាជ​ទ្រព្យ​មានឈ្មោះ​ល្បីល្បាញ និង​បាន​លើក​តំកើង​កិ​ត្ដិ​យស​ជា​វប្បធម៌​មនុស្សជាតិ​ដោយសារ​ត្រូវបាន​អង្គការ​យូណេស្កូ​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​។​g absara2 

​ភ្ញៀវទេសចរ​យ៉ាងច្រើន​នៅពេល​មក​ទស្សនា​កំសាន្ដ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ទស្សនា​ការសំដែង​មុនពេល​បើក​កម្មវិធី នានា​ដើម្បី​ជាការ​ស្វាគមន៍​។​នៅពេល​សំដែង គឺ​ត្រូវមាន​ភ្លេង​អម​ជាមួយ​ផងដែរ​ទើប​ធ្វើ​ឲ្យ​មាន​ភាពរស់រវើក​ជាមួយ​អ្នករាំ​មាន​រាងកាយ​មាន​ភាព​ល្វត់ល្វន់ យឺតៗ ចង្វា​ក់មួយៗ ថ្នមៗ ផ្សំ និង​ចង្កេះ​ដែលមាន​គូ​ថង​ពើង​បន្តិច ម្រាមដៃ​ទន់​ល្វត​ល្វន់​ង​មាន​សម្លៀកបំពាក់​ពណ៌​ចែងចាំង​ដូច​មាស​។

ក្រុម​អ្នករបាំ​បត់បែន​ចលនា​កដៃ និង​ម្រាមដៃ រួមទាំង​ប្រើ​ជើង​ម្ខាង​ឈរ​រេ​រាំ​ពត់ពេន​ត្រាប់​នូវ​ក្បាច់​រាំ​ទាំងនោះ​យ៉ាង​ទន់ភ្លន់​ដែល​គេ​ប្រើ​វា​តាម​ក្បួនខ្នាត​អត្ថន័យ​នៃ​ស្លឹក ផ្កា និង​ផ្លែ​ជា​តង្វាយ​ដល់​ព្រះ​ផងដែរ​​ធ្វើ​ឲ្យ​អ្នកទស្សនា​មានការ​ជក់ចិត្ត ដិតអារម្មណ៍​ធ្វើ​ឲ្យ​ពិភពលោក​ទទួលស្គាល់​ខ្មែរ​កាន់តែច្បាស់​ថែម​មួ​យក​ម្រឹត​ទៀត​។ ​មកដល់​ឆ្នាំ​២០០០​ក្រោយពី​វិស័យ​ទេសចរណ៍​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​យ៉ាងខ្លាំង របាំ​អប្សរា​កាន់តែ​ត្រូវបាន​សំដែង​យ៉ាង​ពេញនិយម​។​

របាំ​អប្សរា គឺជា​របាំ​ប្រពៃណី​បុរាណ​របស់​ខ្មែរ​មាន​តាំងពី​សម័យអង្គរ​មក​ម្ល៉េះ ហើយ​របាំ​នេះ​ស្ទើរតែ​បាត់បង់​ឈ្មោះ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៧០ ក្រោម​របប​សម័យ​ខ្មែរក្រហម​។​ក្រោយមក​របាំ​នេះ​ប្រែ​មុខមាត់​ល្បី​របស់ខ្លួន​ឲ្យ​មានកេរ្តិ៍ឈ្មោះ​ក្រអូប​សាយ​ត្រឡប់មកវិញ​បន្ទាប់ពី​មាន​ក្រុម​អ្នកជំនាញ​ផ្នែក​សិល្បៈ​របាំ​បាន​សិក្សា​ស្រាវជ្រាវ​ឃើញ​ពី​ប្រវត្តិ​នៃ​ប្រភព និង​អត្ថន័យ​របស់​វា​ឆ្លាក់​នៅតាម​ជញ្ជាំង​ប្រាសាទអង្គរវត្ត​ដែលមាន​អាយុកាល ១ ពាន់​ឆ្នាំ​។​រូបនាង​ត្រូវបាន​បុព្វបុរស​ខ្មែរ​ឆ្លាក់​លើ​សិលា​នៃ​ប្រាសាទ​ជាច្រើន ពិសេស​ប្រាសាទអង្គរវត្ត ដែលមាន​រូបនាង​រាបពាន់​ក្នុង​សណ្ឋាន​ខុសប្លែក​ពីគ្នា ។ នាង​អប្សរា​ក៏​រាំ​នូវ​របាំ​ផ្សេងៗ​ដែរ ដូចជា របាំ​ទេព​មនោ​រម្យ និង របាំ​មុនី​មេខលា​ជាដើម ។​

