វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 576 នាក់
ម្សិលមិញ 2161 នាក់
សរុប 13418243 នាក់
ភ្នំពេញ៖ ក្រោយទទួលបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់រួចមក ឌី សូនីតាហៅកាដុង បាន ឆក់យកបេះដូងគាំទ្រ មហាជនខ្មែរជាច្រើននាក់ ក៏ព្រោះតែរូបថតឃ្យូតៗរបស់កូនស្រី ដែលនាងតែងតែបង្ហោះ ។
ជាការពិតណាស់ បើទោះបី តារាស្រីរូបនេះ ហាក់ស្ងាត់ពីសិល្បៈបន្តិចមែនក៏ប្រជាប្រិយភាព របស់នាងនៅតេមានការគាំទ្រខ្លាំងដដែល។ ជាក់ស្តែងថ្មី
ៗនេះ អ្នកនាង ឌី សូនីតា បានបង្ហោះរូបភាពថ្មីៗនេះជាច្រើនសន្លឹក បង្ហាញពីសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន ទៅក្នុងបណ្តាញសង្គម ដោយឈុតរ៉ូបពណ៍ខ្មៅវាលខ្នង បញ្ចេញសាច់យ៉ាងស៊ិចស៊ីធ្វើឲ្យអ្នកទស្សនាសឹងតែភ្លឹកទៅហើយ។
តារាស្រីកំប្លែងស្ងួតដ៏ក្រមិចក្រមើមរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកជាគ្រួសារជាមួយនឹងលោក អេឡិច ហ្សូរ៉ា រួមមានកូនស្រីផងដែរ។ ស្របនឹងនោះ រូបភាពទាំងនោះបានរំលេចនូវស្នាមញញឹមយ៉ាងរីករាយដែលមើលទៅពោពេញដោយមានក្តីសុខជាទីបំផុតរបស់គ្រួសារអ្នកនាង ឌី សូនីតា ដែលនេះជារូបភាពដ៏ប្លែកភ្នែកយ៉ាងខ្លាំង បន្ទាប់ពីមួយរយៈនេះរូបនាងតែតែបង្ហាញតែរូបកូនស្រីជាជាងរូបភាពចាគ្រួសារបែបនេះ។