» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 640 នាក់

ម្សិលមិញ 13674 នាក់

សរុប 20708520 នាក់

អនុ​ព​ន្ធ័​យោ​ធានី​ហ្សេ​រី​យ៉ា​ជួប​មេ​ទ​ព័​ខ្មែរ​និយាយ​រឿង​សហការ​អត់​ឮ​និយាយ​រឿង​អ្នកចម្លង​អុត​ស្វា​

​ភ្នំពេញ​៖​ក្នុងពេលដែល​អ្នកទីក្រុង​ភ្នំពេញ​បាននិងកំពុង​ភ្ញាក់ផ្អើល​រឿង​ជនជាតិ​នី​ហ្ស​រិ​យ៉ា​ម្នាក់​នាំ​ជម្ងឺ​អុត​ស្វា​ចូល​នា​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានទទួល​ជួប​មន្ត្រី​យោ​ធានី​ហ្សេ​រី​យ៉ា​ឆ្កុយ​។​a army ny 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី EA EJODAME សេនា​នុព​ន្ធ័​យោធា​នី​ហ្សេ​រី​យ៉ា​អម​ស្ថានទូត​ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ ចូលជួប​សម្ដែង​ការគួរសម នៅ​អគ្គបញ្ជាការដ្ឋាន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី EA EJODAME បាន​ជម្រាបជូន​ឯកឧត្តម​អគ្គមេបញ្ជាការ ពី​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់លោក​ម​ក​កាន់​កម្ពុជា ដែល​ក្នុង​គោលបំណង​ដើម្បី​ភ្ជាប់​ទំនាក់ទំនង និង​កិច្ចប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​នី​ហ្សេ​រី​យ៉ា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី EA EJODAME បាន​គូសបញ្ជាក់ថា កម្ពុជា និង​នី​ហ្សេ​រី​យ៉ា មាន​លក្ខណៈ​ស្រដៀង​គ្នា​នៅក្នុង​ប្រវត្តិសាស្ត្រ ធ្លាប់​ទទួលរង​នូវ​សង្គ្រាម ហើយ​បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរបាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ទទួលបាន​សន្តិភាព និង​កំពុង​ចែករំលែក​បទពិសោធន៍​ពី​ការទទួលបាន​សន្តិភាព​នេះ​ទៅដល់​បណ្តា​កងទ័ព​នៅលើ​ពិភពលោក​។​​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី EA EJODAME ភាពខ្លាំង​របស់​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា នី​ហ្សេ​រី​យ៉ា អាច​សហការគ្នា​បាន ដោយ​ផ្អែកលើ​ប្រទេស​ទាំងពីរ​មាន​វិទ្យាស្ថាន​កងទ័ព​, មាន​សាកលវិទ្យាល័យ​ការពារជាតិ និង​មាន​មជ្ឈមណ្ឌល​ថែរក្សា​សន្តិភាព​ដូចគ្នា ជាការ​ផ្តល់ឱកាស​ដល់​ការចែករំលែក​បទពិសោធ​ន៍ និង​ចំណេះដឹង​ឲ្យ​គ្នា​បាន​យ៉ាងច្រើន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី EA EJODAME ក្នុងការ​ស្វែងរក​ឱកាស​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំងពីរ ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក ជើង​ទឹក ជើង​អាកាស និង​កងកម្លាំង​ថែរក្សា​សន្តិភាព ។​មិនមាន​ពត៍​មាន​ស្តីពី​ភាគី​ទាំងពីរ​និយាយ​គ្នា​រឿង​ជនជាតិ​នី​ហ្សេ​រី​យ៉ា​កើត​ច​ម្ងឺ​អុត​ស្វា​រត់​គែ​ច​ពី​ស្រុក​សៀម​មក​បង្កចល្លាចល​ក្នុង​ក្រុងភ្នំពេញ​កាលពី​យប់​ថ្ងៃទី​២៣​ក្កដា​នោះឡើយ​៕a army ny1 a army ny2 

​