​សម្រាប់​អ្នក​សម្តែង​៖ ដើម្បី​រាំ​អប្សរា អ្នករាំ​ត្រូវមាន​រូបរាង​ស្អាត មិន​ស្គម​ពេក និង​មិន​ធាត់​ពេក និង​ត្រូវ​ឧស្សា​ហាត់​រាំ​ក្នុង​រយៈពេល​វែង​។​


​ពាក្យ អប្សរ ដែល​ពាក្យ​សំស្ក្រឹត ថា អប្សរ​ស៑ ឬ អប្សរា បាលី គឺ អច្ឆរា ជា​ស្រី​មាន​សម្បុរ​ថ្លា​ស្រស់​, ផូរផង់​ឬ​ស្រី​មានមុខ​ថ្លា​ស្រស់បំព្រង ។ តាម​សេចក្ដី​តំណាល​ក្នុង​គម្ពី​ព្រាហ្មណ៍​ឲ្យ​ដឹងថា ស្ត្រី​សួគ៌​ពួក​មួយ​ដែល​ផុស​ឡើង​ពី​ទឹក ក្នុង​កាលដែល​កូរ​យក​ទឹកអម្រឹត នៅ​សមុទ្រ​ទឹកដោះ ។ ក្នុង​ចលនា​កូរ​មាន​លេច​ចេញពី​ផ្ទៃសមុទ្រ​នូវ​សត្វ​ចម្លែក​អស្ចារ្យ​ជាច្រើន​ជា​បន្តបន្ទាប់ ដែល​ក្នុង​ខណៈនោះ​ក៏មាន​ចេញ​នូវ​តួ​នាង​ទេពអប្សរ​ជាច្រើន ពត់ពេន​ខ្លួន​រាំ​នៅលើ​អាកាស ។ ប៉ុន្តែ​ធាតុពិត​មិនមែន​ដូច​ច្នោះ​ទេ​, ដែល​ហៅ ថា អប្សរ ឬ អប្សរា នោះ​ដោយ​សេចក្ដី​ថា “​ស្រី​សួគ៌​មាន​សម្បុរ​ភ្លឺ​ថ្លា​ផូរផង់​ឬ​ស្រី​សួគ៌​ឆើតឆោម​” ។ ក្នុងការ​ប្រើប្រាស់​ពាក្យ​នេះ ខ្មែរ​ប្រើ​ក្លាយជា អក្សរ ក៏មាន ដូចជា​ពាក្យ ស្រី​អក្សរ​, ស្រី​ទេពអក្សរ​បវរកញ្ញា ជាដើម ។ យើង​គួរតែ​កុំ​ប្រើ ហើយ​ត្រូវ​ប្រើ អប្សរ ឬ អប្សរា​, អច្ឆរា វិញ ។​

