» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2892 នាក់

ម្សិលមិញ 4028 នាក់

សរុប 19006235 នាក់

ឃាត់​មិន​ស្តាប់​បង្ហាញថា​អ្នកស្រី​អ៊ុន​ណាវី​ខ្លាង​មែន​ខាង​រំលោភ​ដី​នៅ​ឃុំ​ក្បាលទឹក​


​កំពង់ឆ្នាំង​៖​គេ​ចាំបាន​ថា​កាលពី​ថ្ងៃ​ថ្ទី​១០​វិច្ឆិកា​ឆ្នាំ​២០១៩ សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្សែ​ត​ដំរី​សបាន​ចុះ​តាមដាន​ត្រួតពិនិត្យ ករណី​លួច​ធ្វើ​របង និង សង់រោង​ថ្មី​១​បន្ថែមទៀត​ដែល​គេ​ថា​ចា​របស់​ឈ្មោះ​អ៊ុន ណាវី ហៅ​(​លោកតា​ស្រី​) នៅក្នុង​ព្រៃ​បំរុង​ទុក​អចិន្ត្រៃយ៍​របស់រ​ដ្ឌ​សំរាប់​សហគមន៍​មូល​ដ្ឌា​ន នៅ​តំបន់​ខ្សាច់​ពូន ស្ថិតនៅ​ភូមិ​ក្រសាំង​ដុះ​ឡើង​,​ភូមិ​ថ្នល់កែង​,​ភូមិ​ខ្វិត​ទួល​ឃ្លាំង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស​កំពង់ឆ្នាំង​។​a kiry navy 

បន្ទាប់មក​កាលពី​ថ្ងៃទី​១​វិច្ឆិកា​ឆ្នាំ​២០១៩​សម​ត្ត​កិច្ច​ចំរុះ​បាន​ចុះ​ធ្វើការ​ហាមឃាត់​ម្តងទៀត ប៉ុន្តែ​ជនខិលខូច​នោះ​នៅតែ​បន្ត​លួច​សង់​រហូត​ទាំងយប់​ទាំង​ថ្ងៃ ពេល​សម្ថ​កិច្ច​ចុះ​ទៅដល់​កម្មករ​បានរ​ត់​គេចខ្លួនបាត់​។​​សូមបញ្ជាក់​ដែរ​ថាបើ យោងសេចក្ដី​រាយការណ៍​ចេញពី​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស បាន​អះអាងថា ដី​ព្រែ​របស់​រដ្ឋ​ប្រមាណ​ជាង ៥០ ហិកតា​ស្ថិតនៅ​ចំណុច​ខ្សាច់​ពូន ក្នុងភូមិ​ថ្នល់កែង និង​ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កំពុង​រង​នូវ​ការទន្ទ្រាន​កាន់កាប់​ម្ដង​ហើយ​ទៀត​ពី​សំណាក់​ឈ្មួញ​ដី​ឈ្មោះ អ៊ុន ណាវី​(​ហៅ​ចែ​ស្រី​ឬ លោកស្រី​)​ដែលមាន​លំនៅដ្ឋាន​នៅ​ភូមិ​ត្រ​ពាំ​ចឹក​សារ សង្កាត់ កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​រំលោភ​យក​ធ្វើជា​កម្ម​សឹ​ទ្ធ​ទោះបី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៃ​ម​ន្ទ្ទី​រ​កសិកម្ម​ខេត្ត​និង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បានធ្វើ​ការដកហូត​ជាច្រើនលើក​ច្រើនសា​មកហើយ និង​មានការ​ប្ដឹង​ទៅកាន់​តុលាការ​ទៀតផង ។​

សព្វ​ថៃ​ឈ្មោះ​អ៊ុន ណាវី​បាន​ជួល​ប្រជាពលរដ្ឋ​៩​គ្រួសារ​នៅ​ភូមិ​ផ្សេង​រួម​ទាំ​អ្នកស្រី​អ៊ុន ណាវី​១​គ្រួសារ​ទៀត​ស្មើ​១០​គ្រួសារ​ដើម្បី​យក​បន្លំ​ភ្នែក​មហាជន​និង​បន្លំ​ភ្នែក​ថ្ថ្នាក់លើ​ថា​ពួ​គេ​មាន​ដី​សារុប​៥០​ហិច​តា​ដោយ​ម្នាក់ៗ​មាន​ដី​៥​ហិច​តា​។​​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដឹកនាំ​ដោយ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង ក៏បាន​ចុះ​ធ្វើការ​ដកហូត​និង​​លើក​ស្លាក​សញ្ញា បញ្ជាក់​ពី​ដីព្រៃ​រក្សាទុក​របស់​រដ្ឋ ផងដែរ​។​

​ជុំវិញ​ករណី​ខាងលើនេះ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​អោយដឹងថា​លោក​បានធ្វើ​ការដកហូត​មក​ដាក់​ជា​ព្រៃ​សហគមន៍ និង​បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ផងដែរ​។​

​ចំណែក​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​ឯក​ឧ​ត្ត​សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ក៏បាន​ចេញ​លិខិត​មួយច្បាប់​លេខ​:០០៤ គជ​ដព ចុះ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ជម្រាបជូន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​ខេត្ត​ដើម្បី​ទប់ស្កាត់ លុបបំបាត់ និង​បង្ក្រាប​ការកាប់​រាន ដុត ឈូសឆាយ និង​ហ៊ុំ​ព័​ទ​ដីព្រៃ​ឈើ ដើម្បី​វាត​យក​ដី​ធ្វើជា​កម្មសិទ្ធិ ផងដែរ​។​

​យោងតាម​កម្មវត្ថុ​សំណើ​ពិនិត្យ​និរាករណ៍​ករណី​រាល់​លិខិត​ពាក់ព័ន្ធ​និង​ការទិញ​.​លក់ បញ្ជាក់​ការកាន់កាប់ និង​ផ្ទេរសិទ្ធិ​កាន់កាប់​ដីព្រៃ​ឈើ​ដោយ​ខុសច្បាប់​។ យោង​លិខិត​លេខ​:១៣៤៨​សជណ​.​កធ ចុះ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​​តាមរយៈ​ចលនា​ការផ្ដល់​ថវិកា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាប់​រាន និង​ឈូសឆាយ​ដីព្រៃ​ខុសច្បាប់ រួច​ចូល​កាន់កាប់​ដោយមាន​ការបញ្ជា​ក់លើ​ឯកសារ​ទទួលស្គាល់ ភាគច្រើន​ពី​ភូមិ ឃុំ ស្រុក នឹងមាន​ករណីខ្លះ​រហូត​ដល់​ថ្នាក់​ខេត្ត​ទៀតផង ហើយ​លក់​បន្ត​ទៅឱ្យ​បុគ្គល​មាន​ប្រាក់ ឬ​បុគ្គល​មាន​ឥទ្ធិពល​ដោយ​សំអាង​មាន​ឯកសារ​ទិញ លក់ ត្រឹមត្រូវ តែ​ធាតុពិត​គឺ​ការទិញ​លក់​ដី​រដ្ឋ​ខុសច្បាប់ ដែលជា​អំពើ​ល្មើស​និង​ច្បាប់​ស្ដីពី​ព្រៃឈើ ច្បាប់​ភូមិបាល និង​លិខិតបទដ្ឋាន​គតិយុត្ត​ដ៏​ទៃ​មួយចំនួនទៀត​ផងដែរ​។​a kiry navy5 a kiry navy6 a kiry navy1 a kiry navy2 a kiry navy3 a kiry navy4