» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9111 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699282 នាក់

នាយ​ក្រូច បញ្ចប់​កិច្ចសន្យា​នៅ​ទូរទស្សន៍​ស៊ី​ធី​អិន កាលពី​ថ្ងៃទី​២៩ ម្សិលមិញ​!

​ភ្នំពេញ​៖​បន្ទាប់ពី​មានការ​ទម្លាយ​ពី​ការចាកចេញ​របស់​នាយ​ពែ​កមី​និង​តារា​កំប្លែង​មួយចំនួន អ្នក​ផលិត​កម្មវិធី​រួម​នឹង​ពិធីករ​ល្បីៗ​មួយចំនួន​បាន​ចាក​ចេញពី​ស្ថានីយ៍ទូរទស្សន៍​ស៊ី​ធី​អិន​ឡូ​វ​នេះ​ដល់​តារា​កំប្លែង នាយ​ក្រូច បាន​ឲ្យ​ដឹងថា​៖​លោក​បានបញ្ចប់​កិច្ចសន្យា​នៅ​ទូរទស្សន៍​ស៊ី​ធី​អិន​ហើយ​រង់​ចាំមើល​តទៅទៀត​ថា​លោក​នឹង​បង្ហាញ​វត្ត​មាននៅ​កន្លែង​ណា​ទៀត ។a boy kroch1

​បើ​គិត​មកដល់ពេលនេះ នាយ​ក្រូច បាន​ធ្វើជា​តារា​កំប្លែង​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ប្រមាណ​ជាជាង ១០​ឆ្នាំ​មកហើយ ដោយ​លោក​បាន​បញ្ជាក់ថា​បាន​ប្រឡង​ជាប់​នៅក្នុង​កម្មវិធី​មួយ​នៅ​ទូរទស្សន៍​នេះ​កាលពីដើមឆ្នាំ ២០១០​ហើយ​លោក​បានបញ្ចប់​កិច្ចសន្យា​នៅក្នុង​ថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២២​។ ទោះជា​យ៉ាងណា នាយ​ក្រូច ក៏បាន​សម្តែង​ការ​អរគុណ​ដល់​ទូរទស្សន៍​ស៊ី​ធី​អិន​ដែល​បាន​ជួយ​ឱ្យ​លោក​មានឈ្មោះ​បោះ​សំឡេង​នឹងមាន​កិត្តិយស​រហូតដល់​ពេល​នេះ ។ តារា​កំប្លែង​រូបនេះ​មិនទាន់​បញ្ជាក់ថា​លោក​នឹង​បន្ត​ចូល​ទ្រនំ​ណា​ជា​បន្ត​ទៀតឡើយ ។

​ការចាកចេញ​ពី​កម្មវិធី​កំប្លែង​របស់ នាយ​ក្រូច បានធ្វើឱ្យ​មហាជន ជាពិសេស​អ្នកគាំទ្រ​ការសម្តែង​របស់​លោកមា​ន​ការសោកស្តាយ ។ មិន​ត្រឹមតែ នាយ​ក្រូច ម្នាក់​ទេ​នៅមាន​តារា​កំប្លែង នាយ​ពាក់​មី នាយ​គ្រឿន លោកតា​វ៉ិ​ច​ទ័​រ រួម​នឹង​ពិធីករ​មួយចំនួនទៀត​ដែល​នឹង​ដើរ​ចេញពី​ទ្រនំ​មួយ​នេះ​។​នាយ​ក្រូច ត្រូវបាន​គេ​ចាត់ទុកជា​តារា​កំប្លែង​មួយ​ដែលមាន​ប្រជាប្រិយភាព​គួរសម​នៅក្នុង​ក្រុម​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ដោយ​នាយ​សម្តែង​ជា​តួ​ចាស់​និង​ស្រវឹងស្រា​បាន​យ៉ាង​ស័ក្តិសម​ហើយ​កម្មវិធី​ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​ខ្លាំង​នោះ​គឺ​«​កម្មវិធី​ពីរ​គ្រួសារ » ។ រយៈពេល​ជាង ១០​ឆ្នាំ​ក្នុង​អាជីព​កំប្លែង​បាន​ត្រូ​ស​ត្រាយ​ជីវភាព នាយ​ក្រូច ឱ្យមាន​ភាព​ធូរធារ​ដែល​សព្វថ្ងៃ​នាយ​ក៏​កំពុង​សាងសង់​ផ្ទះ​វីឡា​នៅឯ​ស្រុកកំណើត​ស្ថិតនៅក្នុង​ខេត្តតាកែវ ហើយ​ក្រៅពី​អាជីព​កំប្លែង នាយ​ក្រូច ក៏មាន​ក្រុម​តន្ត្រី​ផ្ទាល់ខ្លួន​ដែរ ៕a boy kroch2 a boy kroch3 a boy kroch4 

​