​របាំ​អប្សរា​ត្រូវបាន​បង្កើតឡើង​ដោយ សម្ដេច​ព្រះរាជ​កនិដ្ឋា ន​រោ​ត្ដម រស្មី​សោភ័ណ ជា​ព្រះអនុជ​នៃ​ព្រះករុណា​ព្រះបាទ​ន​រោ​ត្ដម សុរា​ម្រឹត ។ ព្រះ​នាយិការ​មានគំនិត​បង្កើត​របាំ​នេះ​ឡើង គឺ​ដើម្បី​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ដែល​តែងតែ​ប្រព្រឹត្តទៅ​នៅ​រាល់​ដំណាច់ឆ្នាំ​សិក្សា​ម្ដងៗ ។ ព្រះអង្គ​បាន​បង្ហាត់​របាំ​នេះ​ដំបូង​នៅក្នុង​ឆ្នាំ ១៩៥៨ ដែល​រាំ​ជា​តួឯក​ដោយ ព្រះអង្គម្ចាស់​ក្ស​ត្រី ន​រោ​ត្ដម វិ​ជ្ជ​រា ជា​ព្រះរាជ​បុត្រី​នៃ​ព្រះករុណា​ព្រះបាទ​ន​រោ​ត្ដម សុរា​ម្រឹត ។ ឆ្នាំ​បន្ទាប់​រាំ​ដោយ ព្រះអង្គម្ចាស់​ក្ស​ត្រី ន​រោ​ត្ដម សុជាតិ​វ​ត្តី​យា ជា​ព្រះរាជ​បុត្រី​នៃ​ព្រះករុណា​ព្រះបាទ ន​រោ​ត្ដម សីហនុ ដែល​បង្ហាត់​ដោយ​អ្នកគ្រូ ជា សាមី ។​

​ការ​រាំ​នៅ​សម័យ​នោះ​មាន​លំនាំ​ប្រហាក់ប្រហែល​របាំ ភួង​នារី ដោយ ម៉ម ឆាវ​រី បាន​ដក​ពាក្យ​ខ្លះ​នៅក្នុង​រឿង អ៊ី​ណាវ បុស្បា ដោយ​អន្លើ សា​កា និង រ៉ា​ត ។ ការដាក់​ក្បាច់ និង ការ​រើស​ភ្លេង​មក​បំពេញ អ្នកគ្រូ ជា សាមី ជា​អ្នករៀបចំ ។ ច្រៀង​កំដរ​ដោយ អ្នកគ្រូ ជា ខាន់ និង អ្នកគ្រូ ឯម ធា​យ ដែល​យកតាម​លំនាំ​បទ ដើម​ឈឹង ។​

​របាំ​អប្សរា​បាន​ឈានទៅដល់​ចំណុចកំពូល ល្អឥតខ្ចោះ និង​បានចេញ​រាំ​ជាដំបូង​នៅ​ខេត្តសៀមរាប (​អង្គរ​) ដើម្បី​ថត​ជា​ខ្សែភាពយន្ត​ដោយ​លោក ម៉ាក​សែ​ល កា​មី​ស៍ ក្នុង​កំឡុង​ឆ្នាំ ១៩៦១ ឬ ១៩៦២ ។​នៅ​ឆ្នាំ ១៩៦៣ ចេញទៅ​សម្ដែង​នៅ​ប្រទេស​បារាំង ។ នៅ​ឆ្នាំ​១៩៦៤ ចេញទៅ​សម្ដែង​នៅ សិង្ហ​បុរី ក្នុង​ពិធី​សម្ពោធ​មហោស្រប​សិ​ល្បះ ទូទាំង​សាកល ដែល​បានទទួល​ជោគជ័យ និង​មានការ​គាំទ្រ និង កោតសរសើរ​ពី​សំណាក់​ទស្សនិកជន​យ៉ាងខ្លាំង ។ តួឯក​រាំ​ដោយ ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម បុប្ផា​ទេវី ដែល​ព្រះ​អង្គជា​តួឯក​ដំបូង​គេ​បង្អស់​នៃ​របាំ ។ តួ​សម្ដែង​ជា​បន្តបន្ទាប់​មានដូចជា ៖​អ្នកស្រី សេង ស្រីមុំ​,​អ្នកស្រី វ័ន សា​វៃ​,​អ្នកស្រី ឌុ​ក ថាច​,​អ្នកស្រី វ័ន សាវង្ស​,​អ្នកស្រី យឹម ទេវី​,​អ្នកស្រី ម៉ម កណិការ​,​អ្នកស្រី អ៊ុក ផល្លា​,​កញ្ញា សុខ សុខឿន ៕

​ឯកសារយោងៈ សៀវភៅ របាំ​អប្សរា របស់​អ្នកគ្រូ កែវ ណា​រុំ និង អ្នកគ្រូ ព្រំ ស៊ី​សា​ផា​ន្ឋា និង​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន​ណាត ។​g absara1 a absara baby a absara1